• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៣៨ ទិវាគ្រូបង្រៀនវៀតណាម

24/11/2020 08:30

ជូន ២៦ រង្វាន់ស្ងើចសរសើរពិធីប្រឡងសរសេរអំពី "គំរូគ្រូបង្រៀនមានចិត្តរវៀសរវៃធ្វើជាគំរូ " ឆ្នាំ ២០២០

 

សមមិត្តង្វៀងធីប៊ិចវ៉ឹង នាយិកាមន្ទីរអប់រំ-បណ្តុះបណ្តាលខេត្ត ជូនលិខិតសរសើរ ។ រូបចតៈ​ ង៉ុកស្វង

     កាលពីថ្ងៃទី ១៩ វិច្ឆិកា មន្ទីរអប់រំ-បណ្តុះ​បណ្តាលសហការជាមួយ​ នឹងសហជីពផ្នែក​អប់រំ-បណ្តុះបណ្តាចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៣៨ ទិវាគ្រូបង្រៀនវៀតណាម(២០ វិច្ឆិកាឆ្នាំ ១៩៣០- ២០ វិច្ឆិកាឆ្នាំ ២០២០) ភ្ជាប់ជាមួយនឹងពិធីបូកសរុបលទ្ធផលជូន ២៦ រង្វាន់ស្ងើចសរសើរពិធីប្រឡងសរសេរអំពីគំរូ គ្រូបង្រៀនមានចិត្តរវៀសរវៃ ធ្វើជាគំរូ " ឆ្នាំ ២០២០។ សមមិត្តង្វៀងធីប៊ិចវ៉ឹង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត នាយិកាមន្ទីរអប់រំ-បណ្តុះបណ្តាល ថ្នាក់ដឹកនាំសម្ព័ន្ធពលករ ខេត្ត សហជីពផ្នែកអប់រំ-បណ្តុះបណ្តាលរួមជាមួយនឹងកម្មាភិបាល បុគ្គលិករបស់មន្ទីរអប់​រំ-បណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូបណ្តាសាលាស្ថិតក្រោមឱវាទ សិស្សទទួលបានរង្វាន់ក្នុងពិធីប្រឡង។
       ស្ថិតនៅនឹងពិធីជួបជុំនេះសមមិត្តង្វៀងធីប៊ិចវ៉ឹង បានរំលឹកឡើងវិញប្រវេណីឆ្នាំទី ៣៨ ទិវាគ្រូបង្រៀនវៀតណាម។ ទន្ទឹមនឹងនោះ បញ្ជាក់ឆ្នាំ ២០២០ នេះ ដោយមានអត្ថន័យយ៉ាងសំខាន់ចំពោះផ្នែកអប់រំ-បណ្តុះបណ្តាល។ ដែលបានប្រព្រឹត្តឡើង ក្នុងស្ថានភាពមហាអាសន្នរោគកូវីដ-១៩ ផ្នែកអប់រំ-បណ្តុះបណ្តាល ត្រូវកែប្រែផែនការពេលវេលារៀន ០២ លើក ប៉ុន្តែកម្មាភិបាល គ្រូបង្រៀន បុគ្គលិក និយោជិត និងអ្នកពលកម្មបានខិតខំអស់ពីចិត្តឆ្លងកាត់រាល់ការលំបាកធ្វើសកម្មភាពអប់រំ-បណ្តុះ បណ្តាលក្នុងខេត្តបន្ត​ នឹងទទួលបានសមិទ្ធ​ផលល្អប្រសើរ។
       នាឱកាសនេះ សមមិត្ត​ ង្វៀងធីប៊ិចវ៉ឹង​   សូមកត់ត្រានូវបណ្តាស្នាដៃ​ រួមវិភាគទាន​របស់កងជួរកម្មាភិបាលគ្រូបង្រៀន កម្មាភិបាល គ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ដើម្បីបុព្វហេតុ អភិវឌ្ឍន៍អប់រំ-បណ្តុះបណ្តាលរបស់ខេត្ត។ សង្ឃឹមថា កម្មាភិបាល គ្រូបង្រៀនក្នុងទូទាំង ផ្នែកមិនបញ្ឈប់រៀនសូត្រលើកកម្ពស់កម្រិត វិជ្ជាលត់ដំតាមសតិអារម្មណ៍ សីលធម៌ ឥរិយា​បថហូជីមិញ សកម្មចូលរួមវិភាគទានជាកម្លាំង​ប្រាជ្ញា សម្រាប់បុព្វហេតុអប់រំ។
       ក្រៅពីនោះសហជីពផ្នែកអប់រំ-បណ្តុះ​បណ្តាល បានបំផុសចលនាឧបត្ថម្ភដល់បណ្តាខេត្តភាគ កណ្តាលដែលត្រូវរងគ្រោះធម្មជាតិភ្លៀងព្យុះទឹកជំនន់បានជាង ២៣០ លានដុង។
         គិតតាំងពីខែឧសភាឆ្នាំ ២០២០ សហ ជីពផ្នែកអប់រំ-បណ្តុះបណ្តាលចាត់តាំងពិធីប្រ​ឡង សរសេរអំពីគំរូគ្រូបង្រៀនមានចិត្តរវៀស​រវៃធ្វើជាគំរូ "។ គណៈចាត់តាំងពិធីប្រឡង​ទទួលបាន ២២៣ អត្ថបទពីគ្រូបង្រៀន និងសិស្សក្នុងខេត្តផ្ញើចូលរួមប្រឡង។ ក្នុងនោះ មានអត្ថបទជាច្រើន បានត្រដាងធ្លាយឡើង​ពីបណ្តាភាពរំជួលក្នុងអារម្មណ៍គ្រប់ជ្រុងជ្រោយ​ យ៉ាងទៀងត្រង់របស់អ្នកសរសេរអំពីលោកគ្រូ អ្នកគ្រូក្នុងការបង្ហាត់បង្រៀនការងារសហជីព ភាពទំនាក់ទំនងជាមីត្តរួមអាជីព-សិស្ស បណ្តា ការបរិច្ចាគរបស់ឥស្សរជនលើគ្រប់ជ្រុងជ្រោយសកម្មភាពជាច្រើន។ មានអត្ថបទខ្លះ សរសេរអំពីលោកគ្រូអ្នកគ្រូបង្រៀននៅតំបន់ឆ្ងាយ​តំបន់ជ្រៅដោយអំណត់ព្យាយាមជាមួយ នឹង របរថែទាំសិស្សក៏បានត្រដាងឡើងនូវមនោ សញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់អ្នកសរសេរ។
        ពិធីប្រឡងនេះដើម្បីបង្កលក្ខណៈសម្រាប់គ្រូ បង្រៀន សិស្សមានឱកាសត្រដាងឡើងនូវ មនោសញ្ចេតនាដឹងគុណ"គោរពនិងត្រាប់​តាម​ ច្បាប់របស់គ្រូ"  ពង្រីកប្រវេណីគោរព​លោក​គ្រូរបស់ជនជាតិ។  ស្ថិតក្នុងពិធីជួបជុំអនុស្សាវ រីយ៍ឆ្នាំទី ៣៨ ទិវាគ្រូបង្រៀនវៀតណាម គណៈចាត់តាំងពិធីប្រឡងបានជូន ២៦ រង្វាន់ ស្ងើចសរសើរដល់គ្រូបង្រៀន និងសិស្សដែល មានអត្ថបទសរសើរល្អ ក្នុងនោះជូនរង្វាន់ លេខ មួយ ០២ រង្វាន់ លេខពីរ ០២ រង្វាន់ លេខបី ពីររង្វាន់ និងរង្វាន់លើកទឹកចិត្ត ២០។ អ្នកគ្រូ ទ្រឿង​ធី​ថាញ់​ង្វៀង និងប្អូនឡើធីកីមង៉ឹង អង្គ ភាពសាលាវិទ្យា​ល័យង្វៀងធៀងថាញ់ ជាមួយ គ្នាទទួលបាន​ជ័យលាភីលេខមួយ៕     

 ប្រែសម្រួលៈ​​ រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.