• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាផលប្រយោជន៍របស់ បុគ្គល ជាការទទួលខុសត្រូវចំពោះសហគមន៍

17/08/2021 08:43

ខេត្តត្រាវិញកំពុងផ្សព្វផ្សាយផែនការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដំណាក់កាល ២០២១-២០២២។ គោលដៅរបស់ផែនការ គឺបង្ការ ប្រឆាំងជំងឺដោយម្ចាស់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបណ្តាមុខសញ្ញាមាន ហានិភ័យនិងសម្រាប់សហគមន៍ យ៉ាងហោចមានប្រជាជន ៥០% មានអាយុពី ១៨ ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងឆ្នាំ២០២១ និងដល់អស់ត្រីមាសទី ១ ឆ្នាំ ២០២២ មានចំនួនប្រជាជនជាង ៧០% បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។

ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដល់ព្រះសង្ឃ។ រូបថត៖ ឌិញកាញ់   
     យុទ្ធនាការចាក់វ៉ាក់សាំងនឹងបានផ្សព្វផ្សាយ ក្នុងទូទាំងខេត្ត ក្នុងនោះ អាទិភាពចាក់វ៉ាក់សាំងបានមុនឱ្យបណ្តាមុខសញ្ញានៅតំបន់កំពុងមានជំងឺ នឹងរៀបចំចាក់នៅតាមបណ្តាមូលដ្ឋានដែលគ្រប់លក្ខណៈចាក់នៅតាមបណ្តាស្រុក (រួមទាំងទម្រង់ថេរនិងចល័ត) ។
     ខេត្តត្រាវិញបានក្រសួងសុខាភិបាលបែងចែកវ៉ាក់សាំង ៣២.៨៥០ ម្ជុល បានចាត់តាំងចាក់ក្នុងលើកទី ៤ ទី ៥ និងទី ៦។ ក្នុងបណ្តាលើកចាក់នេះ នឹងចាក់ម្ជុលទី ១ ជូនអ្នកដែលមិនទាន់បានចាក់ និងចាក់ម្ជុលទី ២ ជូនអ្នកបានចាក់ម្ជុលទី ១ ពីមុននេះ។
     យោងតាមនោះក្នុងលើកទី ៤ នៃយុទ្ធនាការនឹងបានផ្សព្វផ្សាយចាប់តាំងពីថ្ងៃទី៥-៦សីហា ឆ្នាំ ២០២១ ចាក់បង្ហើយថ្ងៃទី ៧ សីហា ឆ្នាំ ២០២១  លើកទី ៥ បានចាត់តាំងចាក់នៅថ្ងៃទី ១០ -១១ សីហា ឆ្នាំ ២០២១ ចាក់បង្ហើយថ្ងៃទី ១២ សីហា ឆ្នាំ ២០២១ ។ លើកទី ៦ បានចាត់តាំងចាក់នៅថ្ងៃទី ១៧ -១៩ សីហា ឆ្នាំ ២០២១ ចាក់បង្ហើយថ្ងៃទី ២០ សីហា ឆ្នាំ ២០២១។
     គិតមកដល់ពេលនេះ មន្ទីរសុខាភិបាលត្រាវិញ បានដំណើរការផ្សព្វផ្សាយអនុវត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ម្ជុលទី ១ បាន៣លើកដោយមាន មនុស្សបានចាក់សរុបរួម ២៩.៥៣១ នាក់។
     ផ្តើមពីការផ្គត់ផ្គងវ៉ាក់សាំង ការទទួលយកគ្រប់គ្រង ដឹកជញ្ជូន ចែកចាយរហូតដល់ចាត់តាំងចាក់វ៉ាក់សាំង ការងារព័ត៌មានអំពីផ្សព្វផ្សាយវ៉ាក់សាំង បង្ការអាសន្នរោគជំងឺកូវីដ-១៩។ តាំងពីការគ្រប់គ្រងបំពង់ម្ជុលចាក់កាកសំណល់សុខាភិបាល ក្រោយពីបញ្ចប់ការចាក់វ៉ាក់សាំងរហូតដល់សកម្មភាពពិនិត្យគុណភាពវ៉ាក់សាំង ពិនិត្យសកម្មភាពចាក់វ៉ាក់សាំង និងត្រៀមបម្រុងសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំងតែងបានត្រៀមលក្ខណៈបានល្អសម្រាប់យុទ្ធនាការប្រព្រឹត្តទៅបានស្រូល។
      ចំពោះការប្រែប្រួលយ៉ាងស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ បក្ស និងរដ្ឋបានមានការចង្អុលការជាច្រើនស្តីពីពង្រឹងការងារបង្ការ ទប់ស្កាតជំងឺ គិតគូដល់ជីវភាព ការពារសុខភាពជូនប្រជាជន និងពង្រីកសេដ្ឋកិច្ច- សង្គម។ ខេត្តត្រាវិញ កំពុងអនុវត្តបណ្តាវិធានការយ៉ាងខ្លាំងក្លា ម៉ឹងម៉ាត់ដូចជាគម្លាតសង្គម  «យុទ្ធនាការវ៉ាក់សាំង» «វ៉ាក់សាំង និងវិធានការ ៥K»។ល។ ដើម្បីបង្ការ ប្រឆាំង ទប់ស្កាត់អាសន្នរោគជំងឺ។
     បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវិដ-១៩ ត្រូវបានចាត់ទុក ជាការងារសំខាន់ ជាបន្ទាន់នាពេល បច្ចុប្បន្ន។ ដើម្បីទប់ស្កាត់ និងរុញច្រានអាសន្នរោគជំងឺ ប្រជាជនគ្រប់រូបក្នុងខេត្តចូរព្រួតដៃជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន រួមកម្លាំងគ្នាទប់ស្កាត់ការរីករាលដាលនៃអាសន្នរោគជំងឺ ពិសេសគឺចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩។
     ការចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទៅចាក់វ៉ាក់សាំងខណៈដល់វេនចាក់ គឺជាផលប្រយោជន៍ហើយក៏ជាការទទួលខុសត្រូវរបស់យើង ម្នាក់ៗចំពោះសហគមន៍ ពីព្រោះពេលនោះនឹងរួមចំណែកសម្រេចបានភាពធន់ នឹងរោគសហគមន៍ ជាជំហានទប់ស្កាត់ រុញច្រានអាសន្នរោគ ជំងឺកូវីដ-១៩ ដើម្បីលើកទទួលខេត្តត្រាវិញយើង បានវិលមកជីវភាពរស់នៅសុវត្ថិភាព និងធម្មតាវិញ៕

           ប្រែសម្រួល៖   រតនា

 

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.