• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ជួបជុំមជ្ឈដ្ឋានសារព័ត៌មាន កវីសិល្បករ សិល្បការិនីនិងបញ្ញវន្តនាដើមឆ្នាំ ២០២៥

07/02/2025 09:42

កាលពីថ្ងៃទី ០៤ ខែកុម្ភៈ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញចាត់តាំងពិធីជួបជុំមជ្ឈដ្ឋានសារព័ត៌មានកវីសិល្បករ សិល្បការិនី និងបញ្ញវន្ដនាឱកាសដើមឆ្នាំ ២០២៥។

តំណាងចូលរួមពិធីជួបជុំ។

សមមិត្តឡឹមមិញដាំង ថ្លែងសុន្ទរកថាក្នុងពិធីជួបជុំ។
អញ្ជើញចូលរួមពិធីជួបជុំមានបណ្ដាសមមិត្ត៖ ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ត្រឹងក្វឹកត្វឹង សមាជិក គណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត គាងគ្វឹង សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងគ្វិញធៀង  សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ង្វៀងវ៉ាំងកឿង  អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្ត ថ្នាក់ដឹកនាំនៃបណ្ដាមន្ទីរ គណៈ ផ្នែក អង្គការមហាជននិងតំណាងជិត ៣០០  នាក់ជំនួសមុខកងជួរសារព័ត៌មាន កវីសិល្ បករ សិល្បការិនីនិងបញ្ញវន្តក្នុងខេត្ត។

សមមិត្ត ង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបកស្រាយបំភ្លឺសំណើរបស់តំណាងចូលរួមពិធីជួបជុំ។
នៅក្នុងពិធីជួបជុំ បណ្ដាតំណាងបានស្ដាប់ ថ្នាក់ដឹកនាំសមាគមអ្នកកាសែតខេត្ត សមាគមសិល្បៈ អក្សរសិល្ប៍ សម្ព័ន្ធបណ្ដាសមាគមវិទ្យាសាស្រ្តបច្ចេកទេស។ល។ សម្ដែងក្ដីរីករាយនិង គោរពអរគុណថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បីកងជួរ សារព័ត៌មាន កវីសិល្បករ សិល្បការិនី និងបញ្ញ វន្ដធ្វើសកម្មភាពមានប្រសិទ្ធភាព សម្រេចបាន លទ្ធ ផលច្រើន រួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍ របស់ខេត្ត និងស្នើជាមួយថ្នាក់ដឹកនាំខេត្តជួយ ឲ្យសកម្មភាពសារព័ត៌មាន កវី សិល្បករ សិល្ប ការិនីនិងកងជួរបញ្ញវន្ដនាពេលអនាគតសម្រេច បានប្រសិទ្ធភាពខ្ពស់ជាងទៀត។ 

សមមិត្តស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតខេត្ត អគ្គនិពន្ធនាយករងកាសែតត្រាវិញ របាយការណ៍អំពីស្ថានភាពនិងលទ្ធផលធ្វើសកម្មភាពលើវិស័យ សារព័ត៌មានរបស់ខេត្ត។
ថ្លែងសុន្ទរកថាក្នុងពិធីជួបជុំ សមមិត្តឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត បានស្ងើចសរសើរ និងកត់សម្គាល់នូវបណ្ដាការ រួមចំណែករបស់កងជួរសារព័ត៌មាន កវីសិល្បករ សិល្បការិនី បញ្ញវន្ដក្នុងការអភិវឌ្ឍន៍រួមរបស់ ខេត្តក្នុងពេលកន្លង។ ក្នុងឆ្នាំ ២០២៤ ទន្ទឹមនឹងភាពងាយស្រួល នៅមានការលំបាកយ៉ាង ច្រើន ប៉ុន្តែជាមួយការប្ដេជ្ញា ខិតខំរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងខេត្តភ្ជាប់ជាមួយ ការអនុវត្តន៍គោលលំនាំ “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ និងអភិវឌ្ឍន៍” ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម  សន្ដិសុខ ការពារជាតិ ការងារកសាងបក្ស កសាងប្រព័ន្ធ នយោបាយរបស់ខេត្តសម្រេចបាន លទ្ធផលសំខាន់ៗយ៉ាងច្រើន។ បណ្ដាភាគកម្រិតនៃសេចក្ដីសម្រេចចិត្តទាំងអស់បានអនុវត្ត សម្រេចនិងសម្រេចលើសផែនការលេចធ្លោ បំផុតគឺ កំណើនសេដ្ឋកិច្ច (GRDP) សម្រេច  ១០,០៤% ជាកម្រិតខ្ពស់បំ ផុតគិតតាំងពីដើម អាណត្តិកាលមកទល់ពេលនេះ។ ប្រភពចំណូល មធ្យមរបស់មនុស្សម្នាក់ៗក្នុងមួយឆ្នាំសម្រេច  ៩៤,៣៧ លានដុង សម្រេច ១០៦,២% សេចក្ដីសម្រេចចិត្ត ប្រមូលថវិការដ្ឋសម្រេច ១៣៩,៩%  គម្រោងថវិកា (ក្នុងនោះ ប្រមូលក្នុងខេត្តសម្រេច  ៦.៥៣០ ពាន់លានដុង សម្រេច ១០៥% សេច ក្ដីសម្រេចចិត្ត)។ សំណង់សំខាន់ៗមួយចំនួន បន្តបានផ្សព្វផ្សាយអនុវត្ត។ ផ្ដុំកម្លាំងអនុវត្តសម្រេចភារកិច្ចកសាងខេត្តជនបទថ្មី។ បណ្ដាវិស័យវប្បធម៌ សង្គមបានយកចិត្តទុកដាក់និងមានភាព ជឿនលឿនយ៉ាងច្រើន។ គុណភាពអប់រំនិង បណ្ដុះបណ្ដាលបានលើកស្ទួយ។ ការថែទាំសុខ ភាពប្រជាជនបានបង្កើនឡើង។ ផ្ដុំប្រមូលប្រភពកម្លាំងផ្សព្វផ្សាយសាងសង់ផ្ទះ ៥.៨៨៣ ខ្នង ជូនគ្រួសារមានស្ថានភាពលំបាកអំពីលំនៅឋាន។ ជីវភាព សម្ភារនិងស្មារតីរបស់ប្រជាជន បានលើកកម្ពស់។ គិតមកទល់ពេលនេះ អត្រា គ្រួសារក្រីក្រទូទាំងខេត្តនៅ ០,៨៧% អត្រា គ្រួសារជិតក្រនៅ ១,៨៤% ចំនួនគ្រួសារមានប្រភពចំណូលកម្រិតបង្គួរ ស្ដុកស្ដម្ភកើនជាង ឆ្នាំមុន (អត្រាគ្រួសារមានប្រភពចំណូលកម្រិតបង្គួរសម្រេច ៤៦,១៦% កើន ៥៧៦ គ្រួសារប្រៀបជាមួយឆ្នាំ ២០២៣ អត្រាគ្រួសារមានប្រភពចំណូលខ្ពស់សម្រេច ៤,៣៦% កើន ១.១៧៩ គ្រួសារ ប្រៀបជាមួយឆ្នាំ ២០២៣)។ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយបានបង្កើនឡើង សកម្មភាពសុពលភាព ប្រសិទ្ធភាព កិច្ច ការពារជាតិ សន្ដិសុខបានរក្សាលំនឹង។

សមមិត្តអនុលេខាគណៈកម្មាធិការបក្សខេត្តអះអាង បណ្ដាលទ្ធផលដែលសម្រេចបានខាងលើមានការរួមចំណែកយ៉ាងសកម្មរបស់កង កម្លាំងសារព័ត៌មាន កវីសិល្បករ សិល្បការិនី និងកងជួរបញ្ញវន្ត។ ក្នុងនោះ បណ្ដាស្ថាប័នសារ ព័ត៌មានក្នុងខេត្តបាន ធ្វើល្អភារកិច្ចផ្សព្វផ្សាយ  រួមចំណែកក្នុងការផ្ដល់ព័ត៌មានកំណត់ទិសដៅមតិសង្គម បង្កការព្រមព្រៀងខ្ពស់ក្នុងប្រជាជន គ្រប់ជាន់ស្រទាប់។

សិល្បៈអំណរពិធីជួបជុំ។
នាឱកាសនេះ អនុលេខាគណៈកម្មាធិការបក្សខេត្តបានអំពាវនាវកងជួរសារព័ត៌មាន កវីសិល្បករ សិល្បការិនី បញ្ញវន្តបន្តពង្រីកខ្ពស់ជាងទៀតនូវបញ្ញាស្មារតីទទួលបន្ទុក សកម្មរួមបំពេញយោបល់ក្នុងសេចក្ដីព្រាងសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើក ទី ១២ អាណត្តិកាល ២០២៥- ២០៣០។ ស្នើ បណ្ដាវិធីសាស្រ្តល្អៗ មានប្រសិទ្ធភាព ដោះស្រាយបណ្ដាបញ្ហាលំ បាក ជាប់វាក់វិនលើបណ្ដាវិស័យ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃភារកិច្ច វិធីសាស្រ្តអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និ បាតបក្ខភាគខេត្តលើកទី ១២ អាណត្តិ កាល ២០២៥- ២០៣០។ល។ ផ្ដើមពីនោះ  រួមចំណែកជាមួយបក្ខភាគ រដ្ឋអំណាចនិងប្រ ជាជនខេត្តត្រាវិញប្ដូរផ្ដាច់ឈានទៅមុខរួមជាមួយទូទាំងប្រទេសឈានចូលយុគសម័យឈានឡើងដោយខ្លួនឯងរបស់ជន ជាតិ៕    ដំណឹង-រូបថត៖ ថាច់ហ្វាង 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.