20/11/2020 07:36
សមមិត្តគឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្លែងយោបល់នៅពិធីជួបជុំ។ រូបថតៈ សើងតៀង
កាលពីថ្ងៃទី ១៧ វិច្ឆិកា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ឆ្នាំ ១៩៣០- ១៨ វិច្ឆិកាឆ្នាំ ២០២០)។ អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តង្វៀងវុាំងទ្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត រួមជាមួយនឹងបណ្តាសមមិត្តអតីតថ្នាក់ដឹកនាំខេត្ត សមាជិក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាស្រុក ទីផ្សារួមខេត្ត ទីក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបណ្តាស្រុក ទីផ្សារ រួមខេត្ត ទីក្រុង គ្រួសារបណ្តាសមមិត្តអតីតថ្នាក់ដឹកនាំរណសិរ្ស កម្មាភិបាលចូលនិវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តដែលឆ្លងបណ្តាដំណាក់កាល សមាជិកបណ្តាសមាគមប្រឹក្សា។
ស្ថិតក្នុពិធីជួបជុំនេះ សមមិត្តង្វៀងវុាំងទ្រៀក បានរំលឹងឡើងវិញប្រវេណីរណសិរ្សមាតុភូមិវៀតណាមដែលឆ្លងកាត់អស់រយ:កាល ៩០ ឆ្នាំ។ ស្ថិតនៅខេត្តត្រាវិញ ពង្រីកប្រវេណីស្នេហាជាតិ សាមគ្គីចាប់ពីថ្ងៃដែលបានបង្កើតរណសិរ្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានសាមគ្គីប្រជាជនចិត្តមួយថ្លើមមួយតាមបក្ស។ តំបន់ដីត្រាវិញ បានក្លាយជាសមរភូមិក្រោយរឹងមាំ ដែលផ្គត់ផ្គង់កម្លាំងមនុស្ស ទ្រព្យសម្បត្តិឲ្យ សមរភូមិមុខផង ធានាធ្វើសកម្មភាពសុវត្ថិ ភាពដល់បណ្តាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ ទទួលយកចិញ្ចឹមលាកបំពួន ថែទាំ និងភៀស ប្រជាជន ភៀសបណ្តាយុទ្ធជនពិការ - ជំងឺ វិលមកពីសមរភូមិមុខ។ល។ ពេលដែលបដិវត្តន៍ បានសម្រេចជោគជ័យ រណសិរ្សបានសាមគ្គី ប្រជាជនរួមកម្លាំង ចិត្តមួយថ្លើមមួយឆ្លងកាត់ការលំបាក កសាងមាតុភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។
បណ្តាឆ្នាំកន្លងហើយ ចលនាប្រឡងប្រណាំង បណ្តាចលនាអាស្រ័យដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបំផុសចលនាទាក់ទាញបានការយកចិត្តទុកដាក់នឹងចូលរួមយ៉ាងកុះករពីមហាជនប្រជាជន សម្រេចបាននូវបណ្តាលទ្ធផលយ៉ាង សកម្មដូចជា៖ ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” ចលនាប្រឡងប្រណាំង “រួមកម្លាំងដើម្បីអ្នកក្រ-មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ពីក្រោយ ” និង បំផុសចលនាជាច្រើនបានរួមចំណែកយ៉ាងសកម្មទៅក្នុងលទ្ធផលកាត់បន្ថយភាពក្រីក្រចីរភាព ធានាសុខុមាលភាពសង្គម កែលម្អជីវភាពប្រជាជន។ លេចធ្លោគឺការងារលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាព ក្រីក្រ អត្រាគ្រួសារក្រីក្ររបស់ខេត្តប៉ាន់ស្មានដល់ចុងឆ្នាំ ២០២០ បន្ថយចុះនៅ ១,៥៧% បន្ថយ យ៉ាងខ្លាំងក្លាបើប្រៀបជាមួយនឹង ១៣,២៣% របស់ឆ្នាំ ២០១៥ គ្រួសារ ក្រីក្រក្នុងជនរួមជាតិ ខ្មែរបន្ថយចុះនៅ ៣,៩២% (ឆ្នាំ ២០១៥ គឺ ២៣,១២%) អនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម កសាងជនបទថ្មី។ គិតមកដល់បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមាន ៦០/៨៥ ឃុំ និង ០៣/៩ ស្រុក ទីផ្សាររួមខេត្ត សម្រេចលក្ខឋានជនបទថ្មីស្រុកកាងឡុង និងទីក្រុងត្រាវិញកំពុងសម្រេចសំណុំបែបបទដើម្បីសំណើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញសេចក្តីសម្រេចចិត្តទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី។
ពិសេសគឺ ក្នុងយុទ្ធសាស្ត្រប្រឆាំងបង្ការទប់ស្កាត់មហាអាសន្នរោគកូវីដ-១៩ និងការឧបត្ថម្ភ ប្រជាជនភាគកណ្តាលជម្នះគ្រោះធម្មជាតិភ្លៀងព្យុះទឹកជំនន់កន្លងហើយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គ្រប់លំដាប់ថ្នាក់ក្នុង ខេត្តបានបំផុសចលនាប្រជាជនសាមគ្គីរួមកម្លាំងរុញច្រានអាសន្នរោគជំងឺ ឧបត្ថម្ភទាន់ពេលដល់ ប្រជាជនតំបន់ត្រូវរងគ្រោះដើម្បីជម្នះការលំបាក (ក្រោយរយ:ពេល ០២ សប្តាហ៍បំផុសចលនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ទទួលបានការឧបត្ថម្ភជាង ០៣ ពាន់លានដុង រួមជាមួយនឹងវត្ថុសម្ភារៈដើម្បីឧបត្ថម្ភដល់ប្រជាជនភាគបណ្តាល)។ ឆ្លងតាមនោះបញ្ជាក់បានកម្លាំងមានព្រៀប ប្រវេណីសាមគ្គី និងស្មារតី ”ជួយគ្នាក្នុងគ្រាលំបាក” របស់ប្រជាជនខេត្តយើង។
មានយោបល់ក្នុងពិធីជួបជុំនេះសមមិត្តគឹមង៉ុកថាយបានកត់ត្រា និងស្ងើចសរសើរចំពោះ បណ្តាស្នាដៃរួមចំណែករបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបណ្តាអ្នកបំពេញការងាររណសិរ្សចំពោះភាពរីកចម្រើនរបស់ខេត្តក្នុងពេលកន្លង។ ទម្ទឹមនឹងនោះ សមមិត្តសំណូមពរក្នុងពេល ខាងមុខនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត គប្បីចាត់តាំងផ្សព្វផ្សាយជ្រួតជ្រាបនិងផ្សព្វផ្សាយអនុវត្តបញ្ជូនសេចក្តីសម្រេចចិត្តបក្ខភាគខេត្តលើកទី ១១ សេចក្តីសម្រេចចិត្តមហាសន្នបាតបក្សទូទាំងប្រទេសលើកទី ១៣ ទៅក្នុងជីវភាព។ បង្កើនការពង្រឹង និងពង្រីកកម្លាំងផែនមហាសាមគ្គី ទូទាំងប្រជាជាតិ ពង្រីកតួនាទីស៊ើបអង្កេត និងប្រតិកម្មសង្គម ចូលរួមកសាងបក្សកសាងរដ្ឋអំ ណាច ធ្វើសកម្មភាពកិច្ចការបរទេសប្រជាជន។ ជំរុញមាំបណ្តាគោលនយោបាយសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រចីរភាព លើកកម្ពស់ ជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន។ ឆ្នាំ ២០២១ គឺជាឆ្នាំមានព្រឹត្តិការណ៍បោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សំណូមពររណសិរ្សគ្រប់លំដាប់ថ្នាក់ប្រមូលផ្តុំកម្លាំងត្រៀមបម្រុង អនុវត្តល្អការងារប្រជុំពិភាក្សា ជ្រើសរើស ឧទ្ទេសនាមបណ្តាអ្នកគ្រប់សម្បទា អំពីសីលធម៌ ប្រាជ្ញាឆ្នើមពិតប្រាកដដើម្បីចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ - ២០២៦ ដើម្បីតំណាងឲ្យឆន្ទះគោលបំណង ប្រាថ្នា និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជនចូលរួមសម្រេចនូវបណ្តាបញ្ហាសំខាន់ៗ របស់មូលដ្ឋាន និងប្រទេសជាតិ៕
ប្រែសម្រួល៖ រតនា