10/08/2021 08:45
សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើការជាមួយនឹងទីផ្សាររួមខេត្តយ្វៀងហាយ។ រូបថត៖ ទ្រឿងង្វៀង
កាលពីថ្ងៃទី ០៤ សីហា ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្ត អាស្រ័យដោយ សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តដឹកនាំអញ្ជើញទៅធ្វើការជាមួយនឹងគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយអំពីស្ថានភាពអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៧ ខែដើមឆ្នាំ ២០២១។ រួមដំណើរជាមួយមានសមមិត្ត ឡេថាញ់បិញ សមាជិអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។
របាយការណ៍ជូនក្រុមប្រតិភូការងារ សមមិត្ត យឿងហាយដាំង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយបានឱ្យដឹង៖ ក្នុងរយៈពេល ០៧ ខែដើមឆ្នាំ ២០២១ គណៈកម្មាធិការបក្ស ទីផ្សាររួមខេត្តយ្វៀងហាយប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការបណ្តាភារកិច្ចពង្រីកសេដ្ឋកិច្ច -សង្គម ការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់ ពិសេសគឺការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
អំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ទីផ្សាររួមខេត្តមាន ៣៥ សំណង់ ក្នុងនោះ មាន ០៥ សំ ណង់ផ្ទេរបន្តឆ្លងឆ្នាំ ២០២១ និង ៣០សំណង់ ដំណើរការសាងសង់ថ្មីជាមួយនឹងកម្រិតវិនិយោគ ២៨៧,៣៧ ពាន់លានដុង ប្រាក់ទុនបែងចែក គឺ ១៥០,៧ ពាន់ដុង រំសាយបាន ៥២ ពាន់ លានដុង។ ប្រមូលថវិកាដល់ពេលនេះបាន ២៨៧,២ ពាន់លានដុង (ប្រមូលផ្ទៃក្នុងបាន ៧៩,៩ ពាន់លានដុងសម្រេច ១០១,០៨%)។ បណ្តាអង្គការចាត់តាំងឥណទានកេណ្ឌប្រមូលប្រាក់ផ្ញើបាន ១.៦៥៦,៥ ពាន់លានដុង ឱ្យ បុលបាន ៦៣០,៣ ពាន់លានដុង។ ផ្តល់លិខិតទទួលស្គាល់ធ្វើអាជីវកម្មថ្មីបាន ១៣ គ្រួសារ គិតមកដល់ពេលនេះក្នុងទូទាំងទីផ្សាររួមខេត្តយ្វៀងហាយ មានគ្រួសារប្រជាជនធ្វើអាជីវកម្មចំនួន ១.៨០១ គ្រួជាមួយនឹងចំនួនប្រាក់ទុន ៤៩៨,៥ ពាន់លានដុង។ ពង្រីកអាជីវកម្ម ថ្មីបាន ២៤ កន្លែង ក្នុងទូទាំងទីផ្សាររួមខេត្តយ្វៀងហាយមានអាជីវកម្មកំពុងធ្វើសកម្មភាព ចំនួន ២៥៨ កន្លែង។
គិតមកដល់ពេលនេះទីផ្សាររួមខេត្តយ្វៀងហាយអនុវត្តសម្រេចបាន ៥៤/៥៩ លក្ខឋាន ទីក្រុងប្រភេទ ៤ មាន ៣២/៥៩ លក្ខឋានទីក្រុងប្រភេទ ៣ ឃុំយ៉ឹងថាញ់ សម្រេចបាន ១៥/២០ លក្ខឋាន ឃុំទ្រឿងឡុងហ្វា សម្រេច បាន ១២/២០ លក្ខឋានរបស់សង្កាត់។ វិស័យជលផល ក្នុង ០៧ ខែដើមឆ្នាំ ២០២១ បរិមាណ ផលជលផលសម្រេចបាន ២៤.៥០២,៤ តោន។ ក្នុងនោះ ដាំចិញ្ចឹមបាន ១៦.៨៨៣,៤ តោន ទាញយកបាន ៧.៦១៩ តោន។ ទន្ទឹមជាមួយនឹងបណ្តាលទ្ធផលដែលសម្រេចបាន ទីផ្សាររួមខេត្តយ្វៀងហាយនៅមានការទុក្ខលំបាកផងដែរ។ ក្នុងខ្លឹមសារ ០៥ យ៉ាងដែលបានសំណើស្នើរបស់គណៈកម្មាធិការទីផ្សាររួមខេត្តយ្វៀងហាយជាមួយនឹងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឆាប់ពិនិត្យផ្តល់គោលការណ៍ឱ្យទីផ្សាររួមខេត្តយ្វៀងហាយធ្វើសេនាធិការកសាងសេចក្តីសម្រេចចិត្តឯកទេសរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីអំពីការកសាងទីផ្សាររួមខេត្តយ្វៀងហាយសម្រេចលក្ខឋានទីក្រុងប្រភេទទី ៣ នៅឆ្នាំ ២០២៥។
មានយោបល់ចង្អុលការក្នុងអង្គប្រជុំនេះ សមមិត្ត ឡឹមមិញដាំង បានវាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលទីផ្សាររួមខេត្តយ្វៀងហាយសម្រេចបានក្នុងរយៈពេល ០៧ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ សមមិត្តសង្កាត់ធ្ងន់ថា៖ គិតមកដល់សព្វថ្ងៃនេះ ស្ថានភាពអាសន្នរោគជំងឺកូវីដ -១៩ នៅលើភូមិសាស្ត្រទីផ្សាររួមខេត្តយ្វៀងហាយបានលំនឹងគ្រាន់បើជាងបណ្តាមូលដ្ឋានផ្សេងៗក្នុងខេត្ត។ ហេតុដូច្នោះ គប្បីពង្រីកភាពមានព្រៀបដើម្បីជំរុញរហ័សការពង្រីកសេដ្ឋកិច្ច-សង្គម។ គណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយនៅមានភាគកម្រិតផែនការជាច្រើនបើប្រៀបធៀបជាមួយនឹងសេចក្តីសម្រេចចិត្តដាក់ចេញឆ្នាំ ២០២១ គឺសម្រេចនៅទាប អាស្រ័យហេតុនោះគប្បីពិនិត្យឡើងវិញ និងវាយតម្លៃពីមូលហេតុ ដើម្បីប្រមូលផ្តុំកម្លាំងដឹកនាំដើម្បីសម្រេចបណ្តាផែនការ។ ក្នុងនោះ គប្បីយកចិត្តទុកដាក់ដល់ការងារបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ ផង ដឹកនាំពង្រីកសេដ្ឋ កិច្ច-សង្គមផង៕
មុននោះនៅរសៀលថ្ងៃទី ០៣ សីហា សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តពង្រីកសេដ្ឋ កិច្ច-សង្គម ០៧ ខែដើមឆ្នាំ ២០២១ នៅនឹង ស្រុកកូវង៉ាង។
ក្នុង ០៧ ខែដើមឆ្នាំ ២០២១ ស្រុកកូវង៉ាងបានប្រមូលផ្តុំកម្លាំងចង្អុលការដឹកនាំចាត់តាំងអនុវត្តភារកិច្ចសំខាន់ៗ ០៣ យ៉ាងដូចជា៖ ភារកិច្ចប្រមូលផ្តុំពង្រីកសេដ្ឋកិច្ច-សង្គម ភារកិច្ចប្រមូលផ្តុំកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងភារកិច្ចប្រមូលផ្តុំកម្លាំងឱ្យការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ សំខាត់នោះ គឺធ្វើលម្អិតសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត និងផ្សព្វផ្សាយអនុវត្តបណ្តាភាគកម្រិត គោលដៅពង្រីកសេដ្ឋកិច្ច-សង្គម និងសន្តិសុខសណ្តាប់ធ្នាប់ការពារជាតិនៅលើភូមិសាស្ត្រស្រុក។ ក្នុង ០៧ ខែ ដើមឆ្នាំ ២០២១ តម្លៃផលិតប៉ាន់ស្មានអនុវត្តសម្រេចប្រមាណ ៨.៦០០ ពាន់លានដុង សម្រេច ៤៧% នៃផែនការប្រៀបនឹងរយៈពេលជាមួយនឹងឆ្នាំទៅកើនជាង ៧,៥% ប្រមូលថវិការដ្ឋសម្រេចជាង ៥៥៥,៥៣៧ ពាន់លានដុង សម្រេចជាង ៩០% នៃផែនការ។ សព្វថ្ងៃក្នុងទូទាំងស្រុកមានសហករណ៍ ២២ កន្លែង ជាមួយនឹងសមាជិកចូលរួម ១.២៣៥ នាក់ធ្វើសកម្មភាពលើបណ្តាវិស័យកសិកម្មជលផល ឧស្សាហកម្ម សេវា និងក្រុមសហការ ៣២៥ ក្រុមដោយមានសមាជិក ៦.៧០០ នាក់ ចូលរួម និងពង្រីកអាជីវកម្មបាន ១៦៧ កន្លែង មានផលិតផល ១០ បានទទួលស្គាល់សម្រេច ផលិតផល OCOP ថ្នាក់ខេត្ត។ មាន ០៨/១៣ ឃុំសម្រេចលក្ខឋានជនបទថ្មី ឃុំ ០២ សម្រេច លក្ខឋានជនបទថ្មីលើកកម្ពស់ និងស្រុកកូវង៉ាង សម្រេចបាន ០៦/០៩ លក្ខឋានស្រុកជនបទថ្មី ខិតខំដល់ចុងឆ្នាំ ២០២១ ស្រុកកូវង៉ាងមានបន្ថែមឃុំ ០៣ សម្រេចលក្ខឋានជនបទថ្មី និង ឃុំ ០២ សម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត។
អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុកកូវង៉ាងពិនិត្យក្តាប់ខ្ជាប់ជិត ១.៥០០ ករណីអន្តោប្រវេសន៍ ចាត់តាំងរាយការសុខាភិបាល ធ្វើតេស្តរហ័សតាមការកំណត់បង្កើតក្រុមកូវីដ-១៩ បាន ៦៥៩ ក្រុម ដោយ មានសមាជិកចូលរួមជាង ១.៩០០ នាក់ បង្កើតប៉ុស្តិ៍ត្រួតពិនិត្យបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បាន ០៥ ប៉ុស្តិ៍។ គិតតាំងពីដើមឆ្នាំ មកដល់ពេលនេះ ស្រុកកូវង៉ាងកត់ត្រាបាន ៥៨ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV- ២ (មាន ០២ ករណីក្រៅស្រុក) មាន ០១ ករណីស្លាប់ សព្វថ្ងៃកំពុងតាមដានចត្តាឡីស័កប្រមូលផ្តុំ ៤៤៤ ករណី ធ្វើចត្តាឡីស័កនៅនឹងផ្ទះ ២៨០ ករណី ស្រុកបង្កើតតំបន់គម្លាត ០៦ កន្លែង។
មានយោបល់ចង្អុលការក្នុងពិធីធ្វើការ សមមិត្ត គឹមង៉ុកថាយ វាយតម្លៃខ្ពស់បណ្តាលទ្ធផលសម្រេចបានក្នុងភារកិច្ចកសាងបក្ស កសាងប្រព័ន្ធនយោបាយជានិច្ចបានគណៈកម្មាធិការបក្សគ្រប់ថ្នាក់យកចិត្តទុកដាក់ និងមានភាពវិវឌ្ឍន៍យ៉ាងសកម្ម។ ស្ថានភាពពង្រីកសេដ្ឋកិច្ច -សង្គម និងសន្តិសុខសណ្តាប់ធ្នាប់ការពារជាតិ ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សម្រេចបានលទ្ធផលយ៉ាងសកម្ម។ ស្ថិតលើមូលដ្ឋាននោះ ក្នុងចំនួនភាគកម្រិតផែនការដាក់ចេញ ២៨ យ៉ាង ហើយឆ្លងតាមការវាយ តម្លៃភាគកម្រិត ១៦ យ៉ាងមានភាគកម្រិត ០៤ យ៉ាងសម្រេចលើសផែនការ ភាគកម្រិត ០៧ យ៉ាងសម្រេចតាមផែនការ និងមានភាគកម្រិត ០៣ យ៉ាងសម្រេចពី ៥០% ឡើងទៅ។ ក្នុងការងារបង្ការ ប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ មូលដ្ឋានបានចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់ ប្រសិទ្ធភាព។ ពិសេសគឺអនុវត្តសារាចរលេខ 16/CT-TTg ចុះថ្ងៃទី ៣១ មីនា ឆ្នាំ២០២១ របស់ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីអនុវត្តបណ្តា វិធានការបន្ទាន់បង្ការ ប្រឆាំងជំងឺរាតត្បាតកូវីដ -១៩ និងសារាចរលេខ ១០ ចុះថ្ងៃទី០១សីហា ឆ្នាំ ២០២១ ស្តីពីបន្តពង្រឹងការអនុវត្តសារាចរ០៩/CT-UBNDចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ ស្តីពីអនុវត្តការរក្សាគម្លាតសង្គមបង្ការ ប្រឆាំងជំងឺរាតត្បាតកូវីដ-១៩នៅលើភូមិសាស្រ្តខេត្ត។
សមមិត្ត គឹមង៉ុកថាយ សំណូមពរគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក គប្បីជ្រួតជ្រាបជ្រាលជ្រៅទស្សនៈ “បង្ការទប់ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩ គឺជាការងារជាបន្ទាន់ ជា និច្ចកាល ពង្រីកសេដ្ឋកិច្ច-សង្គមគឺជាសារវន្ត យូរអង្វែង”។ ដើម្បីទុកឱ្យការអនុវត្តន៍មានប្រសិទ្ធភាព “ គោលដៅផ្ជិត” គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ ពិសេសគឺអ្នកជាប្រមុខគប្បីបន្តលើកកម្ពស់ស្មារតីទទួលបន្ទុកផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់ ប្តូរផ្តាច់ និង ព្រមៗលើ បណ្តាវិធីសាស្ត្រដើម្បីបាននាំមកលទ្ធផលខ្ពស់ ពិសេសគឺក្នុងការងារបង្រ្កាបអំពើពុករលួយ រឹតបណ្តឹង ពិនិត្យ រុញច្រានរោគជំងឺ ការពារសុខភាព អាយុជីវិតរបស់ប្រជាជន រក្សាខ្ជាប់ ជំរុញ មាំការផលិត ធ្វើអាជីវកម្ម ស្តារឡើងការពង្រីក សេដ្ឋកិច្ច-សង្គម ធានាសន្តិសុខការពារជាតិ សុខុមាលភាពសង្គម និងជីវភាពប្រជាជននៅ មូលដ្ឋាន៕
ប្រែសម្រួល៖ រតនា