• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៣ ទិវានារីអន្តរជាតិ

10/03/2023 15:20

បណ្តាបុគ្គលដែលសម្រេចបានស្នាដៃឆ្នើម អនុវត្តទម្រង់ "អ្នកមានរក្សាខ្សត់" ។ រូបថត៖ ង៉ុកស្វង

កាលពីថ្ងៃទី ០៧ មីនា សមាគមសហពន្ធន៍នារីខេត្តត្រាវិញចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ ឆ្នាំទី ១១៣ ទិវានារីអន្តរជាតិ (ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ១៩១០ ថ្ងៃទី ០៨ ខែមីនាឆ្នាំ ២០២៣) និង ឆ្នាំទី ១៩៨៣ ទិវាកុបកម្មហាយបាទ្រឹង ភ្ជាប់ ជាមួយកិច្ចបំផុសចលនាទិវានារីផ្តើមអាជីព ឆ្នាំ ២០២២ និងបំផុសចលនាពិធីប្រឡងប្រណាំង ឆ្នាំ ២០២៣។
អញ្ជើញចូលរួមមានសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត លោកគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការខេត្ត អ្នកស្រីយឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងជាង ២០០ នាក់ ជំនួសមុខឲ្យថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក អតីតកម្មាភិបាល សមាគម កម្មាភិបាលសមាជិកានារីខេត្ត។ 
បន្តអនុវត្តចលនា “រៀនសូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ឆ្នាំ ២០២២ សមាគមគ្រប់លំដាបថ្នាក់ អនុវត្ត ចលនា កម្មាភិបាល សមាជិកានារីម្នាក់ៗ ប្រិតសំចៃ ១.០០០ដុង កសាងទម្រង់ផ្តើមអាជីព “អ្នកមានជំនួយអ្នកលំបាក” ជំនួយនារីមានស្ថានភាពលំបាក ឈានឡើងរួចផុតពីភាពក្រីក្រ។ ក្រោយរយៈកាលជាង ០១ ឆ្នាំផ្សព្វផ្សាយ ផ្តើមពី ០៩ ទម្រង់ ដែលសមាគមសហព័ន្ធន៍នារីបំផុសចលនា។ មកដល់បច្ចុប្បន្ន បណ្តាមូលដ្ឋានបានបំផុសចលនាវិនិយោគទុនឧបត្ថម្ភដល់សមាជិកា ១០៣ នាក់។ គិតមកដល់បច្ចុប្បន្នទម្រង់បានពង្រីកទូលាយ និង មានសមាជិការាប់រយនាក់ទទួលបានការឧបត្ថម្ភ។
ក្នុងពិធីជួបជុំ អ្នកស្រីគាងធីមិញង្វៀក សមាជិកាគណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្សខេត្ត ប្រធានសមាគមសហពន្ធន៍នារីខេត្តរំលឹក ឡើងវិញអត្ថន័យនៃទិវានារីអន្តរជាតិ ប្រវេណីដ៏ត្រចះត្រចង់ អំពីកុប្បកម្ម ហាយបាត្រឹង និងស្មារតី សាមគ្គីតស៊ូរបស់នារីវៀតណាម នារីទូទាំងពិភពលោក និងបំផុសចលនាប្រឡងប្រណាំង “កសាងនារីវៀតណាមក្នុងសម័យថ្មី”។ ទន្ទឹមជាមួយនោះ សមាគមសហពន្ធន៍នារីខេត្តបានបំផុសចលនា ទឹកប្រាក់ជិត ៧០ លានដុង ដើម្បីជូនអាហារូប ករណ៍ (០២ លានដុងក្នុងមួយចំណែក) និងអំណោយ ២៧ ចំណែកដល់សិស្សកំព្រាអាស្រ័យអាសន្នរោគកូវីដ ១៩។ សមាគមសហពន្ធន៍នារី ខេត្តជូនលិខិតសរសើរ និងស្ងើចសរសើរអង្គភាព បុគ្គល ២៧ កន្លែង និងរូបដែលមានស្នាដៃក្នុងបណ្តាចលនា។
ថ្លែងយោបល់ក្នុងពិធីជួបជុំ លោក ឡឹមមិញដាំង បានស្នើដល់សមាគមន៍សហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ខេត្តដល់មូលដ្ឋានបំផុសបណ្តាចលនាប្រឡងប្រណាំងគប្បីផ្សាភ្ជាប់ជាមួយភារកិច្ចពង្រីកសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន។ បន្តផ្តុំកម្លាំងបំផុសចលនាដល់បណ្តាសមាជិកានារី អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ។ ទន្ទឹមជាមួយនោះ លើកទឹកចិត្តសមាជិកា នារីសកម្មពលកម្មផលិតខិតខំកាត់បន្ថយភាព ក្រីក្រចីរភាព។
អនុវត្តល្អចលនាប្រឡងប្រណាំង “កសាងនារីវៀតណាមសម័យថ្មី” សកម្មចូលរួមជ្រោមជ្រែង បធានបទឆ្នាំ ២០២៣ របស់មជ្ឈិមសមាគមនារីវៀតណាមបំផុសចលនា “ប្រមូលផ្តុំកសាងមូល ដ្ឋានសមាគមរឹងមាំ សំខាន់គឺបង្កើនសមត្ថភាព កម្មាភិបាលសមាគមនារីមូលដ្ឋាន”។ 
ផ្តុំកម្លាំងបំផុសចលនាសមាជិកានារី និងប្រជាជនសកម្មចូលរួមជ្រោមជ្រែងចលនាកសាងជនបទថ្មី។ ជំរុញបណ្តាចលនាឧបត្ថម្ភនារីផលិត ធ្វើអាជីវកម្មជាពិសេសគឺនារីខ្មែរ។ បន្តអនុវត្តល្អចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌  ឥរិយាបថហូជីមិញ” បើកទូលាយបណ្តាទម្រង់ពូកែ មានប្រសិទ្ធភាព៕   ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.