• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ចាប់ពីថ្ងៃទី ១៨ សីហា៖ ចេញទ័ពយកគំរូធ្វើកោសល្យវិច័យជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រចំពោះ បណ្តាមូលដ្ឋានដែលមានគ្រោះអាសន្នខ្ពស់

16/08/2021 08:59

សន្និបាតផ្សព្វផ្សាយផែនការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត។ រូបថត៖ បាធី

     កាលពីថ្ងៃទី ១៥ សីហា សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធាន គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ ធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ជាមួយនឹងបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត ដើម្បីស្តាប់បណ្តាក្រុមការងារឧបត្ថម្ភបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ក្រសួងសុខា ភិបាល (ក្រុមការងារ) ផ្សព្វផ្សាយផែនការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត។
     អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ គណៈកម្មាធិការប្រជាជនខេត្ត មានសមមិត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់ខេត្ត។
     របាយការណ៍ជូនសន្និបាត បណ្ឌិត ង្វៀងវ៉ូថឿង វិទ្យាធិការរងវិជាស្ថាន Pasteur ទីក្រុង ហូជីមិញ ប្រធានក្រុមឧបត្ថម្ភបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ ស្ថានភាពរោគជំងឺបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅខេត្តត្រាវិញ បច្ចុប្បន្ននេះបានបញ្ជាក់ជា ០៤ តំបន់។ ក្នុងនោះស្រុកថ្កូវគឺជាតំបន់មានគ្រោះអាសន្នខ្ពស់ ទីក្រុងត្រាវិញ និងស្រុកយ្វៀងហាយគឺជាតំបន់ មានគ្រោះអាសន្នខ្ពស់ បណ្តាស្រុកកូវង៉ាង កូវកែ ចូវថាញ់គឺជាតំបន់មានគ្រោះអាសន្ន បណ្តាស្រុកកាងឡុង ទីវកឹង និងទីផ្សាររួមខេត្តយ្វៀងហយ បានបញ្ជាក់គឺជាបណ្តាមូលដ្ឋានធម្មតាថ្មី។
     ផ្តើមពីការព្ជាក់នេះ ក្រុមការងារធ្វើសេនាធិការជូន គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ជាច្រើនវិធីសាស្ត្រ ក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺ ក្នុងនោះ មានការងារប្រមូលផ្តុំកម្លាំងយកគំរូធ្វើកោសល្យវិច័យ អាសន្នរោគជំងឺកូវីដ-១៩ នៅលើវិស័យទូលាយ (អាទិភាពឱ្យមូលដ្ឋានដែលមានគ្រោះអាសន្នខ្ពស់)។ បណ្ឌិត ង្វៀងវ៉ូថឿង ក៌បានស្នើដល់បណ្តាមូលដ្ឋានគប្បីបង្កើតជាបន្ទាន់គណៈបញ្ជាការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដោយមានគ្រប់បណ្តាសមាជិកដូចជា៖ បុគ្គលិកសុខាភិ បាលនគរបាល យោធា សមាជិកស្ម័គ្រចិត្ត ។ល។ ត្រៀមលក្ខណៈល្អប្រភពធនធាន ភ័ស្តុភារ។ល។ ដើម្បីអនុវត្តបណ្តាវិធីសាស្ត្របង្ការ ជំងឺក្នុងបណ្តាថ្ងៃខាងមុខនេះ។
     បន្ទាប់ពីបានថ្នាក់ដឹកនាំបណ្តាមូលដ្ឋានរួមបំពេញ និងកម្មាភិបាលជំនាញការរបស់មន្ទីរ សុខាភិបាលបានផ្តល់យោបល់អំពីផែនការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ក្រុម ការងារប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាងបានវាយតម្លៃខ្ពស់លើផែនការអាស្រ័យដោយក្រុមការងារត្រៀមបម្រុង។ សមមិត្តឡេវុាំងហាំង បញ្ជាក់ថានេះគឺជាផែនការ ដោយមានវិទ្យាសាស្ត្រ ងាយនឹងស្តាប់ និងសមស្របជាមួយនឹងស្ថានភាពរោគំងឺសព្វថ្ងៃនៅលើភូមិសាស្ត្រខេត្ត។
     យោងតាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវុាំងហាំង បានប្រគល់ភារកិច្ច ឱ្យមន្ទីរសុខាភិបាល គប្បីបន្តសហការជាមួយ នឹងក្រុមការងារដំណើរការតាមផែនការចេញ ទ័ពយកគំរួធ្វើកោសល្យវិច័យកូវីដ-១៩ នៅវិស័យទូលាយចាប់ពីថ្ងៃទី ១៨ សីហា។ ក្នុងនោះគប្បីយកចិត្តទុកដាក់ជ្រើសរើសមូលដ្ឋាន មួយចំនួនដែលមានគ្រោះអាសន្នខ្ពស់បំផុតអាចនឹងរាលដាលជំងឺរហ័សដើម្បីអនុវត្តឱ្យបានមុន។ អំពីការបង្កើតគណៈបញ្ជាការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅតាម បណ្តាមូលដ្ឋាន ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ភារកិច្ចឱ្យមន្ទីរសុខាភិបាល ធ្វើជាដើមទង ហើយអាចនឹងបង្កើតដកពិសោធ នៅនឹងស្រុកមួយ បន្ទាប់ពីនោះពង្រីកទូលាយចេញ បណ្តាមូលដ្ឋានផ្សេង។  មន្ទីរសុខាភិបាល គប្បីធានាគ្រប់វេជ្ជភ័ណជីវសាស្ត្រ គំរូធ្វើកោសល្យវិច័យរហ័សកូវីដ-១៩ រួមឱ្យខេត្ត ដើម្បីទុកឱ្យបណ្តាមូលដ្ឋានម្ចាស់ការអនុវត្ត ធ្វើយ៉ាងណា ដើម្បីឆាប់ឃើញចំនួយ F០ ដើម្បីបញ្ជូន ទៅព្យាបាល និងឆាប់ប្រមាញ់រក F១ នៅ ក្នុងសហគមន៍។ល។ ដើម្បីប្រញាប់សងតំបន់ស្អាតឱ្យបណ្តាមូលដ្ឋាន។ ពិនិត្យកំណត់ពេល បន្តអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក្នុងរយៈពេល ១៥ ថ្ងៃ (ចាប់ពីថ្ងៃទី ៣០ សីហាឆ្នាំ ២០២១) គឺជារយៈពេលលឿងសម្រាប់ខេត្តកំចាត់រោគជំងឺសម្រេចជោគជ័យ។
     ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេ វុាំងហាំង ចង្អុលការបណ្តាមូលដ្ឋានអនុវត្តម៉ឹងម៉ាត់ការងារត្រួតពិនិត្យស៊ើបអង្កេត ពិសេសគឺការផ្សព្វផ្សាយ អនុវត្តល្អករងារសុខុមាលភាពសង្គម ដោះស្រាយទាន៉ពេលដល់មុខសញ្ញាដែលបានទទួលផលពីបណ្តារបប អាស្រ័យដោយមជ្ឈិមឧបត្ថម្ភ។ ពិសេសគឺចំពោះបណ្តាមូលដ្ឋានដែលត្រៀមលក្ខណៈវិធីសាស្ត្រទទួល មនុស្សពីក្រៅខេត្តវិលត្រឡប់មក ប្រសិនបើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលមានចង្អុលការថ្មី។ ក្នុងនោះគប្បីយកចិត្តទុកដាក់ដល់ការងារចត្តាឡីស័ក ចំពោះបញ្ហាអំពីសុខុមាលភាពសង្គម ស្ថនភាពសន្តិសុខសណ្តាប់ធ្នាប់៕    រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.