• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 14/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ជូនលិខិតសរសើរដល់សមូហភាព​ ៥​ កន្លែង និងបុគ្គល ១១ អង្គ-រូបមានស្នាព្រះហស្ត-ស្នាដៃក្នុងការងារសប្បុរសធម៌មនុស្សធម៌

22/12/2020 09:09

                                      ព្រះសង្ឃតំណាងសមូហភាពទទួលលិខិតសរសើរ ដែលមានស្នាព្រះហស្ត-ស្នាដៃ 

                                        ក្នុងការងារសប្បុរសធម៌។

កាលពីថ្ងៃទី ១៥ ខែធ្នូ នៅវត្តកងចក្ការាម (ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកបានចាត់តាំងសន្និបាតបូកសរុបសកម្មភាពឆ្នាំ ២០២០ និងផ្សព្វផ្សាយទិសដៅសកម្មភាពឆ្នាំ ២០២១។ និមន្ត-អញ្ជើញចូលរួមសន្និបាតមាន៖ ព្រះ ឧបជ្ឈាយ៍ចន្ទសិរី ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រ៖តេជគុណ ថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនស្រុក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ព្រះចៅអធិការគណៈអារាមាភិបាលបណ្តាវត្តលើភូមិសាស្រ្តស្រុក។
ឆ្នាំ ២០២០ ក្រៅពីការបំផុសចលនាបណ្តាវត្តលើភូមិសាស្រ្តចាត់តាំងបណ្តាថ្នាក់បង្រៀន ពុទ្ធិកសិក្សាថ្នាក់វិជ្ជាខេមរភាសាឱ្យព្រះសង្ឃ កូនចៅជនរួមជាតិខ្មែររៀនសូត្រ បណ្តាវត្តនៅទាំងអនុវត្តល្អការងារសប្បុរសធម៌មនុស្សធម៌ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរបានល្អស្ថានភាពលំបាករបស់ប្រជាជន។ ក្នុងឆ្នាំ ២០២០ មានវត្តខ្មែរ ២១/២៣ វត្តអនុវត្តការងារសប្បុរសធម៌មនុស្សធម៌ជាមួយចំនួនទឹកប្រាក់ជាង ២,២ ពាន់លានដុង កសាង​ផ្ទះមហាសាមគ្គី ០២ ខ្នងដោយតម្លៃសរុប ១០៥ លានដុងឧបត្ថម្ភដល់គ្រួសារដែលជួបលំបាកអំពីលំនៅឋាន។ សន្តិសុខសណ្តាប់ធ្នាប់ ការបួសរៀនរបស់ព្រះសង្ឃនៃបណ្តាវត្តមានរបៀបរៀបរយល្អប្រសើរ។ល។ 
សន្និបាតបានផ្សព្វផ្សាយកម្រិតផែនការសំខាន់ៗជាច្រើនសម្រាប់ឆ្នាំ ២០២១ ក្នុងនោះមានការដោះស្រាយឱ្យបានរួចរាល់បញ្ហាវត្តរកាចាស់ដើម្បីព្រះសង្ឃពុទ្ធបរិស័ទធ្វើបុណ្យ សុន្ទរ៍ទានតាមលក្ខណៈពុទ្ធសាសនា។
ឱកាសនេះ គណៈចាត់តាំងបានជូនលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកដល់សមូហភាព ៥ កន្លែង និងបុគ្គល ១១ អង្គ-រូបដែលមានស្នាព្រះហស្ត-ស្នាដៃក្នុងការងារសប្បុរសធម៌មនុស្សធម៌ឆ្នាំ ២០២០៕      ដំណឹង-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Kiểm tra công tác chuẩn bị đại hội và sắp xếp tổ chức bộ máy tại huyện Cầu Ngang

ĐBQH Trần Quốc Tuấn: Cần ưu tiên bảo lãnh tín dụng và chính sách hỗ trợ tài chính cho khởi nghiệp đối với hoạt động khoa học, công nghệ và đổi mới sáng tạo

Tặng bằng khen cho 32 tập thể, cá nhân có thành tích tiêu biểu trong phong trào khởi nghiệp

Khát vọng vươn cao trên vùng đất nông thôn mới

Tập trung xây dựng phương án nhân sự cấp ủy đảm bảo tỷ lệ nữ, dân tộc theo quy định

Chiến sĩ mới Trung đoàn 926 tự tin bước vào kiểm tra 3 tiếng nổ

Phát huy vai trò Công an cấp xã trong bảo đảm trật tự, an toàn giao thông

Mặt trận các cấp lo cho dân, làm vì dân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.