• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈអភិបាលពុទ្ធសាសនាស្រុកទីវកឹង និងស្រុកកូវកែចាត់តាំង មហាសន្និបាតលើកទី ៦ អាណត្តិកាល ២០២១-២០២៦

06/01/2022 15:33

*ព្រះតេជគុណ ថាច់ថឿ ធ្វើជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាស្រុកទីវកឹង *ព្រះឧបជ្ឈាយ៍ ធិចទ្រីមិញ ធ្វើជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាស្រុកកូវកែ

 

គណៈប្រតិបត្តិការគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកកូវកែចេញបង្ហាញមុខមហាសន្និបាត។រូបថត៖ទ្រឿងអង

​​     *កាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០២២ គណៈ​អភិបាលពុទ្ធសាសនាវៀតណាមស្រុកកូវកែចាត់តាំងមហាសន្និបាតតំណាងពុទ្ធសាសនាលើកទី ៦ អាណត្តិកាល ២០២១- ២០២៦ ។ ដោយមានតំណាងពេញសិទ្ធិតំណាងឱ្យព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទក្នុងស្រុកជាង ៥០.០០០ អង្គ និងរូបបានអញ្ជើញចូលរួម។
     ជាមួយនឹងគោលលំនាំ “លំនឹង-ស្នងបន្ត និងអភិវឌ្ឍន៍”  និង “ល្អសាសនា ថ្លៃថ្លាសង្គម” ក្នុងអាណត្តិកាលកន្លងគណៈអភិបាលពុទ្ធសាសនាវៀតណាមស្រុកកូវកែរួមជាមួយនឹងរដ្ឋអំណាច មូលដ្ឋាន និងរណសិរ្សមាតុភូមិចូលរួមការងារសប្បុ រសធម៌សង្គម រួមចំណែកកាត់បន្ថគ្រួសារក្រីក្រ ជួយឧបត្ថម្ភដល់ជនឯកោ កសាងផ្ទះមហាសាមគ្គី កសាងផ្លូវគមនាគមន៍ជនបទ សួរសុខទុក្ខ និងជូនអំណោយគ្រួសារក្រីក្រ គ្រួសារមានសគុណចំពោះបដិវត្តន៍ ឧបត្ថម្ភមូលនិធិតបស្នងសងគុណ មូល និធិដើម្បីជនក្រីក្រ មូលនិធិសុខុមាលភាពសង្គម ។ល។ ក្នុងបណ្តាឆ្នាំកន្លង ឧបត្ថម្ភសិស្សានុសិស្សក្រីក្រសង្វាតរៀនសូត្រ បានពូកែនៅតាមបណ្តា សាលាមហាវិទ្យាល័យត្រាវិញ កឹងធើ ទីក្រុងហូជី មិញ សរុបប្រាក់រួម ជាង ៤៩ ពាន់លានដុង។
ពិសេសក្នុងឆ្នាំ ២០២១ អាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញបណ្តាលឱ្យជះឥទ្ធិពលដល់ជីវភាពប្រជាជន គណៈអភិបាល ពុទ្ធសាសនា រួមជាមួយនឹងព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទក្នុងស្រុកសហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឧបត្ថម្ភជាច្រើន រូបភាពគិតជាតម្លៃជាង ០៧ ពាន់លានដុង។
     មហាសន្និបាតគណៈអភិបាលពុទ្ធសាសនាវៀតណាមស្រុកកូវកែលើកទី ៦ អាណត្តិកាល ២០២១-២០២៦ បានឧបត្ថម្ភមូលនិធិសុខុមាលភាពសង្គមរបស់ស្រុក អំណោយចំនួន ៤០០ ចំ ណែក គិតជាតម្លៃ ១២០ លានដុង។
     មហាសន្និបាតបោះឆ្នោតតែងតាំងសមាជិកថ្មីអាណត្តិកាល ២០២១- ២០២៦ រួមមាន ៣៥ អង្គ បោះឆ្នោតតែងតាំងអនុប្រធាន ០២ អង្គ។ ព្រះឧបជ្ឈាយ៍ធិចទ្រីមិញ សមាជិកក្រុមប្រឹក្សាអភិបាលពុទ្ធសាសនាវៀតណាម អនុប្រធានប្រចាំការគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ បានតែងតាំងធ្វើជាប្រធាន គណៈអភិបាលសមាគមពុទ្ធសាសនាស្រុកកូវកែអាណត្តិកាល ២០២១-២០២៦៕

គណៈប្រតិបត្តិការគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកទីវកឹងចេញបង្ហាញមុខមហាសន្និបាត ។ រូបថត៖ ថាញ់ក្វាង
     *មុននោះនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១  គណៈអភិបាលពុទ្ធសាសនាវៀតណាមស្រុកទីវកឹងចាត់តាំងមហាសន្និបាតតំណាង ពុទ្ធសាសនាលើកទី ៦ អាណត្តិកាល ២០២១- ២០២៦ ។
     បច្ចុប្បន្ននេះនៅលើភូមិសាស្ត្រស្រុកមានមូលដ្ឋានជំនឿសាសនា ២៣ កន្លង ជាមួយនឹងព្រះសង្ឃ ដូនជីប្រមាណជាង ៤០០ អង្គ និងពុទ្ធបរិស័ទប្រមាណ ៣៥.០០០ នាក់។ ក្នុងអាណត្តិកាលកន្លង គណៈអភិបាលពុទ្ធសាសនាស្រុកទីវកឹងអនុវត្តល្អស្មារតី “សាមគ្គី-បង្រួបបង្រួម- បំប៉នពង្រឹង ប្រវេណី-អធិកអធមរម្យទមសមាគមពុទ្ធសាសនា” ។ ពិសេសគឺការបង្រួបបង្រួមសាមគ្គីសមាន ចិត្តរបស់ព្រះសង្ឃ ដូនជីមួយអន្លើដោយពុទ្ធបរិស័ទក្នុងស្រុកបណ្តាលឱ្យបណ្តាសកម្មភាពពុទ្ធកិច្ចក្នុងអាណត្តិកាលកន្លងសន្សឹមៗនឹងបានលំនឹង និងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍។ អនុវត្តចលនាមានផលប្រយោជន៍ដល់ប្រទេសដល់ជាតិ កសាងជីវភាព “ល្អសាសនា ថ្លៃថ្លាសង្គម” ។ ឆ្លងតាមនោះ សមូហភាពគណៈអភិបាល ពុទ្ធសាសនាស្រុក និងបណ្តាមូលដ្ឋានជំនឿសាសនាក្នុងស្រុកតែងសកម្មចូលរួមការងារសប្បុរស ធម៌សង្គមនៅនឹងមូលដ្ឋានដូចជា៖ ចលនាជូនអំណោយដល់ជនក្រីក្រ ជនទុក្ខលំបាក ជនពិការចាស់ព្រឹទ្ធាចារ្យអនាថា សិស្សានុសិស្សក្រីក្រសង្វាត រៀនសូត្រ ជូនបាយ បបរឥតគិតថ្លៃដល់អ្នកជំងឺ ឧបត្ថម្ភកសាងផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី។ល។ ឧបត្ថម្ភបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គិតជាតម្លៃជាង ២០,៦៩៤ ពាន់លានដុង។
     មហាសន្និបាតបោះឆ្នោតតែងតាំងសមាជិកថ្មី អាណត្តិកាល ២០២១- ២០២៦ រួមមាន ២១ អង្គ និងសមាជិកអចិន្ត្រៃយ៍ ០៧ អង្គ។ ព្រះតេជគុណ ថាច់ថឿ បានតែងតាំងធ្វើជាប្រធានគណៈអភិបាល សមាគមពុទ្ធសាសនាស្រុកទីវកឹងអាណត្តិកាល ២០២១-២០២៦។
     នាឱកាសនេះដែរគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តបានជូនបណ្ណសរសើរដល់គណៈអភិបាលសមាគមពុទ្ធសាសនាស្រុក ទីវកឹង គណៈកម្មាធិការប្រជាជនស្រុកជូនលិខិត សរសើរដល់សមូហភាព ១៧ កន្លែង និង បុគ្គល ១១ អង្គដែលមានស្នាដៃរួមវិភាគទានឆ្នើម ក្នុងការ ងារសប្បុរសធម៌៕          

   ថាញ់ក្វាង-រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.