• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈឃោសនាអប់រំបក្សខេត្ត៖ ផ្សព្វផ្សាយភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២២

23/12/2021 15:08

កាលពីថ្ងៃទី ២១ ធ្នូ គណៈឃោសនាអប់រំបក្សខេត្តចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ដើម្បីបូកសរុបលទ្ធផលឆ្នាំ ២០២១ និងផ្សព្វផ្សាយភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២២ ស្តីពីការងារគណៈឃោសនាអប់រំបក្សខេត្ត ការងារឃោសនាផ្ទាល់មាត់ សកម្មភាពអ្នករបាយការណ៍ ការងារមតិសង្គម ការងារការពារគ្រឹះធារសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធច្រានចោលបណ្តាទស្សនៈខុសឆ្គង អានុភាពជាអមិត្ត ការងារព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ព្រំដែន បោះបង្គោល គ្រប់គ្រងព្រំដែន។ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។

តំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់នៅខេត្តត្រាវិញ ។

​   ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងទាំងឡាយបានប្រមូលផ្តុំពិភាក្សានូវបណ្តាភាពងាយស្រួល ក៏ដូចជាការទុក្ខលំបាកក្នុងការងារក្តាប់ មតិសង្គមអំពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ កំណត់ទិសដៅមតិសង្គមអំពីការងារបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ប្រសិទ្ធភាព កសាងពង្រឹង និងពង្រីកទម្រង់គំរូជឿនលឿន ក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំហូ។ល។ ទន្ទឹមនឹងនោះសន្និបាតបានដាក់ចេញភារកិច្ចសំខាន់ៗ មួយចំនួនសម្រាប់ឆ្នាំ ២០២២ដូចជា៖ ផ្លាស់ប្តូរថ្មីលើគ្រប់វិស័យការងារឃោសនាអប់រំបក្ស ឱ្យសមស្របជាមួយនឹងដំណាក់កាលពង្រីកបច្ចេកវិជ្ជាឌីជីថល់ ផ្សព្វផ្សាយចលនាដោយមានប្រសិទ្ធភាពបញ្ជីបង្កាន់ដៃបក្ខជនអេលិច ត្រូនិចដើម្បីពហុសណ្ឋានបណ្តារូបភាព ម្ចាស់ ការផ្គត់ផ្គង់ឯកសារជ្រួតជ្រាបសេចក្តីសម្រេច ចិត្តជួយឱ្យកម្មាភិបាល បក្ខជនធ្វើបច្ចុប្បន្នកម្ម បានទាន់ពេលបណ្តាឯកសាររបស់មជ្ឈិម របស់ខេត្ត របស់បក្ខភាគស្រុក និងប្រហាក់ប្រហែលនៅលើភូមិសាស្ត្រខេត្ត។ ប្រមូលផ្តុំកម្លាំងកសាងបក្សអំពីសីលធម៌ ធ្វើសេនាធិការផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពផែនការលេខ ៣៥-KH/TU ចុះថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុវត្តសេចក្តីសន្និដ្ឋានលេខ ០១- KH/TW ចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយនីតិកាលទី ១៣ ស្តីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ។ ប្រើការដោយ មានប្រសិទ្ធភាពបណ្តាឧបករណ៍ បណ្តាគ្រឹះធារ របស់បញ្ញាសិប្បនិមិត្តដើម្បីកសាងបណ្តាផលិតផល ឯកសារផ្សព្វផ្សាយ ចាត់តាំងផ្សព្វផ្សាយ អនុវត្តព្រមៗគ្នា មានប្រសិទ្ធភាពគម្រោងការ “ផ្លាស់ប្តូរថ្មីការងារសតិអារម្មណ៍ក្នុងស្ថានភាពថ្មី” របស់គណៈកម្មាធិការបក្សខេត្ត បញ្ជាក់ច្បាស់គោលលំនាំ “ ម្ចាស់ការ ច្នៃប្រតិដ្ឋ ពន្លឿន ទូលាយ ប្រសិទ្ធភាព” ជាមួយនឹងវិធីសាស្ត្រ ផ្លាស់ប្តូរឌីជីថល់ជានិច្ចកាល ដើម្បីលើកកម្ពស់ការងារឃោសនាអប់រំ ពង្រឹងទាន់ពេលកងជួរ អ្នករបាយការណ៍ ឃោស និកគ្រប់លំដាប់ថ្នាក់ឱ្យគ្រប់អំពីចំនួន ធានាសម្បទាអំពីនយោបាយ អត្តចរិតសីលធម៌ មុខជំនាញ។
      សមមិត្តឡឹមមិញដាំងបានវាយតម្លៃខ្ពស់ និង​ស្ងើចសរសើរនូវបណ្តាលទ្ធផលដែលផ្នែកឃោសនាអប់រំសម្រេចបានក្នុងឆ្នាំកន្លង ទន្ទឹមនឹងនោះ សមមិត្តអនុលេខាបក្សខេត្ត បានសង្កត់ធ្ងន់លើភារកិច្ចសំខាន់ៗមួយចំនួនគប្បីអនុវត្តក្នុងពេលខាងមុខដូចជា៖ ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធី ផែនការធ្វើលម្អិតសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តស្តីពីការងារឃោសនាអប់រំយ៉ាងជ្រាវជ្រៅ និងគ្រប់វិស័យ ពិសេសគឺ គម្រោងការ “ផ្លាស់ប្តូរថ្មីការងារ សតិអារម្មណ៍ក្នុងស្ថានភាពថ្មី” សហការស្រុះស្រួល រវាងព័ត៌មានមហាជន និងព័ត៌មានដែលផ្អែកទៅ លើគ្រឹះធារបច្ចេកវិជ្ជាឌីជីថល់ បណ្តាញសង្គមដើម្បីអនុវត្តល្អភារកិច្ចផ្សព្វផ្សាយ ជំរុញមាំព័ត៌មានឧទ្ទេសនាមសក្តានុពល ភាពមានព្រៀបអំពីសេដ្ឋកិច្ច ទេសចរណ៍ រូបភាពមាតុភូមិ មនុស្សត្រាវិញដល់អង្គការចាត់តាំង បុគ្គល អាជីវកម្មជា ច្រើននៅក្នុង និងក្រៅខេត្ត ដើម្បីកេណ្ឌប្រមូលយ៉ាងអតិបរមាបណ្តាប្រភពធនធានវិនិយោគ ដើម្បី អនុវត្តសេចក្តីប្រាថ្នាគឺជាខេត្តពង្រីកក្នុងក្រុមឈានមុខរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០ ប្រមូលផ្តុំកម្លាំងកសាងបក្សអំពីសីលធម៌ ចាត់តាំងអនុវត្តម៉ឺងម៉ាត់ក្បួនខ្នាត គុណភាពរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជី មិញ៕                                                                                                                                                           រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.