• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គប្បីអនុវត្តម៉ឹងម៉ាត់បែបបទព្យាបាលអ្នកជំងឺ F0 នៅនឹង ផ្ទះត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល

03/12/2021 07:48

កាលពីរសៀលថ្ងៃទី ២៦ វិច្ឆិកា ស្ថិតនៅ នឹងការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគ ជំងឺកូវីដ-១៩ ខេត្តត្រាវិញ​ ធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ក្នុងទូទាំងខេត្ត ស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងបណ្តាសមាជិករបស់គណៈចង្អុលការថ្នាក់ខេត្ត បានអញ្ជើញចូលរួម។

សមមិត្ត ង៉ូជីកឿង លេខាបក្សខេត្តថ្លែងយោបល់ក្នុងអង្គប្រជុំ។​ រូបថត៖ បាធី
     យោងតាមសេចក្តីរបាយការណ៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់បានឱ្យដឹង៖ គិតដល់រសៀលថ្ងៃទី ២៦ វិច្ឆិកា នៅលើភូមិសាស្ត្រខេត្ត មានករណីវិជ្ជមានជាមួយនឹងវីរុស SARS -CoV-២ សរុបរួម ៧.០១២ ករណី ក្នុងនោះព្យាបាលជាសះស្បើយ ២.៨៦៧ ករណី ស្លាប ៤១ ករណី។ អំពីការបែងប្រភេទវាយតម្លៃ បញ្ជាក់ កម្រិតរោគជំងឺតាមសេចក្តីសម្រេចចិត្តលេខ ១២៨/NQ-CP ចុះថ្ងៃទី ១១ តុលាឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្តីពីការចេញផ្សាយសេចក្តីកំណត់ជាបណ្តោះអាសន្ន “សម្របសុវត្ថិភាព រវៀសរវៃ ត្រួតពិនិត្យមានប្រសិទ្ធភាពរោគជំ ងឺកូវីដ-១៩” ខេត្តត្រាវិញស្ថិតក្នុងកម្រិតថ្នាក់ទី ២។ ចំពោះថ្នាក់ស្រុកមាន ០៣/០៩ អង្គភាពកម្រិតថ្នាក់ទី ៣ (ទីវកឹង ចូវថាញ់ និងថ្កូវ) ០៦/០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្រៅពីនោះ គឺកម្រិតថ្នាក់ទី ២។ ចំពោះថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនមាន ០៩/១០៦ អង្គភាពកម្រិតថ្នាក់ ទី ៤ (សង្កាត់ទី ៨ ទីក្រុងត្រាវិញ ឃុំ ភឿងថាញ់ ស្រុកកាងឡុង ផុងភូ ស្រុកកូវកែ តឹងហ្វា ស្រុក ទីវកឹង ឡុងហ្វា ស្រុកចូវថាញ់ ឡុងហីប ស្រុកថ្កូវ ដុងហាយ ស្រុកយ្វៀងហាយ និងសង្កាត់ ទី ២ ទីផ្សាររួមខេត្តយ្វៀងហាយ) មាន ២៧/១០៦ អង្គភាពកម្រិតថ្នាក់ទី ៣ មាន ៣៦/១០៦ អង្គ ភាពកម្រិតថ្នាក់ទី ២ និង ៣៤/១០៦ អង្គភាព កម្រិតថ្នាក់ទី ១។
     យោងលើស្ថានភាពជាក់ស្តែងរបស់រោគជំងឺ និងបណ្តាយោបល់នៅតាមបណ្តាមណ្ឌល ផ្សាយបន្តផ្ទាល់របស់មូលដ្ឋាន សមមិត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សំណូមពរបណ្តាផ្នែកជំនាញ និងបណ្តាមូលដ្ឋានគប្បីសហការហ្មត់ចត់ក្នុងការ ងារធ្វើកោសល្យវិច័យស្វែងរកក្នុងសហគមន៍ ដោយយោងលើស្មារតីយ៉ាងប្រញាប់។ ចំ ពោះករណីព្យាបាលអ្នកជំងឺ F0 នៅនឹងផ្ទះ បណ្តាមូលដ្ឋានគប្បីត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺបណ្តាករណីមានជំងឺប្រចាំក្នុងខ្លួនគប្បីត្រូវបញ្ជូនឡើង បណ្តាមន្ទីរពេទ្យបណ្តោះអាសន្នឬមូលដ្ឋានប្រើប្រាស់ដើម្បីព្យាបាលយ៉ាងឆាប់។
មានយោបល់ក្នុងអង្គប្រជុំនេះ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តសំណូម ពរបណ្តាមូលដ្ឋានបង្ការទប់ស្កាត់អាសន្នរោគ ជំងឺផង ផ្តុំកម្លាំងអនុវត្តបណ្តាកិច្ចការក្នុងការពង្រីកសេដ្ឋកិច្ច  ក្នុងការកសាងបក្សផង។ល។ ចាប់ពីពេលនេះដល់ចុងឆ្នាំ។ ចំពោះបណ្តាករណី F0 ដែលព្យាបាលនៅនឹងផ្ទះ ផ្នែកសុខាភិបាល និងមូលដ្ឋាន ពិសេសគឺសមាជិកក្រុម កូវីដសហគមន៍គប្បីត្រូវណែនាំឱ្យមុខសញ្ញាអនុវត្តម៉ឹងម៉ាត់តាមបែបបទព្យាបាល។
     សមមិត្តង៉ូជីកឿងចង្អុលការ ចំពោះបណ្តា ករណី F0 ដែលព្យាបាលនៅនឹងផ្ទះ ថ្នាក់ដឹកនាំមូលដ្ឋានត្រូវរៀបចំឱ្យសមស្រប ព្យាបាល នៅនឹងផ្ទះចំពោះបណ្តាករណីដែលគ្រប់លក្ខណៈប៉ុណ្ណោះ។ បណ្តាមូលដ្ឋានគប្បីធ្វើឱ្យសកម្មឡើងនៃបណ្តាលេខទូរស័ព្ទជាបន្ទាន់ដឹកនាំបណ្តាមូលដ្ឋានដើម្បីទុកឱ្យបណ្តាអ្នកជំងឺអាច នឹងទាក់ទងបានងាយស្រួល។ចំពោះការងារចាក់វ៉ាក់សាំង បណ្តាមូលដ្ឋានគប្បីជំរុញជាបន្ទាន់ដើម្បីសម្រេចការចាក់វ៉ាក់សាំងជូនអ្នក មានអាយុពី ១៨ ឆ្នាំឡើងទៅដើម្បីឈានដល់ ការចាក់វ៉ាក់សាំងម្ជុលទី ២ ជូនកុមារថ្នាក់ទី ៩-១២ ។ល។ កម្មាភិបាល បក្ខជនត្រូវពង្រីកតួនាទីធ្វើជាគំរូក្នុងការងារផ្សព្វផ្សាយបង្កជាចំណេះដឹងបង្ការទប់ស្កាត់អាសន្នរោគជំងឺនៅក្នុងសហគមន៍។ ការងារធ្វើចត្តាឡីស័ក ព្យាបាលអ្នកជំងឺ F0 នៅនឹងផ្ទះឱ្យបានសមស្រប ពិតប្រាកដ ធានាសំណូមពរអំពីមុខជំនាញ ពិសេសគឺផ្នែកសុខាភិបាលគប្បីត្រូវត្រួតពិនិត្យ ដាស់តឿនជានិច្ចកាលនៅនឹងមូលដ្ឋាន។ ពិសេស គឺជាមួយនឹង”ស្មារតីធម្មតាថ្មី” សមមិត្តលេខា បក្សខេត្តង៉ូជីកឿងបញ្ជាក់ថា៖ សមមិត្តលេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនតាំងពីថ្នាក់ឃុំឡើងទៅប្រសិនបើទុកឱ្យមូលដ្ឋានរីករាលដាលរោគជំងឺត្រូវទទួលការពិន័យចំពោះថ្នាក់ដឹកនាំថ្នាក់លើ។
        មានយោបល់ក្នុងអង្គប្រជុំនេះ សមមិត្តឡេវុាំងហាំងវាយតម្លៃខ្ពស់ការងារបង្ការទប់ស្កាត់ អាសន្នរោគជំងឺរបស់មូលដ្ឋាន ពិសេសគឺការងារព្យាបាលអ្នកជំងឺ F0 នៅនឹងផ្ទះ ការងារចាក់វ៉ាក់សាំង និងការងារកំចាត់ជំងឺ។ល។ ដកពិសោធក្នុងការងារបង្ការ ទប់ស្កាត់ជំងឺ សប្តាហ៍ កន្លង បណ្តាមូលដ្ឋាននៅមានការទទីសទទាស ក្នុងការព្យាបាលអ្នកជំងឺ F0 នៅនឹងផ្ទះ ចំណេះ ដឹងរបស់ប្រជនក្នុងការបង្ការទប់ស្កាត់ជំងឺនៅ មានការធ្វេសប្រហែស អត្តនោម័តិ ការងារផ្សព្វផ្សាយមិនទាន់បានទូលំទូលាយ និងស៊ីជម្រៅ។ ព្យាករណ៍ពេលខាងមុខនេះ ស្ថានភាពរោគជំងឺនៅមានការប្រែប្រួលស្មុគស្មាញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង សំណូមពរបណ្តាផ្នែក មូលដ្ឋាន គប្បីត្រូវមាន​ការត្រៀមបម្រុងសភាពការណ៍ពេលដែលមានចំនួន F0 កើនឡើង ដើម្បីមានវិធានការកាត់បន្ថយ​ចំនួនករណីស្លាប់។ ពិសេសគឺ បណ្តាមូលដ្ឋាន​គប្បីប្រមូលផ្តុំកម្លាំងឱ្យយុទ្ធនាការចាក់វ៉ាក់សាំង ទប់ស្កាត់អ្នកជំងឺ F0 ចូលមកស្ថាប័ន អង្គភាព ដាច់ខាតមិនត្រូវអត្តនោម័តិ ធ្វេសប្រហែស។ បណ្តាមូលដ្ឋាន យោងតាមកម្រិតថ្នាក់របស់រោគជំងឺ ដើម្បីកសាងបណ្តាវិធានការបង្ការទប់ ស្កាត់ជំងឺឱ្យសមស្រប។ ក្នុងការព្យាបាលអ្នក ជំងឺ F0 នៅនឹងផ្ទះដាច់ខាតមិនទុកឱ្យអ្នកជំងឺត្រូវស្លាប់ ហេតុដូច្នោះ ផ្នែកសុខាភិបាល គប្បីត្រូវបញ្ជាក់ឱ្យបានបណ្តាករណីណាដែលគ្រប់ លក្ខណៈទើបឱ្យព្យាបាលនៅនឹងផ្ទះ៕            ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.