22/12/2020 09:02
បណ្តាតំណាងចូលរួមសន្និបាតផ្សព្វផ្សាយជ្រួតជ្រាបសេចក្ដីសម្រេចចិត្ត ។
កាលពីថ្ងៃទី ១៨ ធ្នូ នៅសាលប្រជុំនៃ គណៈកម្មាធិការបក្សខេត្ត គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងសន្និបាតផ្សព្វផ្សាយជ្រួតជ្រាបសេចក្ដីសម្រេចចិត្ត មហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ជូនដល់កម្មាភិបាល បុគ្គលិក និយោជិត ពលករជាង ២៣០ រូប មកពីបណ្ដាស្ថាប័នគណៈនៃគណៈកម្មាធិការបក្សខេត្ត សមាគមអ្នកកាសែត សមាគមសិល្បៈអក្សរសិល្ប៍សាលានយោបាយខេត្ត ។ល។
នៅក្នុងអង្គសន្និបាតនេះ បណ្ដាតំណាងបានស្ដាប់សមមិត្តត្រឹងក្វឹកទ្វឹង សមាជិកអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តរបាយការណ៍លទ្ធផលសម្រេចបានក្នុងការអនុវត្តន៍សេចក្ដីសម្រេចចិត្តបក្ខភាគខេត្តលើកទី ១០ អាណត្តិកាល ២០១៥-២០២០ និងបណ្ដាការលំបាកចំណុចអន់ថយគប្បីបានជម្នះក្នុងអាណត្តិកាលនេះ ។ បន្ទាប់ពីនោះ បណ្ដាតំណាងនៅទាំងបានស្ដាប់ប្រធានគណៈ ឃោសនាអប់រំបក្សខេត្តផ្សព្វផ្សាយបណ្ដាខ្លឹមសារសំខាន់ៗ របស់សេចក្ដីសម្រេចចិត្តមហា សន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ទន្ទឹមនឹងនោះ ជ្រួតជ្រាបវិភាគឲ្យច្បាស់បន្ថែមអំពីបណ្ដាកម្រិតផែនការសំខាន់ៗសម្រាប់អាណត្តិកាលនេះ។
ការចាត់តាំងសន្និបាតផ្សព្វផ្សាយ ជ្រួតជ្រាបសេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០ -២០២៥ សំដៅជួយឲ្យកម្មាភិបាល បុគ្គលិក និយោជិត ពលករនៃបណ្ដាស្ថាប័ន អង្គភាពយល់ច្បាស់ខ្លឹមសារសំខាន់ៗរបស់សេចក្ដីសំរេចចិត្ត។ ឆ្លងតាមរយៈនោះ ឯកភាព ជ្រោងខ្ពស់ស្មារតីម្ចាស់ការច្នៃប្រតិដ្ឋ កសាងផែនការអនុវត្តសមស្របជាមួយភារកិច្ចដែលបានប្រគល់ជូនរួមចំណែកអនុវត្តជោគជ័យសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើក ទី ១១ អាណត្តិកាល ២០២០-២០២៥៕ ថាច់ហ្វាង