15/01/2021 08:11
ពិធីប្រគល់ជូនផ្ទះមិត្តរួមអាវុធ ។ រូបថត៖ ហឺវហ៊ីប
គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញចាត់តាំងពិធីប្រគល់ជូនផ្ទះមិត្តរួមអាវុធ ០២ ខ្នង ដល់គ្រួសារអនុសេនីយ៍ឯក បម្រុងយោធិនជំនាញ ង្វៀងវុាំងដូ បុគ្គលិកស៊ើបការណ៍ និងអនុសេនីយ៍ឯក បម្រុងយោធិនជំនាញ ង្វៀងវុាំងដាយ បុគ្គលិក នយោបាយនៃការិយាល័យសេនាធិការរបស់គណៈបញ្ជាការដ្ឋានយោធាខេត្ត មានស្រុកកំណើតនៅឃុំថាញ់ម៉ី ស្រុកចូវថាញ់ និងឃុំតឹងហុង ស្រុកទីវកឹង។ ផ្ទះមួយខ្នងៗបានសាងសង់លើផ្ទៃដី ៨០ ម៉ែត្រក្រឡា ជាមួយនឹងចំនួន ប្រាក់ជិត ២០០ លានដុង។ ក្នុងនោះ គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញឧបត្ថម្ភផ្ទះមួយខ្នងៗ ៦០ លានដុង ចំណែកក្រៅពីនោះ អាស្រ័យគ្រួសារសងខាង បំពេញបន្ថែម៕ ហឺវហ៊ីប-រតនា