• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត៖

05/11/2020 08:37

ចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិភ្ជាប់ជាមួយនឹងវិលមកកាន់ប្រភពជាទីកន្លែងចាត់តាំងរណសិរ្សប្រជាជាតិរំដោះភាគខាងត្បូងវៀតណាមខេត្តត្រាវិញ

 

សមមិត្តគឹមង៉ុកថាយអនុលេខាបក្សខេត្តជូនផ្ទះឧបការគុណដល់គ្រួសារគោលនយោបាយ។រូបថតៈស៊ើងតៀង

កាលពីថ្ងៃទី ០៤ វិច្ឆិកា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិភ្ជាប់ជា​មួយនឹងវិលមកកាន់ប្រភពជាទីកន្លែងចាត់តាំងរណសិរ្សប្រជាជាតិរំដោះភាគខាងត្បូងវៀតណាមខេត្តត្រាវិញនៅនឹងភូមិយុងកៅ ឃុំង៉ុកបៀង ស្រុកថ្កូវ។ អញ្ជើញចូលរួមមានសមមិត្តគឹមង៉ុកថាយអនុលេខាបក្សខេត្តសមមិត្តឡេវ៉ាំងហ៊ាំងអនុលេខា​បក្ស​ខេត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសមមិត្តង្វៀងវ៉ាំងហៀវសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រធាន​​គណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តសមមិត្តង្វៀងវ៉ាំងទ្រៀកសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តរួមជាមួយនឹងតំណាងថ្នាក់នាំស្រុកថ្កូវបណ្តាកម្មាភិបាល​ចាស់​ព្រឹទ្ធាចារ្យបដិវត្តន៍ដែលឆ្លងកាត់បណ្តាជំនាន់ និងគ្រួសារប្រជាជនជាង ១០០ គ្រួលើភូមិសាស្ត្រឃុំ។

ស្ថិតនៅទីនេះសមមិត្តង្វៀងវ៉ាំងទ្រៀកបានរំលឹងឡើងវិញប្រវត្តិសាស្រ្តដំណាក់កាលចាប់បដិសន្ធិនិងរីកចម្រើនរបស់​រណសិរ្ស​មាតុភូមិវៀតណាមខេត្តដែលឆ្លងកាត់ ៩០ ឆ្នាំ និងតួនាទីរបស់រណសិរ្សក្នុងដំនាក់កាលថ្មី បញ្ជាក់បានព្រឹត្តិការណ៍បង្កើត​អង្គ​ការ​ចាត់តាំងរណសិរ្សខេត្តគឺជាឡាក់ព្រំដែនប្រវត្តិសាស្ត្រយ៉ាងសំខាន់។ ​ក្រោយពីរណសិរ្សជាជាតិរំដោះភាគខាងត្បូងបានបង្កើតឡើងកាលពីថ្ងៃទី ២៧ ធ្នូឆ្នាំ ១៩៦០ រណសិរ្សជនជាតិរំដោះខេត្ត​ត្រា​វិញក៏បានបង្កើតឡើងនាឆ្នាំ ១៩៦១ដែរ។ បន្ទាប់ពីនោះ ប្រជាជនគ្រប់ជាន់ស្រទាប់វណ្ណៈខ្មែរ-កិញ-ចិនខេត្តត្រាវិញ​បានប្រ​មូល​ផ្តុំក្រោមទង់របស់រណសិរ្សដោយក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្តកងទ័ពនិងប្រជាជនត្រាវិញបាន​អនុវត្ត​វាយសម្រុកបីមុខព្រួញព្រមៗគ្នា៖ នយោបាយ កងទ័ព យោធាចលនា។ ក្រោយពីភាគខាងត្បូងបានរំដោះនីយាយរួម ខេត្តត្រា​វិញនីយាយដោយឡែកបានរំដោះទាំងស្រុង។ ដោយក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្តដែលឆ្លងតាមបណ្តាដំណាក់កាលនិងការកេណ្ឌប្រមូលផ្តុំរបស់រណ​សិរ្ស​​មាតុភូមិប្រជាជនត្រាវិញពានសាមគ្គីអនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិបណ្តាចលនារួមចំណែក​យ៉ាង​ធំទៅក្នុងការពង្រីករបស់ខេត្ត។

តាមព័ត៍មានសង្ខេបរបស់រណសិរ្សខេត្តក្តាប់បានគឺអង្គការចាត់តាំងរណសិរ្សជនជាតិរំដោះភាគខាងត្បូងវៀតណាមខេត្តត្រាវិញបានបង្កើតឡើងនាខែសីហាឆ្នាំ១៩៦១នៅនឹងវត្តសិរីសាគរ(អង្កោល)ភូមិអង្កោលឃុំឡុងវិញស្រុកយ្វៀងហាយ។ អញ្ជើញចូលរួមនឹងចង្អុលការមានសមមិត្តឡាឡឹមយ៉ា (បាយម៉ាយ) អនុលេខាបក្សខេត្តទទួលបន្ទុកអង្គការមហាជន ប្រជា​ចលនា។

រួមជាមួយនឹងនោះស្ថិតនៅនឹងទិវាបណ្តាតំណាងបានប្រមូលផ្តុំពិភាក្សាដើម្បីបញ្ជាក់បានសហគមន៍ទីលំនៅប្រជាជនទាំង ០២ភូមិយុងកៅ​​ ព្រែកបទដែលមានភាពវិវឌ្ឈន៍ជឿនលឿនក្រោយរយៈកាលជាច្រើនឆ្នាំបានផ្សព្វផ្សាយអនុវត្តកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង”។ ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋានទាំង ០២ បានរីក ចម្រើន ជីវភាពរស់នៅ សម្ភារៈ និងស្មារតីរបស់ប្រជាជនបានកែលម្អនិងលើកកម្ពស់។ អនុស្សាវរីយ៍ឆ្នាំទី​ ៩០ ទិវាប្រវេណី រណៈសិរ្សមាតុភូមិវៀតណាម ពង្រីកលទ្ធផលដែលសម្រេចបាន ឆ្នាំ ២០២១ ប្រជាជនទាំង ០២ ភូមិបន្តជំរុញ យ៉ាងខ្លាំងក្លា រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញដោយភ្ជាប់ជាមួយនឹងចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី អារ្យធម៌ទីក្រុង” និងបណ្តាចលនាប្រឡងប្រណាំងដើម្បីរួមចំណែកកសាងឃុំង៉ុកបៀងពង្រីក។

នាឪកាសនេះ គណៈកម្មាធិការប្រជាជនស្រុកថ្កូវបានស្ងើចសរសើរដល់សមូហភាពនិងបុគ្គល ៧៤ កន្លែង-រូប និងគណៈកម្មា ធិការប្រជាជនឃុំង៉ុកបៀងជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គល ០៤ កន្លែង-រូបដោយមានស្នាដៃក្នុងចលនា“ទូទាំង ប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនផ្ទះឧបការគុណ ផ្ទះមហាសាមគ្គី ០៥ ខ្នងដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ។គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាម ស្រុកថ្កូវនិងគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងក៏មានអំណោយជាច្រើនចំណែកជូនដល់បណ្តាគ្រួសារក្រីក្រ គ្រួសារជិតក្រ នៅលើភូមិសាស្ត្រឃុំ៕

បណ្តាតំណាងចូលរួមពិធីវិលមកកាន់ប្រភព។ រូបថត៖ ស៊ើងតៀង

*គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំដូងចូវ ចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ

សមមិត្តឡើវ៉ាំងហាំងអនុលេខាបក្សខេត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្ររូបថតៈស៊ើងតៀង

កាលពីថ្ងៃទី ០៣ វិច្ឆិកាគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំដូងចូវ ស្រុកយ្វៀងហាយចាត់តាំង​ទិវាមហា​សាមគ្គី​ទូទាំងប្រជាតិនេះគឺជាមូលដ្ឋានដែលបានជ្រើសរើសចង្អុលការចាត់តាំងទិវារបស់ស្រុកយ្វៀងហាយ។ អញ្ជើញចូលរួម​មាន​សមមិត្តឡេវ៉ាំងហាំងអនុលេខាបក្សខេត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសមមិត្តគឹមរឿនសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសមមិត្តគាងក្វឹងសមាជិកគណៈប្រតិបត្តិការនក្សខេត្តអនុប្រធានគណៈឃោសនាអប់រំបក្សខេត្តតំណាងថ្នាកដឹកនាំស្រុកយ្វៀងហាយស្រុកថ្កូវនិងប្រជាជនភូមិស្លាប៉ាង។ទិវាមហាសាមគ្គីទូទាំងប្រជាជាតិបានចាត់ទុកជាព្រឹត្តិការណ៍នយោបាយសំខាន់ក្នុងសហគមន៍ប្រជាជនស្នាក់នៅ ស្ថិតនៅ​ទិវានេះបណ្តាតំណាងបានរំលឹហឡើងវិញប្រវត្តិសាស្ត្រប្រវេណីរបស់រណសិរ្សមាតុភូមិវៀតណាម ៩០ ឆ្នាំ កន្លង (១៨ វិច្ឆិកា​ឆ្នាំ ១៩៣០-១៨ វិច្ឆិកាឆ្នាំ ២០២០)និងតួនាទីរបស់រណសិរ្សក្នុងសម័យថ្មី។ ទន្ទឹមនឹងនោះវាយតម្លៃលទ្ធផល ០១ ឆ្នាំអនុវត្ត​កិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” និងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ។

នាឪកាសនេះ គណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយបានស្ងើចសរសើរដល់សមូហភាព និងបុគ្គល ៦៧ កន្លែង-រូប​ដែលមានស្នាដៃក្នុងចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីអារ្យធម៌ទីក្រុង”ឆ្នាំ២០២០។គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានជូនផ្ទះឧបតារគុណ០២ខ្នងនិងអំណោយ១០ ចំណែកដល់គ្រួសារគោលនយោបាយ គណៈកម្មា​ធិការរណសិរ្សមាតុភូមិវៀតណាមស្រុកនិងគណៈកម្មាធិការប្រជាជនឃុំដូងចូវនិងសម្បុរសធម៌ជូនអំណោយជាច្រើនដល់គ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រឃុំ៕

*ទីក្រុងត្រាវិញចាត់តាំងទិវាហាសាមគ្គីទូទាំងប្រជាជាតិឆ្នាំ ២០២០

កាលពីថ្ងៃទី ០៣ វិច្ឆិកា គណៈការងាររណសិរ្សមាតុភូមិអនុសង្កាត់លេខ ៦ សង្កាត់ទី ៩ ទីក្រុងត្រាវិញចាត់​តាំងទិវាមហា​សាមគ្គីទូទាំងប្រជាជាតិ។នេះគឺជាមូលដ្ឋានដែលបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជ្រើសចង្អុលការចាត់តាំងទិវាឆ្នាំ ២០២០ នៅទីក្រុងត្រាវិញហើយក៏ជាកន្លែងចាត់តាំងមុនដម្បូងបង្អស់របស់ខេត្តដែរ។ សមមិត្តង្វៀងវ៉ាំងទ្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសមមិត្តង្វៀងក្វឹកភឿងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងត្រាវិញប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញរួមជាមួយនឹងកម្មាភិបាល ប្រជាជនរបស់មូលដ្ឋានបានអញ្ជើញចូលរួម។

ស្ថិតនៅនឹងទិវានេះបណ្តាតំណាងនិងប្រជាជនក្នុងអនុសង្កាត់រួមគ្នារំលឹកឡើងវិញប្រវេណីដ៏ត្រចះត្រចង់របស់រណសិរ្សជាជាតិឯកភាពវៀតណាមបច្ចុប្បន្ននេះគឺជាគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងបូកសរុបលទ្ធផល០១ ឆ្នាំអនុវត្តបណ្តា​ចលនា បណ្តាកិច្ចចលនា ពិសេសគឺកិច្ចចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង”។

គឺជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅជាង៥០%ក្នុងឆ្នាំកន្លងហើយដោយបានការយកចិត្តទុកដាក់ដឹកនាំផ្ទាល់របស់សាខាបក្សប្រជាជនអនុសង្កាត់លេខ៦សង្កាត់ទី៩សាមគ្គីឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចកសាងជីវភាពរស់នៅវប្បធម៌នៅតំបន់អាសយជន។ផ្តើមពីនោះជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនតែងបានបង្កើនមនោសញ្ចេតនាភូមិផងរបងជាមួយគ្នាបានស្តារឡើងយ៉ាងខ្លាំងក្លា។គិតមកដល់ពេលនេះអត្រាគ្រួសារក្រីក្ររបស់អនុសង្កាត់បានកាត់បន្ថយចុះនៅ១,៣៨%អត្រាគ្រួសារធូរធារអ្នកមានស្រូបយកអត្រាជាង៨៨%អត្រាគ្រួសារបានប្រើប្រាស់អគ្គិសនីជាង៩៨,៦%ចំនួនគ្រួសារ៩៦%មានមធ្យោបាយស្តាប់មើល មានគ្រួសារជាង ៩៧% គ្រួសម្រេចសម្បទាគ្រួសារវប្បធម៌ មានគ្រួសារ ៩៦% គ្រួសម្រេចសម្បទាគ្រួសារវប្បធម៌ ០៣ឆ្នាំបន្តបន្ទាប់កុមារស្ថិតក្នុងកំណាត់អាយុទាំង១០០%បានចូលសាលារៀនស្ថានភាពសន្និសុខសណ្តាប់ធ្នាប់សង្គមបានរក្សាលំនឹង។

នាឪកាសនេះមានសមូហភាពនិងបុគ្គល០៦កន្លែងនិងរូបបានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញគណៈកម្មាធិការប្រជាជនសង្កាត់ទី ៩ជូនលិខិតសរសើរដោយមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” ក្នុងឆ្នាំកន្លង ជូនផ្ទះឧបការគុណ ០១ ខ្នងគិតជាតម្លៃ ៥០ លានដុង និងផ្ទះមហាសាមគ្គី ០១​ ខ្នង គិតជាតម្លៃ ៤០លានដុងជូនអំណោយ១០៥ចំណែកដល់គ្រួសារគោលនយោបាយគ្រួសារក្រីក្រគ្រួសារជិតក្រនិងសៀវភៅដល់សិស្សឆ្លងកាតលំបាករៀនសូត្របានពូកែជាមួយនឹងថវិកាសរុបរួមជាង១២០ លានដុង អាស្រ័យដោយគណៈកម្មាធិការប្រជាជនខេត្ត និងសម្បុរសធម៌រួមវិភាគទាន៕រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.