• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 14/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសន្និបាតលើកទី ៧ នីតិកាលទី ៩ អាណត្តិកាល ២០១៩-២០២៤

01/01/2021 08:49

*គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តទទួលបាន “ទង់ឆ្នើមលើគ្រប់វិស័យ” ឆ្នាំ ២០២០ អាស្រ័យដោយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជូន

                                   សមមិត្ត​ឡឹមមិញដាំង​ អនុលេខាបក្សខេត្តជូនទង់ឆ្នើមលើគ្រប់វិស័យ ឆ្នាំ ២០២០​​ដល់
                                              គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ រូបថត៖ រតនា

     កាលពីថ្ងៃទី ៣០ ធ្នូ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសន្និបាតលើកទី ៧ នីតិកាលទី ៩ អាណត្តិកាល ២០១៩-២០២៤។ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​ខេត្តធ្វើជាអធិបតីសន្និបាត។ 
    សន្និបាតបានអនុម័តិឆ្លងលទ្ធផលដែលសម្រេច​បានក្នុងឆ្នាំ ២០២០ និងដាក់កម្មវិធីសហការឯកភាពធ្វើសកម្មភាពឆ្នាំ ២០២១។
     ឆ្នាំ ២០២១ គឺជាឆ្នាំដែលមានអត្ថន័យយ៉ាងសំខាន់ជាច្រើន ពិសេសគឺផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់ លំដាប់ថ្នាក់ក្នុងខេត្ត បោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦។ អាស្រ័យដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តដាក់ចេញភារកិច្ចមួយចំនួនសំខាន់ៗដើម្បីផ្សព្វផ្សាយចលនាប្រមូលផ្តុំមហាជនប្រជាជនគ្រប់ជាន់ស្រទាប់ពង្រឹង និងបង្កើនពង្រីកកម្លាំងមហាសាមគ្គីប្រជាជាតិ កសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយមផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ និងសេចក្តីសំរេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស បន្តអនុវត្តគម្រោងការ “ស្តីអំពីការផ្លាស់ប្តូរថ្មីព័ត៍មានផ្សព្វផ្សាយរបស់រណសិរ្សមាតុភូមិវៀតណាម” បន្តផ្សព្វផ្សាយសេចក្តីប្រកាសសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ “ ស្តីអំពីបង្កើនការចលនាសាមគ្គី បណ្តាសាសនានៅប្រទេសយើងនាពេលបច្ចុប្បន្ននេះ”។ ផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាពប្រសិទ្ធភាពចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” ក្នុងនោះយកចិត្តទុកដាក់ដល់ការចាត់តាំងដោយមានប្រសិទ្ធភាពការងារផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមកសាងជនបទថ្មី ចាត់តាំងយកយោបល់វាយតម្លៃអំពីការសប្បាយចិត្តរបស់ប្រជាជនអំពីលទ្ធផលកសាងជនបទថ្មីរួមចំណែកអនុវត្តសម្រេចគោលដៅកសាងជនបទថ្មីឆ្នាំ ២០២១ ត្រូវតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត។
     មានយោបល់ចង្អុលការសន្និបាត សមមិត្តឡឹមមិញដាំងបានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផលដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសម្រេចបាន រួមចំណែកយ៉ាងសំខាន់ឲ្យការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ពង្រីកនូវបណ្តាស្នាដៃដែលសម្រេចបាន ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៍សម្រេចជោគជ័យសេចក្តីសម្រេចចិត្ត ឆ្នាំ ២០២១។ សមមិត្តអនុលេខាបក្សខេត្តបានសង្កត់ធ្ងន់ថា៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គ្រប់លំដាប់ថ្នាក់ប្រមូលផ្តុំផ្សព្វផ្សាយជ្រួតជ្រាប ចលនាប្រជាជនអនុវត្តសេចក្តីសម្រេចចិត្ត មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ បង្កជាភាពឯកភាព ក្នុងប្រជាជនចលនាទូទាំងប្រជាជនចូលរួមបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ម្ចាស់ការសហការជាមួយនឹងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ពិភាក្សាលំដាប់លំដោយ ពិភាក្សាជ្រើសរើសអ្នកចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ធានាត្រឹមត្រូវតាមច្បាប់។ 
     នាឱកាសនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជូន “ទង់ឆ្នើមលើគ្រប់វិស័យ” ឆ្នាំ ២០២០។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូន“ទង់ឆ្នើមលើគ្រប់វិស័យ” ឆ្នាំ ២០២០ ដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងត្រាវិញ និងជូនប័ណ្ណសរសើរសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូនឆ្នាំ ២០២០ ដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្តាស្រុកទីវកឹង កូវង៉ាង យ្វៀងហាយ។
     ក៏ស្ថិតក្នុងសន្និបាតនេះដែរ សន្និបាតបានពិភាក្សាតែងតាំងសមមិត្តតូធីធូហុង អតីតអនុ ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តទទួលនាទីជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត នីតិកាល ទី ៩ អាណត្តិកាល ២០១៩-២០២៤ និង ពិភាក្សាតែងតាំងសមមិត្ត ០៣ រូបចូលរួមជាសមាជិកគណៈប្រតិបត្តិការនៃគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមខេត្ត អាណត្តិ កាល ២០១៩-២០២៤៕  រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

TRỰC TIẾP: Quốc hội thảo luận về sửa đổi, bổ sung một số điều của Hiến pháp năm 2013

Kiểm tra công tác chuẩn bị đại hội và sắp xếp tổ chức bộ máy tại huyện Cầu Ngang

ĐBQH Trần Quốc Tuấn: Cần ưu tiên bảo lãnh tín dụng và chính sách hỗ trợ tài chính cho khởi nghiệp đối với hoạt động khoa học, công nghệ và đổi mới sáng tạo

Tặng bằng khen cho 32 tập thể, cá nhân có thành tích tiêu biểu trong phong trào khởi nghiệp

Khát vọng vươn cao trên vùng đất nông thôn mới

Tập trung xây dựng phương án nhân sự cấp ủy đảm bảo tỷ lệ nữ, dân tộc theo quy định

Chiến sĩ mới Trung đoàn 926 tự tin bước vào kiểm tra 3 tiếng nổ

Phát huy vai trò Công an cấp xã trong bảo đảm trật tự, an toàn giao thông

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.