20/11/2020 07:42
បណ្តាតំណាងដែលមានសគុណចំពោះបដិវត្តន៍ខេត្តត្រាវិញថតរូបអនុស្សាវរីយ៍។ រូបថតៈ NCC
ចូលរួមក្រុមប្រតិភូលើកនេះមានបណ្តាតំណាងគឺជាញាតិរបស់យុទ្ធជនពលី យុទ្ធជនពិការ-ជំងឺ អ្នកធ្វើសកម្មភាពក្នុងសម័យតស៊ូ ដែលត្រូវខ្មាំងចាប់ដាក់ពន្ធនាគារ អ្នកធ្វើសកម្មភាពក្នុងសម័យតស៊ូត្រូវជ្រាបជាតិពុលគីមីសាស្ត្រ។
ក្នុងរយៈពេល ០៥ ថ្ងៃ ក្រុមប្រតិភូបានចូលទៅគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅប្រាង្គតម្កាល់សព លោកប្រធាន ហូជីមិញ ទស្សនាអាគាររដ្ឋសភា ខុទ្ទកាល័យ ប្រធានរដ្ឋ ក្រសួងការពារជាតិ ក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គម។ ក្រុមប្រតិភូបានបណ្តាថ្នាក់ដឹកនាំរដ្ឋសភាទទួលស្វាគមន៍សួរសុខទុក្ខប្រសិទ្ធពរសុខភាពកត់ត្រាពីស្នាដៃរបស់បណ្តាតំណាងដែលបានបរិច្ចាគដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិ ឯកភាពប្រទេសជាតិ។ ទន្ទឹមនឹងនោះជំរុញទឹកចិត្ត បណ្តាតំណាងជានិច្ចកាលគឺជាគំរូសម្រាប់ជំនាន់ក្រោយត្រាបតាម។
គិតមកដល់ពេលនេះ មន្ទីរពលកម្ម-យុទ្ធ ជនពិការ និងសង្គមខេត្តអនុវត្តសម្រេច ១០០% ផែនការអនុវត្តបញ្ជូនអ្នកមានសគុណចំពោះបដិវត្តន៍ទៅសម្រាក់បំប៉នទស្សនាកិច្ច បាន ០៨ លើក ដោយមានអ្នកមានសគុណចំពោះបដិវត្តន៍ ៤៤៩ រូប៕
រតនា