• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មាធិការបក្សខេត្តត្រាវិញ៖ សន្និបាតកម្មាភិបាលស្នូលជ្រួតជ្រាបសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥

17/12/2020 13:59

 

កាលពីថ្ងៃទី ១៦ ធ្នូ គណៈកម្មាធិការបក្សខេត្តត្រាវិញចាត់តាំងសន្និបាតកម្មា​ភិបាលស្នូលជ្រួត​ជ្រាប​ រៀនសូត្រ​ផ្សព្វផ្សាយសេចក្តី​សម្រេចចិត្ត និងកម្មវិធីធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ត្រឹងក្វឹកត្វឹង សមាជិកអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តផ្សព្វផ្សាយជ្រួតជ្រាបបណ្តាខ្លឹមសារផ្ទាល់។

សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ បញ្ជាក់គោលដៅទូទៅរបស់ដំណាក់កាល ២០២០-២០២៥នោះគឺ៖ ប្រមូលផ្តុំកម្លាំងកសាងបក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ លើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្ខភាគខេត្ត លទ្ធភាព ប្រសិទ្ធភាពគ្រប់គ្រងរបស់យន្តការរដ្ឋគ្រប់លំដាប់ថ្នាក់។ ពង្រីកប្រជាធិបតេយ្យសង្គមនិយម និងកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ ឆន្ទះខ្លួនទីពឹងខ្លួន និងការប៉ងប្រាថ្នាឈានឡើងរបស់មនុស្សត្រាវិញ យកចិត្តទុកដាក់ដល់វិទ្យាសាស្ត្រ-បច្ចេក វិជ្ជា និងផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ អនុវត្តសមិទ្ធផលរបស់យុទ្ធសាស្ត្របដិវត្តន៍ឧស្សាហកម្មលើកទី ៤។ កេណ្ឌប្រមូលអស់ពីប្រភពធនធាន វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធដោយភ្ជាប់ជាមួយនឹងតំបន់ ជំរុញពង្រីករហ័ស និងចីរភាពតាមទិសដៅកសាងត្រាវិញក្លាយជាខេត្តមួយ​ស្ថិតក្នុងចំណោម​បណ្តា​ខេត្តសំខាន់ពង្រីកសេដ្ឋកិច្ចសមុទ្ររបស់តំបន់វាលទំនាបទន្លេគឺវឡុង។ ភ្ជាប់សន្ទុះកំណើនបង្កើនសេដ្ឋកិច្ចជាមួយនឹងការអភិរក្ស និង​អភិវឌ្ឈ​អត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ កសាងមនុស្ស លើកកម្ពស់ ផលប្រយោជន៍សង្គម និងគុណភាពជីវភាពរបស់ប្រជាជន ការពារបរិស្ថាន។ បង្កើនសក្តានុពលការពារជាតិ-សន្និសុខ រក្សាខ្ជាប់សន្និសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ខិតខំ​លើកស្ទួយត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ គឺជាខេត្តពង្រីកក្នុងក្រុមមុខរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០។ សេចក្តីសម្រេចចិត្តបញ្ជាក់ ភាគកម្រិត កំណត់ទិសដៅពង្រីក ២៦ យ៉ាង និងភារកិច្ចសំខាន់ៗ ០៦ យ៉ាង ភាពទម្លុះទម្លាយ ០៣ យ៉ាង និងទស្សនៈ ០៥ យ៉ាងសម្រាប់ដំណាក់កាល ២០២០-២០២៥។ ក្នុងនោះ ប្រមូលផ្តុំកម្លាំងកសាងបក្ខភាគ និងប្រព័ន្ធ​នយោបាយស្អាតស្អំ រឹងមាំ ទប់ស្កាត់រុញច្រានភាពថមថយអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ បណ្តាភាពត្រដាង “ភាពប្រែប្រួលដោយខ្លួនឯង”  “ក្លែងភាពដោយខ្លួនឯង”នៅក្នុងផ្ទៃក្នុង។

 សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តបានសង្គត់ធ្ងន់ថា៖ ការរៀនសូត្រជ្រួតជ្រាបសេចក្តីសម្រេចចិត្តមហា​សន្និបាតបក្ខភាគខេត្ត​លើកទី ១១ ជួយឲ្យកម្មាភិបាល បក្ខជនក្តាប់ខ្ជាប់ និងយល់ច្បាស់ពីគោលដៅ ពង្រីករបស់ខេត្តក្នុងពេលខាងមុខ។ ផ្តើមពីនោះ សាមគ្គី ឯកភាព ជ្រោងខ្ពស់ស្មារតីម្ចាស់ការ ច្នៃប្រតិដ្ឋ កសាង និងផ្សព្វផ្សាយកម្មវិធីធ្វើសកម្មភាពជាក់ស្តែងរួមចំណែក​បញ្ជូនសេចក្តី​សម្រេច​ចិត្តទៅក្នុងជីវភាព។ សមមិត្តអនុលេខាបក្សខេត្តសំណូមពរកម្មាភិបាល បក្ខជនគ្រប់រូបគប្បីជ្រោងខ្ពស់ស្មារតីដោយខ្លួនឯង ស្មារតីទទួលបន្ទុក ធ្វើជាគំរូ ក្តាប់ខ្ជាប់និងគ្រប់គ្រាន់ ជ្រៅជ្រះនូវបណ្តាខ្លឹមសាររបស់សេចក្តីសម្រេចចិត្ត ពិសេសគឺបណ្តាខ្លឹមសារថ្មី បណ្តាភាពទម្លុះទម្លាយ ភារកិច្ច វិធីសាស្ត្រសំខាន់ៗគប្បីប្រមូលផ្តុំកម្លាំងអនុវត្តក្នុងអាណត្តិកាល សកម្មសិក្សាស្រាវជ្រាវឯកសារ បង្ក​ជា​ភាព​ព្រមព្រៀងក្នុងការឯកភាព ធ្វើសកម្មភាពដើម្បីដឹកនាំ ចង្អុលការ ចាត់តាំងអនុវត្តសម្រេចជោគជ័យបណ្តាគោលដៅ ភាគកម្រិត ភារកិច្ចដែលបានសេចក្តីសម្រេចចិត្តដាក់ចេញ។

ក្រោយពីសន្និបាតនេះ បណ្តាកម្មាភិបាល បក្ខជនត្រូវសរសេរអត្ថបទប្រមូលផលអំពីលទ្ធផលរៀនសូត្រ ជ្រួតជ្រាបសេចក្តី​​​​​​​​​​​​​​​​សម្រេច​ចិត្ត៕ ​​​​​​

​​​​​​​​​​​​ដំណឹង-រូបថត៖រតនាបណ្តាតំណាងចូលរួមសន្និបាតជ្រួតជ្រាបសេចក្តីសម្រេចចិត្ត។រូបថត៖គីមឡង

    

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.