• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ចាត់តាំងបុណ្យសែនដូនតាឆ្នាំ ២០២៤ ប្រកបដោយក្តីសប្បាយរីករាយ តម្លាភាព សាមគ្គី និងប្រិតសំចៃ

20/09/2024 10:10

     ទទួលអំណរបុណ្យសែនដូនតាឆ្នាំនេះ បានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃគឺចាប់ពីថ្ងៃ អង្គារ ១៤-១៥ រោច ខែភទ្របទ និង ០១ កើត ខែអស្សុជ ត្រូវនឹង ថ្ងៃទី ០១-០៣ ខែ តុលា ឆ្នាំ ២០២៤។  ប្រធានគណៈកម្មាធិការប្រ ជាជនខេត្តបានចេញផ្សាយសារលិខិតលេខ ៤៤៦០/UBND-KGVX ចុះថ្ងៃទី ០៥/៩/ ២០២៤ ស្តីពីការចង្អុលការភារកិច្ចមួយចំនួនដើម្បីជនរួមជាតិខ្មែរក្នុងខេត្តទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២៤ ប្រកបដោយក្តីសប្បាយរីករាយ តម្លាភាព សាមគ្គី និងប្រិតសំចៃ។
   ជាកស្តែងនោះគឺ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរគណៈកម្មា ធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងគប្បីបន្តផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធី គោលនយោបាយរបស់បក្ស និងរដ្ឋក្នុងតំបន់ជនរួមជាតិខ្មែរ ជាពិសេសគឺ ការផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ។ ចលនាជនរួមជាតិខ្មែរក្នុងខេត្តបន្តពង្រីកប្រវេណីស្នេហាជាតិ ប្រវេណីសាមគ្គីជនជាតិ សាមគ្គីអ្នកកាន់សាសនានឹងអ្នកមិនកាន់សាសនា ប្រតិបត្តិល្អគោលការណ៍  គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ។ សកម្មចូលរួមរក្សាសន្តិសុខនយោបាយ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កសាងជនបទថ្មី អារ្យធម៌ទីក្រុង ជ្រោងខ្ពស់ឆន្ទៈខ្លួនទីពឹងខ្លួន ស្វាហាប់ប្រឡងប្រណាំងពលកម្មផលិត រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា​បថហូជីមិញ រួមចំណែកអនុវត្តសម្រេចជោគជ័យគោលដៅពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៤។  
​   គណៈជនជាតិខេត្តធ្វើជាអធិបតីសហការជាមួយគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ច មន្ទីរហិរញ្ញវត្ថុ បណ្តាមន្ទីរ គណៈ ផ្នែកខេត្តដែលមានការពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង កសាង ចាត់​ តាំងអនុវត្តផែនការទៅសួរសុខទុក្ខដល់បណ្តាគ្រួសារគោលនយោបាយ កម្មាភិបាលចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ វត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរឆ្នើមៗ។ 
មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍មានកម្មវិធី ផែនការ និងចង្អុលការប្រព័ន្ធផ្នែកចេញផ្សាយទស្សនាវដ្តីភាសាខ្មែរ ចាត់តាំងបណ្តាសកម្មភាពវប្បធម៌ជាក់ ស្តែងសមស្របជាមួយនឹងស្ថានភាពរបស់ខេត្ត។ 
       កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញមានកម្មវិធីពិសេសបម្រើដល់ ជនរួមជាតិខ្មែរទទួលអំណរបុណ្យសែនដូនតា។ 
មន្ទីរសុខាភិបាលសហការជាមួយបណ្តាមន្ទីរ គណៈ ផ្នែកខេត្តដែលមានការ ពាក់ព័ន្ធជំរុញមាំការងារផ្សព្វផ្សាយ ណែនាំប្រជាជនឱ្យលើកកម្ពស់ការយល់ដឹង គាំពារសុខភាព បង្ការប្រឆាំងរោគជំងឺ ធានាអនាម័យសុវត្ថិភាពគ្រឿងបរិភោគ។ 
     នគរបាលខេត្ត បញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តយោងតាមសមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ជូនមានផែនការធា នាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ អនុវត្តល្អការងារ បង្ការប្រឆាំងបណ្តាគ្រោះអបាយមុខសង្គម ធានាសុវត្ថិភាពចរាចរណ៍ក្នុងឱកាស បុណ្យសែនដូនតាឆ្នាំ ២០២៤។ 
     គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង សហការជាមួយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងមហា ជនរួមថ្នាក់ចលនាជនរួមជាតិពង្រីកប្រវេណីសាមគ្គី ពង្រីកស្មារតីស្រឡាញ់ ស្នេហ៍ស្និទ្ធនឹងគ្នា “អ្នកមានរក្សាខ្សត់” ជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រ  ឯកោ ជាពិសេសគឺទុក្ខលំបាកដើម្បីទុកឱ្យមនុស្សគ្រប់រូប គ្រប់គ្រួសារបានទទួល អំណរបុណ្យសែនដូនតាឆ្នាំ ២០២៤ ជាមួយនឹងស្មារតីសប្បាយរីករាយ សុខដុម រមនា និងសាមគ្គី។ 
   ក្រៅពីនោះ អ្នកជាប្រមុខបណ្តាស្ថាប័ន អង្គភាព អាជីវកម្ម សាលារៀនមាន ផែនការរៀបចំដើម្បីទុកឱ្យកម្មាភិបាល បុគ្គលិក និយោជិត យុទ្ធជន អ្នកពល កម្ម សិស្ស និស្សិតជនជាតិខ្មែរបានឈប់សម្រាកដើម្បីទទួលបុណ្យសែនដូនតា ក្នុងរយៈពេល ០៣ ថ្ងៃចាប់ពីថ្ងៃទី ០១-០៣ ខែតុលា ឆ្នាំ ២០២៤។
អ្នកជាប្រមុខបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ប្រធានគណៈកម្មាធិការប្រជា ជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តចាត់តាំងផ្សព្វផ្សាយអនុវត្តល្អសារលិខិត នេះ ក្រោយពីបុណ្យសែនដូនតាឆ្នាំ ២០២៤ របាយការណ៍លទ្ធផលអនុវត្ត ជូនគណៈជនជាតិខេត្ត។ គណៈជនជាតិខេត្តបូកសរុប របាយការណ៍ជូនគណៈ កម្មាធិការប្រជាជនខេត្ត៕ 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.