• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈអភិបាលពុទ្ធសាសនាស្រុកថ្កូវចាត់តាំងមហាសន្និបាតលើកទី ៦ អាណត្តិកាល ២០២១-២០២៦

03/01/2022 14:45

កាលពីថ្ងៃទី ៣០ ខែធ្នូ គណៈអភិបាលពុទ្ធសាសនាវៀតណាមស្រុកថ្កូវ ចាត់តាំងមហាសន្និបាតតំណាងពុទ្ធសាសនាលើកទី ៦ អា ណត្តិកាល ២០២១- ២០២៦ នៅវត្តឡុងហ្វា ទីប្រជុំជនថ្កូវ ស្រុកថ្កូវដោយមានតំណាងជាង ៥០ អង្គ និងរូបចូលរួម។

ព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វងបានតែងតាំងជាប្រធានគណៈអភិបាលសមាគម ពុទ្ធសាសនាស្រុកថ្កូវ អាណត្តិកាល ២០២១-២០២៦។
     ក្នុងអាណត្តិកាលកន្លង គណៈអភិបាលពុទ្ធសាសនា និងព្រះសង្ឃ ដូនជីមួយអន្លើដោយពុទ្ធបរិស័ទក្នុង ស្រុកសំដែងឲ្យឃើញនូវស្មារតី សាមគ្គីបង្រួបបង្រួមផ្សារភ្ជាប់ជាមួយគណៈអភិបាលពុទ្ធសាសនាខេត្ត និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់មិនបង្អង់ខិតខំអនុវត្តសម្រេចភារកិច្ចដែលបានប្រគល់ជូន ដើម្បីសម្រេចកិច្ចការ ពុទ្ធសាសនារួមចំណែកកសាង និងអភិវឌ្ឍ វិស័យពុទ្ធសាសនាក្នុងស្រុកឲ្យកាន់តែរឹងមាំប្រកបដោយស្មារតីមេត្តា។ ជាពិសេសស្មារតីសន្តោសប្រណីមេត្តារបស់ពុទ្ធសាសនា បានបង្ហាញឲ្យឃើញ ច្បាស់លើវិស័យផ្សេងៗ ជាច្រើនបំផុតគឺក្នុងវិស័យសប្បុរសធម៌សង្គម បានគណៈអភិបាលពុទ្ធសាសនាចូលរួមចែករំលែក ឧបត្ថម្ភដូចជា៖ កសាងផ្លូវគមនាគមន៍ ជនបទ កសាងផ្ទះសាមគ្គីធម៌ជូនគ្រួសារក្រីក្រ ជូនអំណោយដល់អ្នកក្រីក្រជួបការលំបាកដោយសាររងឥទ្ធិពលជំងឺអាសន្នរោគ។ល។ សរុបតម្លៃជិត ៧១ ពាន់លានដុង។
     មហាសន្និបាតបានឯកភាពដាក់ចេញទិសដៅសកម្មភាពសម្រាប់អាណត្តិកាលខាងមុខគឺ៖ បន្តពង្រីកស្មារតីសាមគ្គី រួមចំណែកជាមួយជនរួមជាតិទូទាំងប្រទេសដើម្បីបុព្វហេតុ “ប្រជាជនសម្បូរ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ អារ្យធម៌” ចាត់តាំងអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ៦ របស់គណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ណែនាំព្រះ សង្ឃ ដូនជី ពុទ្ធបរិស័ទប្រជុំជីវភាពត្រឹមត្រូវតាម ធម្មនុញ្ញ លក្ខន្តិកសង្ឃកម្មរបស់សមាគមពុទ្ធ សាសនាវៀតណាម និងគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋប្រុងប្រយ័ត្ន ទប់ស្កាត់ទាន់ពេលល្បិចកលរបស់បច្ចាមិត្តឆ្លៀត ឱកាសក្នុងជំនឿសាសនាបំផ្លាញការសាមគ្គី បង្រួបបង្រួមរបស់សមាគមពុទ្ធសាសនាវៀតណាម បន្តពង្រីកល្អការទំនាក់ទំនងជាមួយបណ្ដា ស្ថាប័ន គណៈ ផ្នែកថ្នាក់ស្រុកមូលដ្ឋាន។ល។

ជូនបណ្ណសរសើរដល់សមូហភាព បុគ្គលដែលមានស្នាព្រះហស្តឆ្នើម។
     ក្នុងអង្គមហាសន្និបាត គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវបានស្ងើចសរសើរគុណបំណាច់ និងជូនរង្វាន់ដល់សមូហភាព បុគ្គលជាច្រើនអង្គ និងរូបដែលមានស្នាព្រះហស្តឆ្នើម ក្នុងកិច្ចការពុទ្ធសាសនាសុខុមាលភាពសង្គម រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុធ្លុងមហា សាមគ្គីទូទាំងជនជាតិក្នុងបណ្ដាឆ្នាំកន្លង។
     មហាសន្និបាតបានចេញបង្ហាញព្រះភក្រ្ត គណៈអភិបាលសមាគមពុទ្ធសាសនាស្រុកអាណត្តិកាល ២០២១- ២០២៦ រួមមានសមាជិក ៣៥ អង្គ។ ព្រះឧបជ្ឈាយ៍គឹមង៉ុកត្វងបាន តែងតាំងជាប្រធានគណៈ អភិបាលសមាគមពុទ្ធសាសនាស្រុកថ្កូវអាណត្តិកាល ២០២១ -២០២៦៕                 ដំណឹង-រូបថត៖ ថាច់ហ្វាង

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.