23/12/2020 08:21
លោកត្រឹងក្វឹកទ្វឹង សមាជិកគណៈអចិន្រ្តយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តជូនរង្វាន់ដល់បណ្ដា អ្នកនិពន្ធទទួលបានរង្វាន់លេខមួយ។
កាលពីថ្ងៃទី ២២ ធ្នូ សមាគមអ្នកកាសែតខេត្តត្រាវិញចាត់តាំងសន្និបាតផ្សព្វផ្សាយភារកិច្ចការងារសមាគមឆ្នាំ ២០២១ និងបូកសរុបជូនរង្វាន់សារព័ត៌មានគុណភាពខ្ពស់ឆ្នាំ ២០២០។
ឆ្នាំ ២០២០ សមាគមអ្នកកាសែតខេត្តត្រាវិញបានចាត់តាំងសម្រេចជោគជ័យមហាសន្និបាតទូទាំងសមាជិកលើក ទី ៨ អាណត្តិកាល២០២០-២០២៥ មហាសន្និបាតបូកសរុបចលនាប្រឡងប្រណាំងស្នេហាជាតិសមាគមអ្នកកា សែតខេត្តត្រាវិញដំណាក់កាល ២០១៥-២០២០។ ជូនគ្រឿងអនុស្សរិយយស “ព្រោះបុព្វហេតុសារព័ត៌មានវៀត ណាម” ដល់សមាជិក ០២ រូប កើនចំនួនមកទល់ពេលនេះ សមាគមអ្នកកាសែតខេត្តត្រាវិញមានសមាជិក ១០២ រូបបានជូនមេដាយ គ្រឿងអនុស្សរិយយស “ព្រោះបុព្វហេតុសារព័ត៌មានវៀតណាម”។ ឆ្នាំ ២០២០ សមាគមបាន បំផុសចលនានិងបូកសរុប ស្ងើចសរសើរជូនរង្វាន់សារព័ត៌មានសរសេរអំពីគំរូមនុស្សល្អ ការងារល្អខេត្តត្រាវិញឆ្នាំ ២០២០ និងងង្វាន់សារព័ត៌មានគុណភាពខ្ពស់ឆ្នាំ ២០២០។
ចំពោះរង្វាន់សារព័ត៌មានគុណភាពខ្ពស់ឆ្នាំ ២០២០ ក្រុមប្រឹក្សាពិនិត្យសម្រេចជ្រើសរើសទទួលបាន ៨៥ វណ្ណ កម្មរបស់អ្នកនិពន្ធ ៣៥ នាក់ផ្ញើចូលរួមប្រឡងរួចសម្រេចចិត្តជូនលិខិតទទួលស្គាល់ ១៨ ច្បាប់ដល់អ្នកនិពន្ធ ២១ នាក់ទទួលបានរង្វាន់ រួមមាន៖ រង្វាន់លេខមួយ ០៤ រង្វាន់ រង្វាន់លេខពីរ ១៤ រង្វាន់។
រង្វាន់លេខមួយរួមមានបណ្ដាវណ្ណកម្ម៖ “កុមារភាពនៅកោះ” រូបភាពសារព័ត៌មានរបស់អ្នកនិពន្ធផាងវ៉ាំងទ្វឹង វណ្ណ កម្ម “កខ្វិចកខ្វក់មុខទំនិញពពាយនាយ ចល័ត” ប្រភេទសារព័ត៌មានបោះពុម្ពផ្សាយរបស់អ្នកនិព័ន្ធឡេម៉ីញ៉ឹង វណ្ណកម្ម “ជុំវិញគំនរសំរាមនៅស្រុកកាងឡុង៖ តំណាងក្រុមប្រឹក្សាប្រជាជនចេញសំឡេងលាតត្រដាងរបស់អ្នក និព័ន្ធង្វៀងធីគីមឡង (សាខាសមាគមអ្នកកាសែតនៃកាសែតត្រាវិញ) និងវណ្ណកម្ម “យូរកេរ្តិ៍៖ ឆ្ពៅទៅដល់បេតិក ភ័ណ្ឌមនុស្សជាតិ” ប្រភេទសារព័ត៌មានរូបភាពរបស់ក្រុមអ្នកនិពន្ធគីមត្រា ក្វឹកយ៉ាញ់ សាខាសមាគមអ្នកកាសែត ការិយាល័យព័ត៌មាន- បធានបទនៃស្ថានីយវិទ្យុ ទូរទស្សន៍ត្រាវិញ៕ដំណឹង- រូបថត៖ ថាច់ហ្វាង