• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម៖ ផ្សព្វផ្សាយកម្មវិធីធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស

19/08/2021 14:13

កាលពីថ្ងៃទី ១៦ សីហា គណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយកម្មវិធីរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងជាសមាជិកអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស។ អគ្គលេខាបក្សង្វៀង ភូត្រុង អញ្ជើញចូលរួមសន្និបាត។

សន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស ផ្សព្វផ្សាយកម្មវិធីរណសិរ្សមាតុភូមិវៀតណាម  អង្គការជាសមាជិកអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស។ រូបថត៖ ស៊ើងតៀង​
     ស្ថិតនៅមណ្ឌលផ្សាយបន្តខេត្តត្រាវិញមាន សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្ត ង្វៀងវុាំង ត្រៀក សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងតំណាងបណ្តាអង្ការចាត់តាំងជាសមាជិក។
     អនុវត្តកម្មវិធីធ្វើសកម្មភាពរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងជាសមាជិកអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្សរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងជាសមាជិក បន្តកសាងផែនមហាសាមគ្គីទូទាំងប្រជាជាតិ អនុវត្តប្រជាធិបតេយ្យ បង្កើនការព្រមព្រៀង ក្នុងសង្គមផ្សព្វផ្សាយចលនាប្រជាជនអនុវត្តសិទ្ធិ ធ្វើម្ចាស់ អនុវត្តគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ ចូលរួមកសាងបក្ស រដ្ឋពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតស្អំ រឹងមាំ។
     ចាប់តាំងពីថ្ងៃនេះរហូតដល់ចុងឆ្នាំ ២០២១ រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងជាសមាជិកជ្រោងខ្ពស់ស្មារតីរួមជាមួយនឹងទូទាំងបក្ស ទូទាំងប្រជាជនបញ្ចេញកម្លាំងយ៉ាងខ្ពស់បំផុតបង្ការទប់ស្កាត់មហាអាសន្នរោគជំងឺកូវីដ-១៩។ សកម្មផ្សព្វផ្សាយ ចលនាប្រជាជនគ្រប់ជាន់ថ្នាក់ប្រតិបត្តិម៉ឹងម៉ាត់ បណ្តាសេចក្តីកំណត់អំពីបង្ការទប់ស្កាត់មហាអាសន្នរោគជំងឺកូវីដ-១៩ ពិសេសគឺនៅបណ្តាកន្លែងធ្វើចត្តាឡីស័ក គម្លាតសង្គម។
     ពង្រីកប្រវេណីសាមគ្គី ស្រឡាញ់ស្និទ្ធស្នាលនឹងគ្នា ចលនាប្រជាជនគ្រប់ជាន់ថ្នាក់ចូលរួមវិភាគទានជាសម្ភារស្មារតី សកម្មចូល រួមបណ្តាក្រុមកូវីដ-១៩ សហគមន៍ ក្រុមស្វ័យការពារឧបត្ថម្ភជួយគ្នាទៅវិញទៅមក ដើម្បីឆ្លងកាត់ដំណាក់កាលទុក្ខលំបាក ដាច់ខាត់ដាក់ក្តីជំនឿលើបក្ស និងរដ្ឋ ប្រុងប្រយ័ត្នជាមួយនឹងកលល្បិចមួលបង្កាច់របស់បណ្តាអានុភាពជាអមិត្ត ជនទុច្ចរិត បំបាក់បំបែកផែនមហាសាមគ្គីទូទាំងប្រជាជាតិ ស្រុះចិត្តគំនិត រួមកម្លាំងជាមួយនឹង កងទ័ពប្រជាជនទូទាំងប្រទេស ដើម្បីជ័យជម្នះ មហាអាសន្នរោគជំងឺកូវីដ-១៩។  យោងតាមស្ថានភាពប្រែប្រួលរបស់រោគជំងឺ រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងជាសមាជិកកសាងនាដកថាសម្រាប់ម្ចាស់ការចាត់តាំងល្អ បណ្តាភារកិច្ចដូចជា៖ ចលនាទូទាំងសង្គមឆ្ពោះ ទៅទិវាដើម្បីជនក្រីក្រ ចាត់តាំងអនុស្សាវរីយ៍ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម និងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ សហការចាត់តាំងល្អបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ អនុវត្តបណ្តាភារកិច្ចដែលបានបញ្ជាក់ក្នុងផែនការឆ្នាំ ២០២១។
     មានយោបល់ចង្អុលការសន្និបាត អគ្គលេខាបក្ស ង្វៀងភូត្រុង បានសង្កត់ធ្ងន់ថា៖ រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងជាសមាជិកគប្បីបង្កើនការផ្សព្វផ្សាយ ចលនាប្រមូលផ្តុំប្រជាជនគ្រប់ជាន់ថ្នាក់អនុវត្តមានប្រសិទ្ធភាព គោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ ដាច់ខាត់ត្រូវជឿទៅលើតួនាទីដឹកនាំរបស់បក្ស រដ្ឋ និងរបបសង្គម និយម បង្កើនការព្រមព្រៀងសង្គម ពង្រីកប្រ វេណី និងកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ អនុវត្តគោលបំណងប្រាថ្នាពង្រីកប្រទេសជាតិ ចម្រុងចម្រើន សុភមង្គល បញ្ជាក់ច្បាស់តួនាទី “បក្សដឹកនាំ រដ្ឋគ្រប់គ្រង រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គម ធ្វើស្នូល” ទុកឱ្យប្រជាជនធ្វើជាម្ចាស់។ ផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព និងជំរុញមាំការអនុវត្តន៍បណ្តាកិច្ចចលនា ចលនាប្រឡងប្រ ណាំងស្នេហាជាតិ ចលនាប្រជាជនប្រឡងប្រណាំងរៀន សូត្រ ពលកម្ម ច្នៃប្រតិដ្ឋ ពង្រីករាល់ ប្រភពធនធាននៅក្នុងប្រជាជន ដើម្បីក្លាយជា ថាមពលយ៉ាងធំសម្រាប់បុព្វហេតុពង្រីកយ៉ាងខ្លាំងក្លារបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី។ ផ្សព្វផ្សាយអនុវត្តការពិនិត្យស៊ើបអង្កេត និងប្រតិកម្មសង្គម​ ដោយមានខ្លឹមសារសំខាន់ព្រមៗ គ្នាប្តូរផ្តាច់ ប្រសិទ្ធភាព ជម្នះជំងឺស្នាដៃ គេចវៀស រអែងបះទង្គិច។ ពង្រីកទូលាយ​​ បណ្តាគំរូល្អ ទិតៀនការងារធ្វើមិនល្អ ជម្នះជំងឺស្នាដៃសំណើស្នើ ដោះស្រាយការទុក្ខលំបាករវ៉ាក់វិន ខិតខំដើម្បីប្រទេសជាតិវៀតណាម “ប្រជាជនសម្បូរ ប្រទេសជាតិមួនពូកែ ប្រជាធិបតេយ្យ សមាភាព អារ្យធម៌”៕ 
​​​​​​​​​​​                  ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.