07/03/2023 08:34
សមមិត្ត វ៉វុាំងថឿង សច្ចាប្រណិធានចំពោះរដ្ឋសភា។
សមមិត្ត វ៉វុាំងថឿង កើតថ្ងៃទី ១៣/១២/១៩៧០ ចូលជាបក្ខជនថ្ងៃទី ១៨/១១/១៩៩៣ ស្រុកកំណើតនៅឃុំអាងភឿក ស្រុកម៉ាំងទិច ខេត្តវិញឡុង។ កម្រិតវិជ្ជាទ្រឹស្តីនយោបាយជាន់ខ្ពស់ កម្រិតវិជ្ជាជំនាញ បរិញ្ញាប័ត្រជាន់ខ្ពស់ទស្សនវិទូ។ សមមិត្តវ៉វុាំងថឿងគឺជាសមាជិកការិយាល័យនីតិកាលទី ១២ និង ១៣ សមាជិកមជ្ឈិមបក្សនីតិកាលទី ១០ (បម្រុង) ទី ១១ ទី ១២ និងទី ១៣។ ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស នីតិកាលទី ១២ តំណាងរដ្ឋសភានីតិកាល ទី ១២ និង១៤។ សមមិត្តវ៉វុាំងថឿងឆ្លងកាត់តំណែងជាលេខាទីមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (ខែ ០១/២០០៧) ចាប់ពីខែ ៨/២០១១-៤/២០១៤ បានការិយាល័យនយោបាយប្រគល់ឱ្យទទួលតំណែងជាលេខាគណៈកម្មាធិការបក្សខេត្តក្វាងង៉ាយ។ ចាប់ពីខែ ៤/២០១៤-១០/២០១៥ សមមិត្តវ៉វុាំងថឿងបានការិយាល័យនយោបាយប្រគល់ឱ្យទទួលតំណែងជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។ ចាប់ពីខែ ១០/២០១៥-២/២០១៦ សមមិត្ត វ៉វុាំងថឿង ជាប់ឆ្នោតធ្វើជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានការិយាល័យនយោបាយប្រគល់ភារកិច្ចបញ្ជាការការងារទីក្រុងហូជីមិញ។
ស្ថិតនៅនឹងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្ស សមមិត្ត វ៉វុាំងថឿង បានបោះឆ្នោតចូលគណៈប្រតិបតិ្តការមជ្ឈិមបក្ស។ ក្នុងសន្និបាតលើកទីមួយគណៈប្រតិបត្តិការមជ្ឈិមបក្ស សមមិត្តបានបោះឆ្នោតចូលជាសមាជិកការិយាល័យនយោបាយ។ ខែ ០២/២០១៦ សមមិត្តវ៉វុាំងថឿងបានការិយាល័យនយោបាយប្រគល់ឱ្យចូលរួមជាគណៈលេខាមជ្ឈិមបក្ស រក្សាតំណែងជាប្រធានគណៈ ឃោសនាអប់រំមជ្ឈិមបក្ស។ ថ្ងៃទី ៣០/០១/ ២០២១ ក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សសមមិត្តវ៉វុាំងថឿង បានបោះឆ្នោតធ្វើជាសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។ ថ្ងៃទី ៣១/ ០១/២០២១ ក្នុងអង្គប្រជុំលើកទីមួយគណៈ ប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១៣ សមមិត្ត វ៉វុាំងថឿងបានបោះឆ្នោតចូលរួមក្នុងការិយាល័យ នយោបាយនីតិកាលទី ១៣។ ថ្ងៃទី ៥/០២/ ២០២១ ក្នុងសេចក្តីសម្រេចចិត្តលេខ ០១-QĐNS/TW ការិយាល័យនយោបាយប្រគល់ ភារកិច្ចឱ្យសមមិត្តវ៉វុាំងថឿងរក្សាតំណែងជាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស។ ថ្ងៃទី ០២/៣/២០២៣ ស្ថិតក្នុងសម័យប្រជុំវិសាមញ្ញ លើកទី ៤ រដ្ឋសភា នីតិកាលទី ១៥ បោះឆ្នោត តែងតាំងសមមិត្ត វ៉វុាំងថឿង រក្សាតំណែងជាប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិកាល ២០២១-២០២៦៕