12/08/2021 14:53
ក្នុងខែកក្កដាឆ្នាំ ២០២១ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានចេញផ្សាយឯកសារ ៧៥ ច្បាប់នៅលើបណ្តាវិស័យ ក្នុងនោះ ភាគច្រើនគឺប្រមូលផ្តុំប្តូរផ្តាច់ឱ្យការងារ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
សេចក្តីសម្រេចចិត្តប្រគល់ភារកិច្ច តែងតាំងឡើងវិញ ចំពោះសមមិត្តស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការបក្ស ១២ រូប ដោះស្រាយគោលនយោបាយចូលនិវត្តន៍ឱ្យសមមិត្ត ០១ រូប ផ្តល់សច្ចាប័នលើកម្រោងការ តួនាទីថ្នាក់ដឹកនាំស្ថាប័នផែនរដ្ឋ ១៤ រូប។ គណៈចាត់តាំងបក្សខេត្តបូកសរុបលទ្ធផលការងារពិនិត្យ បំពេញបន្ថែមគ្រោងផែនការកម្មាភិបាលថ្នាក់ដឹកនាំគ្រប់គ្រង អាណត្តិកាល ២០២០-២០២៥ ឡើងវិញ និងបណ្តាអាណត្តិកាលបន្តបន្ទាប់ ពិនិត្យសំណុំលិខិតចុះឈ្មោះ បណ្តុះបណ្តាលឧត្តមសិក្សាទ្រឹស្តីនយោបាយប្រព័ន្ធមិនប្រមូលផ្តុំដល់សមមិត្ត ៧៥ រូប។ ចេញផ្សាយផែនការចាត់តាំងសន្និបាតប្តូរវេន រវាងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តជាមួយនឹងគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្ត ជាមួយនឹងលេខាសាខាបក្ស ស្ថិតក្រោមឱវាទបក្ខភាគឃុំ សង្កាត់ ទីប្រជុំ ជន។ ក្នុងខែគណៈកម្មាធិការបក្សគ្រប់លំដាប់ ថ្នាក់ពង្រីកបក្ខជនថ្មីបាន ១៤៣ រូប បណ្តាអង្គការមហាជនពង្រីកសមាជិកសម្ព័ន្ធយុវជន សមា ជិកសមាគមថ្មីបាន ១.៣៤៤ រូប បង្កើនចំនួន មកដល់ពេលនេះ ក្នុងទូទាំងខេត្ត សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម ៨១៨.៣៣៦ រូប សម្រេច ៩០,៩៨% នៃចំនួនប្រជាជនស្ថិត ក្នុងលក្ខណៈប្រមូលផ្តុំ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអំពាវនាវបន្តចល នាឧបត្ថម្ភបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ មកដល់ពេលនេះសម្រេចបាន ២០,៧ ពាន់លានដុង។
បង្កើតក្រុមប្រតិភូត្រួតពិនិត្យ ០៥ ក្រុម បង្កើនចំនួនមកដល់ពេលនេះបង្កើតបាន ១០/១១ ក្រុម បណ្តាអង្គការមហាជនផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត។ គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្តអនុវត្តសម្រេចចិត្តផែនការត្រួតពិនិត្យហិរញ្ញវត្ថុបក្ស សង្កេតការងារដឹកនាំចង្អុលការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគលើកទី ១១។ គណៈ កម្មាធិការត្រួតពិនិត្យថ្នាក់ស្រុក និងមូលដ្ឋានអនុវត្តការត្រួតពិនិត្យ ៧៥ អង្គការចាត់តាំងបក្ស និងបក្ខជន ១១៦ រូប ស៊ើបអង្កេត ៦២ អង្គការចាត់តាំងបក្ស និងបក្ខជន ៩៦ រូប ត្រួតពិនិត្យពេលមានសញ្ញាបំពាន ០១ អង្គការចាត់តាំងបក្ស អនុវត្តពិន័យបក្ខជន ១២ រូប៕ ប្រែសម្រួល៖ រតនា