• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយនឹង ទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកកូវង៉ាង

06/08/2021 13:40

អនុលេខបក្សខេត្តឡឹមមិញដាំងសង្កត់ធ្ងន់ថា៖ “គណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយដែលមានសំណង់សំខាន់ៗជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលសាងសង់សម្រេច និងដាក់ឱ្យធ្វើសកម្មភាព ហេតុដូច្នោះ គប្បីបង្កើនការត្រួតពិនិត្យ អង្កេត ដាស់តឿន សហការដើម្បីធានាសន្ទុះកំណើនសាងសង់ ធ្វើសកម្មភាពមានប្រសិទ្ធភាព និងបង្ការរោគជំងឺសុវត្ថិភាព” ។

កាលពីថ្ងៃទី ០៤ សីហា ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្ត អាស្រ័យដោយសមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តដឹកនាំអញ្ជើញទៅធ្វើការជាមួយនឹងគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយអំពីស្ថានភាពងនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៧ ខែដើមឆ្នាំ ២០២១។ រួមដំណើរជាមួយនឹងមានសមមិត្តឡេថាញ់បិញ សមាជិអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។

របាយការណ៍ជូនក្រុមប្រតិភូការងារ សមមិត្តយឿងហាយដាំង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយបានឱ្យដឹង៖ ក្នុងរយៈពេល ០៧ ខែដើមឆ្នាំ ២០២១ គណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការបណ្រាភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់ ពិសេសគឺការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។

អំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ទីផ្សាររួមខេត្តមាន ៣៥ សំណង់ ក្នុងនោះមាន ០៥ សំណង់ផ្ទេរបន្តឆ្លងឆ្នាំ ២០២១ និង ៣០សំណង់ដំណើរការសាងសង់ថ្មីជាមួយនឹងកម្រិតវិនិយោគ ២៨៧,៣៧ ពាន់លានដុង ប្រាក់ទុនបែងចែកគឺ ១៥០,៧ ពាន់ដុង រំសាយបាន ៥២ ពាន់លានដុង។ ប្រមូលថវិកាដល់ពេលនេះបាន ២៨៧,២ ពាន់លានដុង (ប្រមូលផ្ទៃក្នុងបាន ៧៩,៩ ពាន់លានដុងសម្រេច ១០១,០៨%)។ បណ្តាអង្គការចាត់តាំងឥណទានកេណ្ឌប្រមូលប្រាក់ផ្ញើបាន ១.៦៥៦,៥ ពាន់លានដុង ឱ្យបុលបាន ៦៣០,៣ ពាន់លានដុង។ ផ្តល់លិខិតទទួលស្គាល់ធ្វើអាជីវកម្មថ្មីបាន ១៣ គ្រួសារ គិតមកដល់ពេលនេះក្នុងទូទាំងទីផ្សាររួមខេត្តយ្វៀងហាយមានគ្រួសារប្រជាជនធ្វើអាជីវកម្មចំនួន ១.៨០១ គ្រួជាមួយនឹងចំនួនប្រាក់ទុន ៤៩៨,៥ ពាន់លានដុង។ ពង្រីកអាជីវកម្មថ្មីបាន ២៤ កន្លែង ក្នុងទូទាំងទីផ្សាររួមខេត្តយ្វៀងហាយមានអាជីវកម្មកំពុងធ្វើសកម្មភាពចំនួន ២៥៨ កន្លែង។គិតមកដល់ពេលនេះទីផ្សាររួមខេត្តយ្វៀងហាយអនុវត្តសម្រេចបាន ៥៤/៥៩ លក្ខឋានទីក្រុងប្រភេទ ៤ មាន ៣២/៥៩ លក្ខឋានទីក្រុងប្រភេទ ៣ ឃុំយ៉ឹងថាញ់សម្រេចាបាន ១៥/២០ លក្ខឋាន  ឃុំទ្រឿងឡុងហ្វា សម្រេចបាន ១២/២០ លក្ខឋានរបស់សង្កាត់។ វិស័យជលផល ក្នុង ០៧ ខែដើមឆ្នាំ ២០២១ បរិមាណផលជលផលសម្រេចបាន ២៤.៥០២,៤ តោន។ ក្នុងនោះ ដាំចិញ្ចឹមបាន ១៦.៨៨៣,៤ តោន ទាញយកបាន ៧.៦១៩ តោន។ ទន្ទឹមជាមួយនឹងបណ្តាលទ្ធផលដែលសម្រេចបាន ទីផ្សាររួមខេត្តយ្វៀងហាយនៅមានការទុក្ខលំបាកផងដែរ។ ក្នុងស្លឹមសារ ០៥ យ៉ាងដែលបានសំណើស្នើរបស់គណៈកម្មាធិការទីផ្សាររួមខេត្តយ្វៀងហាយជាមួយនឹងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឆាប់ពិនិត្យផ្តល់គោលការណ៍ឱ្យទីផ្សាររួមខេត្តយ្វៀងហាយធ្វើសេនាធិការកសាងសេចក្តីសម្រេចចិត្តឯកទេសរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីអំពីការកសាងទីផ្សាររួមខេត្តយ្វៀងហាយសម្រេចលក្ខឋានទីក្រុងប្រភេទ ៣ នាឆ្នាំ ២០២៥។

មានយោបល់ចង្អុលការក្នុងអង្គប្រជុំនេះ សមមិត្តឡឹមមិញដាំងបានវាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលទីផ្សាររួមខេត្តយ្វៀងហាយសម្រេចបានក្នុងរយៈពេល ០៧ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ សមមិត្តសង្កាតធ្ងន់ថា៖ គិតមកដល់សព្វថ្ងៃនេះ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រទីផ្សាររួមខេត្តយ្វៀងហាយបានលំនឹងគ្រើនបើជាងបណ្តាមូលដ្ឋានផ្សេងៗក្នុងខេត្ត។ ហេតុច្នោះ គប្បីពង្រីកភាពមានប្រឿបដើម្បីជំរុញរហ័សការពង្រីកសេដ្ឋកិច្ច-សង្គម។ គណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយនៅមានភាគកម្រិតផែនការជាច្រើនបើប្រៀបធៀបជាមួយនឹងសេចក្តីសម្រេចចិត្តដាក់ចេញឆ្នាំ ២០២១ គឺសម្រេចនៅទាប អាស្រ័យហេតុនោះគប្បីពិនិត្យឡើងវិញ និងវាយតម្លៃពីមូលហេតុ ដើម្បីប្រមូលផ្តុំកម្លាំងដឹកនាំដើម្បីសម្រេចបណ្តាផែនការ។ ក្នុងនោះគប្បី យកចិត្តទុកដាក់ដល់ការងារបង្ការទប់អាសន្នរោគជំងឺកូវីដ-១៩ ផង ដឹកនាំពង្រីកសេដ្ឋកិច្ច-សង្គមផង៕

​​​​     *មុននោះនៅរសៀលថ្ងៃទី ០៣ សីហា សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តថាញ់បិញ សមាជិអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ច-សង្គម ០៧ ខែដើមឆ្នាំ ២០២១ នៅនឹងស្រុកកូវង៉ាង។

ក្នុង ០៧ ខែដើមឆ្នាំ ២០២១ ស្រុកកូវង៉ាងបានប្រមូលផ្តុំកម្លាំងចង្អុលការដឹកនាំចាត់តាំងអនុវត្តភារកិច្ចសំខាន់ៗ ០៣ យ៉ាងដូចជា៖ ផារកិច្ចប្រមូលផ្តុំពង្រីកសេដ្ឋកិច្ច-សង្គម ភារកិច្ចប្រមូលផ្តុំកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងភារកិច្ចប្រមូលផ្តុំកម្លាំងឱ្យការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ សំខាត់នោះគឺធ្វើលម្អិតសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត និងផ្សព្វផ្សាយអនុវត្តបណ្តាភាគកម្រិត គោលដៅពង្រីកសេដ្ឋកិច្ច-សង្គម និងសន្តិសុខសណ្តាប់ធ្នាប់ការពារជាតិនៅលើភូមិសាស្ត្រស្រុក។ ក្នុង ០៧ ខែដើមឆ្នាំ ២០២១ តម្លៃផលិតប៉ាន់ស្មានអនុវត្តសម្រេចប្រមាណ ៨.៦០០ ពាន់លានដុង សម្រេច ៤៧% នៃផែនការ ប្រៀបនឹងរយៈពេលជាមួយនឹងឆ្នាំទៅកើនជាង ៧,៥% ប្រមូលថវិការដ្ឋសម្រេចជាង ៥៥៥,៥៣៧ ពាន់លានដុង សម្រេចជាង ៩០% នៃផែនការ។ សព្វថ្ងៃក្នុងទូទាំងស្រុកមានសហករណ៍ ២២ កន្លែង ជាមួយនឹងសមាជិកចូលរួម ១.២៣៥ នាក់ធ្វើសកម្មភាពលើបណ្តាវិស័យកសិកម្ម ជលផល ឧស្សាហកម្ម សេវា និងក្រុមសហការ ៣២៥ ក្រុមដោយមនសមាជិក ៦.៧០០ នាក់ចូលរួម និងពង្រីកអាជីវកម្មបាន ១៦៧ កន្លែង មានផលិតផល ១០ បានទទួលស្គាល់សម្រេចផលិតផល OCOP ថ្នាក់ខេត្ត។ មាន ០៨/១៣ ឃុំសម្រេចលក្ហខឋានជនបទថ្មី ឃុំ ០២ សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និងស្រុកកូវង៉ាងសម្រេចបាន ០៦/០៩ លក្ខឋានស្រុកជនបទថ្មី ខិតខំដល់ចុងឆ្នាំ ២០២១ ស្រុកកូវង៉ាងមានបន្ថែមឃុំ ០៣ សម្រេចលក្ខឋានជនបទថ្មី និង ឃុំ ០២ សម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត។

អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុកកូវង៉ាងពិនិត្យក្តាប់ខ្ជាប់ជិត ១.៥០០ ករណីអន្តោប្រវេសន៍ ចាត់តាំងរាយការសុខាភិបាល និងតេស្តរហ័សតាមការកំណត់ បង្កើតក្រុមកូវីដ-១៩ បាន ៦៥៩ ក្រុម ដោយមានសមាជិកចូលរួមជាង ១.៩០០ នាក់ បង្កើតប៉ុស្តិ៍ត្រួតពិនិត្យបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បាន ០៥ ប៉ុស្តិ៍។ គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ ស្រុកកូវង៉ាងកត់ត្រាបាន ៥៨ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV- ២ (មាន ០២ ករណីក្រៅស្រុក)  មាន ០១ ករណីស្លាប់ សព្វថ្ងៃកំពុងតាមដានចត្តាឡីស័កប្រមូលផ្តុំ ៤៤៤ ករណី ធ្វើចត្តាឡីស័កនៅនឹងផ្ទះ ២៨០ ករណី ស្រុកបង្កើតតំបន់គម្លាត ០៦ កន្លែង។

មានយោបល់ចង្អុលការក្នុងពិធីធ្វើការ សមមិត្តគឹមង៉ុកថាយវាយតម្លៃខ្ពស់បណ្តាលទ្ធផលសម្រេចបានក្នុងភារកិច្ចកសាងបក្ស កសាងប្រព័ន្ធនយោបាយជានិច្ចបានគណៈកម្មាធិការបក្សគ្រប់ថ្នាក់យកចិត្តទុកដាក់ និងមានភាពវិវឌ្ឈយ៉ាងសកម្ម។ ស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម និងសន្តិសុខសណ្តាប់ធ្នាប់ការពារជាតិ ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សម្រេចបានលទ្ធផលយ៉ាងសកម្ម។ ស្ថិតលើមូលដ្ឋាននោះ ក្នុងចំនួន ភាគកម្រិតផែនការដាក់ចេញ ២៨ យ៉ាង ហើយឆ្លងតាមការវាយតម្លៃភាគកម្រិត ១៦ យ៉ាងមានភាគកម្រិត ០៤ យ៉ាងសម្រេចលើសផែនការ ភាគកម្រិត ០៧ ​យ៉ាងសម្រេចតាមផែនការ និងមានភាគកម្រិត ០៣ យ៉ាងសម្រេចពី ៥០% ឡើងទៅ។ ក្នុងការ​ងារបង្ការ ប្រ​ឆាំងជំ​ងឺ​រាត​ត្បាត​កូវីដ-១៩  មូលដ្ឋាន​បាន​​ចាត់​តាំង​អ​នុ​វត្ត​យ៉ាង​​ម៉ឹង​ម៉ាត់ ប្រសិទ្ធភាព។ ពិសេស​គឺ​​អ​នុវត្តសារាចរ​លេខ 16/CT -TTg ចុះ​ថ្ងៃទី​៣១ មី​នា ឆ្នាំ​២០២១ របស់នា​យក​រដ្ឋ​​មន្ត្រី​នៃ​រដ្ឋា​ភិ​បាលស្តី​ពី​អ​នុ​​វត្ត​​បណ្តា​វិ​ធាន​ការ​​បន្ទាន់​បង្ការ ប្រ​ឆាំង​​ជំ​ងឺ​រាត​ត្បាត​កូវីដ-១៩ និងសារា​ចរ​លេខ​១០ ចុះ​ថ្ងៃទី១សីហា ឆ្នាំ​២០២១ ស្តីពីបន្តពង្រឹង​​ការ​អ​នុ​វត្ត​​សា​​រា​ចរ​០៩/CT-UBNDចុះ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០២១ ស្តី​ពី​អនុ​វត្ត​ការ​រក្សា​គម្លាត​សង្គម​​បង្ការ ប្រ​ឆាំង​​ជំ​ងឺ​រាត​ត្បាត​កូវីដ-១៩នៅ​​លើ​ភូមិសាស្រ្ត​ខេត្ត។

សមមិត្តគឹមង៉ុកថាយសំណូមពរគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកគប្បីជ្រួតជ្រាបជ្រាវជ្រៅទស្សនៈ “បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គឺជាការងារជាបន្ទាន់ ជានិច្ចកាល ពង្រីកសេដ្ឋកិច្ច-សង្គមគឺជាសារវន្ត យូរអង្វែង”។ ដើម្បីទុកឱ្យការអនុវត្តន៍មានប្រសិទ្ធភាព “កៅលដៅផ្ចិត” គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ ពិសេសគឺអ្នកជាប្រមុខគប្បីបន្តលើកកម្ពស់ស្មារតីទទួលបន្ទុកផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់ ប្តូរផ្តាច់ និងព្រមៗលើបណ្តាវិធីសាស្ត្រដើម្បីនាំមកលទ្ធផលខ្ពស់ ពិសេសគឺក្នុងការងារបង្រ្កាបអំពើពុករលួយ រិតបណ្តឹង ពិនិត្យ រុញច្រានរោគជំងឺ ការពារសុខភាព អាយុជីវិតរបស់ប្រជាជន រក្សាខ្ជាប់ ជំរុញមាំការផលិត ធ្វើអាជីវកម្ម ស្តារឡើងការពង្រីកសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខការពារជាតិ សុខុមាលភាពសង្គម និងជីវភាពប្រជាជននៅមូលដ្ឋាន៕ រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.