• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ដំណោះស្រាយជំរុញការពង្រីកសេដ្ឋកិច្ចកសិកម្មនៅស្រុកកាងឡុង

12/04/2022 15:18

ដោយកំណត់ឃើញការពង្រីកសេដ្ឋកិច្ចកសិកម្មជាកម្លាំងព្រៀបក្នុងរចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់ស្រុក បណ្ដាឆ្នាំកន្លង គណៈកម្មាធិការប្រជាជនស្រុកកាងឡុងបាន ផ្ដុំកម្លាំងចង្អុលការអនុវត្តល្អគម្រោងផែនការរចនាសម្ព័ន្ធផ្នែកកសិកម្មតាមទិស ដៅលើកកម្ពស់តម្លៃកំណើន អភិវឌ្ឍស្ថិរភាពដំណាក់កាល ២០១៦-២០២០ និង កំណត់ទិសដៅដល់ឆ្នាំ ២០២៥។ អ្នកយកសារព័ត៌មានកាសែតត្រាវិញ មានឱកាសធ្វើសម្ភាសន៍ជាមួយលោក ង្វៀងវុាំងញូវ អនុលេខាគណៈកម្មាធិការបក្សស្រុក-ប្រធានគណៈកម្មាធិការប្រជា ជនស្រុកកាងឡុងជុំវិញបញ្ហានេះ។

លោកង្វៀងវុាំងញូវ ។ រូបថត៖ គីមឡង

     អ្នកយកសារព័ត៌មាន៖  ជម្រាបលោក សូមលោកឱ្យដឹងសេដ្ឋកិច្ចកសិកម្មក្នុងបណ្ដាឆ្នាំកន្លងលើភូមិសាស្រ្តស្រុកកាងឡុងមានជំហានវិវឌ្ឍន៍យ៉ាងណាដែរ?
     លោកង្វៀងវុាំងញូវ៖ កសិកម្មរបស់ស្រុក កាងឡុងក្នុងបណ្ដាឆ្នាំកន្លងមិនបង្អង់រីកចម្រើន និងសម្រេចបានបណ្ដាលទ្ធផលជាអហង្ការ។ តម្លៃផលិតកសិកម្ម ជលផលសម្រេចបាន ៤.១៦៦ ពាន់លានដុង កើនមធ្យម ១,២៦%ក្នុងមួយឆ្នាំកើន ១,១២ ដងប្រៀបជាមួយឆ្នាំ ២០១៥។ ឆ្នាំ ២០២១ សម្រេច ៤.៣៨១ ពាន់លានដុង កើន ៥,១៧% ប្រៀបជាមួយឆ្នាំ ២០២០ បច្ចុប្បន្ន វិស័យនេះស្រូបយកសមាមាត្រ ៤០,២% ក្នុងតម្លៃផលិតទូទាំងស្រុក។
     ជាក់ស្ដែង ផ្ទៃដីស្រូវទូទាំងឆ្នាំរក្សាលំនឹង ៣៣. ១៤២,៧៩ ហិកតា ទិន្នផលសម្រេចមធ្យម ៥,៦ តោនក្នុងមួយហិកតា ដូង ៨.០៤១ ហិកតា កើន ១,៩៣% ប្រៀបជាមួយរយៈពេលតែមួយ  ឈើហូបផ្លែគ្រប់ប្រភេទ ៥.៩០១ ហិកតា កើន ៤,០៦% ប្រៀបជាមួយរយៈពេលតែមួយផ្ទៃដីកក់ ២.៩៣១ ហិកតា កើន ២,៥២% ប្រៀបជាមួយរយៈពេល តែមួយដំណាំ ឈើឧស្សាហកម្មរយៈពេលខ្លីចំនួន ៧.៨៣៧ ហិកតា កើន ២,៦៦% ប្រៀបជាមួយ រយៈពេលតែមួយរៀងរាល់ឆ្នាំ។ ហ្វូងសត្វចិញ្ចឹមរបស់ស្រុកតែងរក្សាខ្ជាប់ដោយកម្រិតខ្ពស់ ហ្វូងគោ ៣៥.៧៨២ ក្បាល កើន ៧,៨២% ប្រៀបជាមួយរយៈពេលតែមួយ ហ្វូងជ្រូកចំនួន ៧៨.៧៧៣ ក្បាល កើន ៣៥,៧៨% ប្រៀបជាមួយរយៈពេលតែមួយ ហ្វូងសត្វស្លាប ២.៥៨៥.០០០ ក្បាល កើន ៥,២៥% ប្រៀបជាមួយរយៈពេលតែមួយ។
     អនុវត្តគម្រោងផែនការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ដំណាក់កាល ២០១៦-២០២០ និងកំណត់ទិសដៅដល់ឆ្នាំ ២០២៥ ខឿនកសិកម្មរបស់ស្រុកមានភាពវិវឌ្ឍន៍យ៉ាងសំខាន់ សរុបផ្ទៃដីបង្វែរពីដីផលិតស្រូវអន់ប្រសិទ្ធភាពទៅដាំដំណាំមានតម្លៃសេដ្ឋកិច្ចដទៃទៀតប្រមាណ ៥២០ ហិកតា កែប្រែចម្ការឈើអន់ប្រសិទ្ធភាពជាង ២០០ ហិកតា។ ផ្ដើមពីនោះបង្កើតទៅជាទម្រង់ផលិតជំនាញមួយចំនួនប្រកបដោយលក្ខណៈប្រមូលផ្ដុំដូចជា៖ ទម្រង់ ផលិតស្រូវគុណភាពខ្ពស់ជាមួយផ្ទៃដីចំនួន ៤.៤៦០ ហិកតា ទិន្នផលសម្រេចមធ្យម ៧,២ តោនក្នុង មួយហិកតា បរិមាណផល ៣២.១១២ តោន ប្រ មូលផ្ដុំនៅតាមបណ្ដាឃុំ៖ ហ្វៀងហោយ អាងទ្រឿង អាងទ្រឿង (អា) ម៉ីកឹម។ ទម្រង់ដាំកក់ជាមួយផ្ទៃ ដីជាង ៧៨០ ហិកតា ទិន្នផលផ្ដល់មធ្យម ១០ តោន ក្នុងមួយហិកតា បរិមាណផលទូទាំងឆ្នាំ ១៩.៥០០ តោន ប្រមូលផ្ដុំនៅតាមបណ្ដាឃុំឌឹកម៉ី ដាយភឿក។ ទម្រង់ដាំដូងសរីរាង្គចងសម្ព័ន្ធតាមកន្សោមតម្លៃ មានគ្រួសាចូលរួមដាំជាង ២៨០ គ្រួសារ ដោយមានផ្ទៃដីចំនួន ៤១០ ហិកតា បរិមាណផលទូទាំងឆ្នាំសម្រេច ១៤.៧៦០ តោន ប្រមូលផ្ដុំនៅតាមបណ្ដាឃុំ៖ ដាយភឿក ដាយភុក ឌឹកម៉ី ម៉ីកឹម។ ទម្រង់ដាំស្រកានាគសាច់ក្រហមមានផ្ទៃដីចំនួន ៣៥០ ហិកតា បរិមាណផលទូទាំងឆ្នាំ ៤.២០០ តោន ប្រមូលផ្ដុំតាមបណ្ដាឃុំ៖ភឿងថាញ់ បិញភូ ហ្វៀងហោយ។ ទម្រង់បង្វែរដីផលិតស្រូវសម្រេច ទិន្នផលទាបមកដាំតែក្រូចពោធិ៍សាត់ និងក្រូច ត្លុងសម្បកខៀវ មានផ្ទៃដីប្រមាណ ២២០ ហិកតា បរិមាណ ១.៨៧០ តោន ប្រមូលផ្ដុំនៅតាមបណ្ដា ឃុំ៖ អាងទ្រឿង តឹងបិញ តឹងអាងប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងពី ៤¬ ៥ ដងប្រៀប ជាមួយផលិតស្រូវ។ សរុបតម្លៃផលិត គិតជាមធ្យមក្នុង ១ ហិកតាផ្ទៃដីដាំដំណាំ និងដីចិញ្ចឹមជល ផលសម្រេចមធ្យម ១៩៤ លានដុងមួយហិកតា ក្នុងឆ្នាំ ២០២១ (កើន ៧៤ លានដុង ក្នុងមួយ ហិកតាប្រៀបជាមួយឆ្នាំ ២០១១)។
     វិស័យចិញ្ចឹមសត្វរីកចម្រើនទៅតាមឆ្នាំនីមួយៗ និងបង្វែរជាបណ្ដើរៗទៅចិញ្ចឹមប្រមូលផ្ដុំតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត កាត់បន្ថយជាបណ្ដើរៗ ការចិញ្ចឹមជាលក្ខណៈតូចតាច ទិន្នផលទាប មានពូជសត្វចិញ្ចឹមជាង ៩៥%(ជ្រូក គោ) ប្រើប្រាស់កូន ពូជបង្កាត់ ទិន្នផល គុណភាពខ្ពស់។ ជលផលរបស់ស្រុកក៏កកើតបានទម្រង់ចិញ្ចឹមជាច្រើនតាម រូបភាពឧស្សាហកម្មដូចជាទម្រង់ចិញ្ចឹមត្រីផ្ទក់ប្រពលវប្បកម្មនៅឃុំភឿងថាញ់ ញ៉ីឡុង ញ៉ីឡុងភូ ដោយមានផ្ទៃដីជាង ៨ ហិកតា បរិមាណផលសម្រេចមធ្យមរៀងរាល់ឆ្នាំជាង ១.៨០០ តោន។ ទម្រង់ចិញ្ចឹមប្រពលវប្បកម្មដទៃទៀតដូចជាចិញ្ចឹម អន្ទង់ឥតភក់ កង្កែប ត្រីស្លាត ត្រីប្រា។ល។ក៏នាំ មកលទ្ធផលសេដ្ឋកិច្ចខ្ពស់ តម្លៃជលផលរួមរបស់ ស្រុកឆ្នាំ ២០២១ សម្រេច ៥៣៥ ពាន់លានដុង។
     ស្រុកកាងឡុងប្រើប្រាស់ និងផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្ដាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋក្នុងវិស័យកសិកម្ម សរុបថវិកាស្រុកអនុវត្តឧបត្ថម្ភជូនប្រជាជនក្នុងការបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមរយៈពេលកន្លងជាង ២០ ពាន់លាន ដុង។
     មានផលិតផលកសិកម្មជាច្រើនរបស់ស្រុកចូល រួមកម្មវិធី OCOP ថ្នាក់ស្រុក និងសម្រេចបានបណ្ដា លទ្ធផលសកម្ម។ ស្រុកកាងឡុងអនុវត្តផលិតផល ១១ យ៉ាងសម្រេចសម្បទា OCOP លំដាប់ ផ្កាយ ៣ ស្ថិតក្នុងបណ្ដាក្រុមមុខទំនិញដូចជា៖ ឱសថផល ភេសជ្ជៈ កែច្នៃ និងកុម្ភការភណ្ឌ ផ្ដើមពីនោះរួមចំណែកផ្សព្វផ្សាយផលិតផលកសិកម្មរបស់ស្រុក។ គិតមកទល់ពេលនេះ ស្រុកកាងឡុង មាន ១៣/១៣ ឃុំសម្រេចសម្បទាឃុំជនបទថ្មី ក្នុងនោះមាន ៥ ឃុំសម្រេចសម្បទាឃុំជនបទថ្មីលើកកម្ពស់ (អាងទ្រឿង ញ៉ីឡុងភូ តឹងបិញ ឌឹកម៉ី ដាយភឿក)។ ស្រុកកាងឡុងបានមជ្ឈិមទទួល ស្គាល់ឃុំជនបទថ្មីក្នុងឆ្នាំ ២០២០។
អ្នកយកសារព័ត៌មាន៖ សូមលោកឱ្យដឹង ដំណោះស្រាយដើម្បីជំរុញមាំសេដ្ឋកិច្ចកសិកម្ម លើភូមិសាស្រ្តស្រុករីកចម្រើនជាងទៀតនាពេលខាងមុខ?
     លោកង្វៀងវុាំងញូវ៖ ដើម្បីលើកម្ពស់លទ្ធផលសេដ្ឋកិច្ចកសិកម្មនាពេលខាងមុខ គណៈកម្មាធិការប្រជាជនស្រុកចង្អុលការដល់បណ្ដាផ្នែក៖
     (១) ផ្ដុំផ្ទៀងផ្ទាត់ តម្រែតម្រង់ និងអនុវត្តការ ឡើងគម្រោងផែនការភ្ជាប់ជាមួយរចនាសម្ព័ន្ធផ្នែក កសិកម្មឡើងវិញ ឡើងគម្រោងផែនការតំបន់ផលិតបណ្ដាប្រភេទកសិផលសំខាន់ បង្កើតជាបណ្ដាមុខទំនិញកសិផលមានពាណិជ្ជសញ្ញាស្លាក សញ្ញាលើទីផ្សារ ក្នុងនោះយកចិត្តទុកដាក់ដល់បណ្ដាឈើដំណាំជាកម្លាំងព្រៀបរបស់មូលដ្ឋាន។ (២) ពង្រីកហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត គមនា គមន៍ អគ្គិសនីព្រមៗគ្នាបម្រើបណ្ដាតំបន់ផលិតប្រ មូលផ្ដុំរបស់ស្រុក។ (៣) ពង្រីកតួនាទីនៃសេដ្ឋកិច្ចសហការចាត់ទុកសេដ្ឋកិច្ចសហការជាកម្លាំង ជំរុញបន្តទៀត ដើម្បីពង្រីកកសិកម្ម ភ្ជាប់ការផលិតជាមួយការប្រើប្រាស់កសិផលតាមទម្រង់ចងសម្ព័ន្ធកន្សោមតម្លៃ ស្រុកបន្តឧបត្ថម្ភពង្រីកប្រភេទរូបភាពនេះនៅពេលខាងមុខ។ បង្កើនការងារហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសថ្មីទៅក្នុង ការផលិតផ្សព្វផ្សាយទូលំទូលាយក្នុងប្រជាជន អំពីការផលិតកសិកម្មតាមទិសដៅមុខទំនិញ សម្បទាសរីរាង្គ VietGAP ដើម្បីលើកកម្ពស់តម្លៃកំ ណើន។ (៤) ផ្ដុំកម្លាំងចង្អុលការពង្រីកខ្លាំងក្លាផលិតផលពិសេសរបស់ស្រុក ភ្ជាប់ជាមួយការពង្រីកបន្ថែមផលិតផល OCOP។ ជំរុញទឹកចិត្ត អំពាវនាវអាជីវកម្មឲ្យយកចិត្តទុកដាក់បន្តវិនិយោគ ទៅក្នុងវិស័យកសិកម្មដោយមានបណ្ដាទម្រង់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ទំនើប។ (៥) ផ្សព្វផ្សាយ គ្រប់គ្រាន់បណ្ដាគោលនយោបាយឧបត្ថម្ភរបស់ រដ្ឋចំពោះវិស័យកសិកម្ម បង្កជាកម្លាំងជំរុញដើម្បី កសិកម្មជនបទរីកចម្រើន។ បង្កើនការងារគ្រប់គ្រងការឡើងគម្រោងផែនការ និងអនុវត្តការឡើងគម្រោងផែនការសមស្រប ជៀសវាងការធ្វើឱ្យ បែកការឡើងគម្រោងការរួមរបស់ស្រុក។ ឆ្នាំ ២០២២ ស្រុកកាងឡុង ប្ដេជ្ញាចិត្តកសាងឃុំភឿង ថាញ់ ម៉ីកឹមសម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ និងខិតខំដល់ឆ្នាំ ២០២៥ ស្រុកសម្រេចសម្បទាស្រុកជនបទថ្មីលើកកម្ពស់។                អ្នកយកសារព័ត៌មាន៖   សូមអរគុណលោក។

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.