23/07/2024 08:35
សមមិត្ត ង្វៀងភូត្រុង អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមករំលឹកវិញ្ញាណក្ខន្ធអ៊ំនៅបូជនីយដ្ឋានលោកប្រធានហូជីមិញ ឃុំឡុងឌឹក។
ពេលទទួលបានដំណឹងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ង្វៀងភូត្រុង ទទួលមរណភាព កម្មាភិបាល បក្ខជន ប្រជាជននៅរាល់តំបន់ភូមិភាគក្នុងទូទាំងប្រទេសនិយាយរួម និងខេត្ត ត្រាវិញនិយាយដោយឡែកបានបញ្ចេញទឹកចិត្តគោរព និងសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម ង្វៀងភូត្រុង។
ស្ថិតនៅនឹងខេត្តត្រាវិញ តំណាងឱ្យអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តត្រាវិញបានសម្តែងនូវចេតនារម្មណ៍សោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ង្វៀងភូត្រុង។
បក្ខភាគ និងប្រជាជនខេត្តត្រាវិញ ចារទុកនូវគុណូបការៈ របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ង្វៀងភូត្រុង ក្នុងក្រ ឪបេះដូងជានិច្ចកាល រូបភាពរបស់មនុស្សបក្សកុម្មុយនិស្តវៀតណាមសុចរិត គំរូ ស្មោះស្ម័គ្រ អស់មួយឆាកជីវិតនៅតែអំណត់ព្យាយាមដើម្បីបុព្វហេតុប្រទេសជាតិ ដើម្បីបុព្វហេតុប្រជាជន។ ជាមួយនឹងឥរិយាបថសាមញ្ញ ប្រាជ្ញា ទ្រឹស្តីមុតស្រូច ក្នុងការដឹកនាំ បញ្ជាការទន់ភ្លន់ផង ម៉ឺងម៉ាត់ មោះមុតចរិតផង តែងតែរសាប់រសល់ និងប្តេជ្ញាចិត្តខ្ពស់ដើម្បីកសាងបក្សយើងស្អាតស្អំរឹងមាំពិតប្រាកដដើម្បីគោលដៅអនុវត្តបំណងប្រាថ្នាកសាងប្រទេសជាតិយើងសម្បូររុងរឿង សុភមង្គល។
ស្ថិតក្នុងដំណាក់កាលដឹកនាំបញ្ជាការប្រទេសជាតិ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ង្វៀងភូត្រុង បានអញ្ជើញទៅដល់មូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេស។ កាលពីឆ្នាំ ២០០៨ សមមិត្តបានអញ្ជើញចុះមកបំពេញការងារនៅខេត្តត្រាវិញ អញ្ជើញមកដល់បណ្តាតំបន់នៅមានការទុក្ខលំបាកកម្សត់ ច្រើន ដើម្បីស្វែងយល់ពីទឹកចិត្តរបស់ប្រជាជន។ ជាពិសេស បក្ខភាគ និងប្រជាជនខេត្តត្រាវិញចំណាប់អារម្មណ៍ជាមួយនឹងឃ្លាប្រយោគសម្បត្តិអក្ខរាចារទុកយ៉ាងជ្រាលជ្រៅទៀងត្រង់ របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមង្វៀងភូត្រុង ដែលបានរក្សាទុកក្នុងបញ្ជីទិនានុលេខន៍នៅនឹងបូជនីយដ្ឋានលោក ប្រធានហូជីមិញ ឃុំឡុងឌឹក ទីក្រុងត្រាវិញ ខេត្តត្រាវិញជាមួយ នឹងខ្លឹមសារ៖
“ខ្ញុំរំភើបចិត្តយ៉ាងជ្រាលជ្រៅពេលដែលបានចូលមកសួរសុខទុក្ខបូជនីយដ្ឋានលោកប្រធានហូជីមិញនៅនឹងភូមិសាស្ត្រប្រវត្តិសាស្ត្រមួយពោរពេញ ទៅដោយអត្ថន័យជ្រាលជ្រៅជាច្រើននេះ។ សូមលំអុតលំឱនកាយដ៏ខ្ពង់ខ្ពស់ចំពោះឆាយាល័ក្ខណ៍វិញ្ញណក្ខន្ធរបស់អ៊ំ! ជានិច្ចកាលប្រាថ្នារៀនសូត្រ និងធ្វើតាមគំរូមហិមារបស់អ៊ំ។ ជានិច្ចកាលដើរតាមគោល មាគ៌ាដែលអ៊ំបានដាក់ចេញ!
សូមសម្តែងនូវទឹកចិត្តគោរពសរសើរ និងអំណរ គុណចំពោះបក្ខភាគ រដ្ឋអំណាច និងប្រជាជនត្រាវិញដែលមានស្នាដៃកសាង អភិរក្ស និងអភិវឌ្ឍន៍ សំណង់ប្រវត្តិសាស្ត្រ វប្បធម៌ដែលមានតម្លៃធំធេងនេះ!”
បក្ខភាគ និងប្រជាជនខេត្តត្រាវិញកោតសរសើរចំពោះទឹកចិត្ត និងមនោសញ្ចេតនាដ៏ខ្ពង់ខ្ពស់របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ង្វៀងភូត្រុង ពេលបានអញ្ជើញមកកាន់បូជនីយដ្ឋានលោកប្រធានហូជីមិញនៅនឹងខេត្តត្រាវិញ។ បណ្តាឃ្លាប្រយោគសម្បត្តិអក្ខរាចារទុកក្នុងបញ្ជីទិនានុលេខន៍នៅនឹង បូជនីយដ្ឋានលោកប្រធានហូជីមិញខេត្តត្រាវិញជាភស្តុតាង ជាក់ស្តែងរបស់ “បុគ្គលលក្ខណៈធំមួយ” ដល់ទីបញ្ចប់នៃឆាកជីវិត ប្រជាជនក្នុងទូទាំងប្រទេស និងមិត្តភ័ក្តិអន្តរជាតិនៅតែគោរពស្រឡាញ់ជានិច្ច។
អនុវត្តតាមការចង្អុលការរបស់សមមិត្ត បក្ខភាគ និងប្រជាជនខេត្តត្រាវិញប្តេជ្ញាចិត្តអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ រួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស៕