• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ចុះកិច្ចសន្យាកម្មវិធីសហការអនុវត្តការងារប្រជាចលនា “តម្រួតជើងទឹករួមដំណើរជាមួយនេសាទករ”

01/08/2023 07:46

ពិធីចុះកិច្ចសន្យា​កម្មវិធីសហការអនុវត្តការងារប្រជាចលនា។ រូបថត៖ បាធី

កាលពីថ្ងៃទី ២៦ ខែកក្កដា គណៈអចិន្រ្តៃយ៍​នៃគណៈកម្មាធិការបក្សខេត្ត នាយកដ្ឋានគណៈ​កម្មាធិការតម្រួតជើងទឹកវៀតណាមចុះកិច្ចសន្យា​កម្មវិធីសហការអនុវត្តការងារប្រជាចលនា “តម្រួត​ជើងទឹករួមដំណើរជាមួយនេសាទករ”។
សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិ​ការមជ្ឈិមបក្ស លេខាបក្សខេត្ត និងឧត្តមសេ នីយ៍ទោប៊ូយក្វឹកអ្វាយ លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយតម្រួតជើងទឹកវៀតណាមអញ្ជើញចូលរួមធ្វើជាអធិបតី។
អញ្ជើញចូលរួមសន្និបាត មានឧត្តមសេនីយ៍ ត្រីឡេក្វាងដាវ អនុលេខាគណៈកម្មាធិការបក្ស អគ្គបញ្ជាការដ្ឋានតម្រួតជើងទឹកវៀតណាម  ឧត្តមសេនីយ៍ត្រីត្រឹងវុាំងស្វឹង សមាជិកគណៈ អចិន្រ្តៃយ៍បក្ស អនុប្រធានស្នងការនយោបាយ តម្រួតជើងទឹកវៀតណាម។ ល។ ខាងខេត្តត្រាវិញមានបណ្ដាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំបណ្ដា មន្ទីរ គណៈ ផ្នែកខេត្ត និងថ្នាក់ដឹកនាំមូលដ្ឋាន ចំនួន ០៥ ដែលមានទីតាំងភ្ជាប់សមុទ្ររួមមាន៖ ទីផ្សាររួមខេត្តយ្វៀងហាយ ស្រុកយ្វៀង ហាយ កូវង៉ា ង ចូវថាញ់ ថ្កូវ។
យោងតាមនោះ នៅក្នុងសន្និបាត គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងគណៈអចិន្រ្តៃ យ៍នៃគណៈកម្មាធិការបក្សតម្រួត ជើងទឹកវៀតណាមបានឯកភាពចុះកិច្ចសន្យា កម្មវិធី សហការអនុវត្តការងារប្រជាចលនាមានបធានបទ “តម្រួតជើងទឹករួមដំណើរជាមួយ  នេសាទករ” រួមមានខ្លឹមសារ ០៥ យ៉ាង៖(១)  ជំរុញមាំការផ្សព្វផ្សាយគោលការណ៍ គោល មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់ រដ្ឋ អប់រំច្បាប់ដល់ប្រជាជន។ (២) ចូលរួមកសាងភូមិសាស្រ្តសុវត្ថិភាព ប្រព័ន្ធនយោបាយរឹងមាំ។ (៣) ឧបត្ថម្ភមូលដ្ឋានពង្រីកសេដ្ឋកិច្ច-សង្គម  កសាងជនបទថ្មី អនុវត្តបណ្ដាសកម្មភាពសង្គមូបនីយកម្ម តបស្នងសងគុណ រួមចំណែកលើក កម្ពស់ជីវភាព សម្ភារ ស្មារតីជូនប្រជាជន។ (៤) ឧបត្ថម្ភនេសាទករចេញទៅលំហ ច្បាម សមុទ្រ រួមចំណែករក្សាស្ថិរភាពសន្តិសុខ អាធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ។ (៥) អនុវត្តភារកិច្ចប្រមូលនិងប្រគល់ទទួលធនធាន មនុស្ស មធ្យោបាយ កប៉ាល់ នាវាចូលរួមការ ពារអាធិបតេយ្យភាពកោះសមុទ្រ។ 
កម្មវិធីនេះគឺដើម្បីរួមចំណែកលើកកម្ពស់ ស្មារតីយល់ដឹង ស្មារតីទទួលបន្ទុកជូនកម្មាភិបាល ប្រជាជន បំផុតគឺនេសាទករនៅលើភូមិសាស្រ្តខេត្តត្រាវិញអំពីស្ថានភាពកោះ សមុទ្រ និងស្មារតីគោរពច្បាប់ពេលធ្វើនេសាទលើ សមុទ្រ។ នេះក៏ជាមូលដ្ឋានសម្រាប់ កងកម្លាំង តម្រួតជើងទឹកវៀតណាមសម្រេចល្អសមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ឲ្យ និងបន្តធ្វើជាកន្លែង ពឹងផ្អែកដ៏រឹងមាំសម្រាប់នេសាទករពេលចេញទៅធ្វើនេសាទ ច្បាមសមុទ្រ សកម្មចូលរួម ការពារអាធិបតេយ្យភាពរក្សាស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់លើបណ្ដាតំបន់កោះ សមុទ្រ របស់មាតុភូមិ។
ឧត្តមសេនីយ៍ទោប៊ូយក្វឹកអ្វាយឲ្យដឹងថា៖ ដើម្បីសម្រេចល្អតួនាទីជាកងកម្លាំងជំនាញ ស្នូល ក្នុងការអនុវត្តន៍ច្បាប់លើលំហសមុទ្រ ទន្ទឹមនឹង ការផ្សព្វផ្សាយរាល់មុខការ ភារកិច្ច  តម្រួតជើង ទឹកវៀតណាមសកម្មធ្វើការងារប្រជាចលនា  ពង្រីកសមត្ថកិច្ច “ក្រុមការងារ”។ ក្នុងនោះ  កម្មវិធី “តម្រួតជើងទឹករួមដំណើរជាមួយនេសាទករ” ជាខ្លឹមសារ ទម្លុះទម្លាយ សម្ដែងនូវស្មារតី បន្ទុកនយោបាយ ការច្នៃប្រតិដ្ឋរបស់តម្រួតជើងទឹកវៀតណាមក្នុងការអនុវត្តន៍សេចក្ដីសម្រេចរបស់បក្សស្ដីពីបង្កើន ផ្លាស់ថ្មីការងារ ប្រជាចលនាក្នុងស្ថានភាពថ្មី។
សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត បញ្ជាក់ថា៖ ការចុះកិច្ចសន្យាកម្មវិធីសហការ ជាសកម្មភាពមានអត្ថន័យជ្រាលជ្រៅក្នុងការ ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ។ សមមិត្តឡឹមមិញដាំងចង្អុលការបណ្ដាថ្នាក់ បណ្ដា ផ្នែក បណ្ដាមូលដ្ឋានរបស់ខេត្តគប្បីសហការ ស្អិតល្មួតជាមួយកងកម្លាំងតម្រួត ជើងទឹកអនុ វត្តល្អបណ្ដាខ្លឹមសារនៃកម្មវិធីសហការដែល បានចុះកិច្ចសន្យា។ សំខាន់គឺអនុវត្តល្អការងារ ផ្សព្វផ្សាយ ចលនាម្ចាស់កប៉ាល់ នាវា នេសា ទករប្រតិបត្តិល្អច្បាប់លើសមុទ្រ។ ទាញយក ផលគ្រឿងសមុទ្រភ្ជាប់ជាមួយការការពារភោគផល ធម្មជាតិ បរិស្ថានសមុទ្រឲ្យបានស្ថិរភាព។ យកចិត្តទុកដាក់ឧបត្ថម្ភនេសាទករស្ងប់ចិត្ត ក្នុងការធ្វើនេសាទ។ ចលនានេសាទករសកម្ម គាំទ្រ ចុះឈ្មោះនិងត្រៀមបម្រុងនាំកប៉ាល់ ធន ធានមនុស្សមធ្យោបាយចូលរួមការពារអធិបតេយ្យភាពលើបណ្ដាតំបន់សមុទ្រវៀតណាម។
នាឱកាសនេះ តម្រួតជើងទឹកវៀតណាម បានជូនអំណោយ ២០០ ចំណែក ក្នុងមួយចំណែកមានតម្លៃ ០១ លានដុងដល់បណ្ដាគ្រួ សារគោលនយោបាយ ជនរួមជាតិ សាសនា  និងនេសាទករដែលមានស្ថានភាពលំបាកនៅ លើភូមិសាស្រ្តខេត្តត្រាវិញ៕
 ប្រែសម្រួល៖ ថាច់ហ្វាង 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.