16/06/2023 08:50
បណ្តាម្ចាស់ OCOP បានទទួលបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត។ រូបថត៖ ហឺវហ្វេ
កាលពីថ្ងៃទី ១២ ខែមិថុនា គណៈចង្អុលការកសាងពង្រីកផលិតផល OCOP ពាណិជ្ជសញ្ញា រុករកប្រភពផលិតផល និងពង្រីកពាណិជ្ជកម្មអេឡិចត្រូនិច (គណៈចង្អុលការ) ខេត្តត្រាវិញចាត់តាំងសន្និបាតបូកសរុបកម្មវិធី OCOP ដំណាក់កាល ២០១៩-២០២២។
អញ្ជើញចូលរួមមានបណ្តាសមមិត្តង្វៀងក្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការ ត្រឹងទ្រឿងយ៉ាង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ អនុប្រធាន គណៈចង្អុលការ បណ្តាសមាជិកក្នុងគណៈចង្អុលការ គណៈកម្មាធិការប្រជាជន និងការិយាល័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទបណ្តាស្រុក ទីផ្សារ រួមខេត្ត ទីក្រុង និងម្ចាស់ផលិតផល OCOP ជាង ១០០ រូប។
ដំណាក់កាល ២០១៩-២០២២ ក្នុងទូទាំងខេត្តមានផលិតផល OCOP ចំនួន ១៨៤ របស់ម្ចាស់ ១១៨ រូបដែលបានទទួលស្គាល់ (រួមមានក្រុមហ៊ុន ២០ អាជីវកម្ម ០៥ សហករណ៍ ១៩ ក្រុមសហការ ០២ គ្រួសារធ្វើអាជីវកម្ម ៧២ គ្រួ)។ ក្នុងនោះ មានផលិតផលចំនួន ១៣៧ សម្រេចផ្កាយ ៣ ស្រូបយកអត្រា ៧៤% ផលិតផល ៣៨ សម្រេចផ្កាយ ៤ ស្រូបយកអត្រា ២០,៧% និង ផលិតផល ០៩ សម្រេចផ្កាយ ៥ ស្រូបយក អត្រា ៤,៩%។ បណ្តាម្ចាស់ដែលមានផលិតផលសម្រេច OCOP ការផលិត -ធ្វើអាជីវកម្មគិត ជាមធ្យមកើនពី ១០-៣០% អំពីបរិមាណ និងប្រភពចំណូលពាណិជ្ជកម្ម។ បើកទូលាយទីផ្សារជួញដូរសុទ្ធតែបានចងសម្ព័ន្ធនៅនឹងបណ្តាស្ថានីយដោះដូរពាណិជ្ជកម្មអេឡិចត្រូនិច និងចូលរួមជំរុញពាណិជ្ជកម្មក្នុង និងក្រៅខេត្ត។
អំពីការកេណ្ឌប្រភពធនធានកម្លាំងអនុវត្ត កម្មវិធី OCOP បានឧបត្ថម្ភជាង ១១,៥ ពាន់ លានដុង (ថវិកាមជ្ឈិម ៥,៤ ពាន់លានដុង ថវិកា ខេត្ត ២,៤ ពាន់លានដុង និងម្ចាស់ចូលរួមបដិភាគ ២,៥ ពាន់លានដុង)។ ដំណាក់កាល ២០១-២០២២ ចាត់តាំងវគ្គបណ្តុះបណ្តាលហ្វឹកហាត់ផ្តើមអាជីព និងលើកកម្ពស់លទ្ធភាពគ្រប់គ្រងជូនបណ្តាមូលដ្ឋានឧស្សាហកម្មជនបទ ចំណេះដឹងអំពីការគ្រប់គ្រងបញ្ជាការ លទ្ធភាពធ្វើអាជីវកម្ម លទ្ធភាពជំរុញពាណិជ្ជកម្មបាន ៦៣ វគ្គដោយមានមនុស្សចំនួន ១.៩២៦ នាក់ ចូលរួម។ ឧបត្ថម្ភអាជីវកម្ម ៩១ កន្លែងជាមួយ នឹងប្រភេទផលិតផលចំនួន ៤៩៣ (មានផលិតផល OCOP ចំនួន ៤៧ សម្រេចផ្កាយ ៣ ផ្កាយ ៤ មានផលិតផលឧស្សាហកម្មជនបទឆ្នើម ថ្នាក់ខេត្តចំនួន ១០០ ផលិតផល និងប្រភេទ ផលិតផលកសិផល ផ្លែឈើ ផលិតផលផ្សេងៗ ចំនួន ១០០ ផលិតផល) ចូលរួមបណ្តាស្ថានីយ ដោះដូរពាណិជ្ជកម្មអេឡិចត្រូនិច។ល។
ទិសដៅភារកិច្ចដល់ឆ្នាំ ២០២៥ កម្មវិធី OCOP គឺជាកម្មវិធីសំខាន់ពង្រីកសេដ្ឋកិច្ចតំបន់ជនបទតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុង និងតម្លៃបង្កើន គឺជាវិធានការ និងភារកិច្ចក្នុងការ ផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិកសាង ជនបទថ្មីស្ថិរភាព។ ពង្រីកផលិតផល OCOP ដោយផ្អែកទៅលើភាពមានព្រៀប និងវត្ថុធាតុដើមមូលដ្ឋានវប្បធម៌ និងកម្រិតវិជ្ជាស្រុកកំ ណើតតាមទិសដៅសេដ្ឋកិច្ចចរាចរធានាប្រព័ន្ធ បរិស្ថានស្ថិរភាព។ ក្នុងនោះ ប្រមូលផ្តុំកម្លាំងពង្រីកបណ្តាផលិតផលពិសេស ភោគផល និង ភូមិរបរប្រពៃណីសេវាកម្មទេសចរណ៍ សេវាកម្ម មានព្រៀបរបស់មូលដ្ឋានតាមកន្សោមតម្លៃ។
ខិតខំដល់ឆ្នាំ ២០២៥ មានបន្ថែមយ៉ាងតិចណាស់ ១៦៥ ផលិតផល OCOP បានទទួលស្គាល់សម្រេចផ្កាយ ៣ ផ្កាយ ៤។ ក្នុងនោះ មានប្រមាណពី ០៥-០៧ ផលិតផលសំណើ ស្នើវិធានការបង្កើនកម្ពស់គុណភាពផលិតផល ដើម្បីទុកឱ្យផលិតផលសម្រេចបានផ្កាយ ៥ (ផលិតផលថ្នាក់ជាតិ)។
ចូលរួមយោបល់ក្នុងសន្និបាតមាន ០៧ យោ បល់របស់បណ្តាម្ចាស់រួមបំពេញជុំវិញអំពីគោល នយោបាយឧបត្ថម្ភទុនឥណទានពីបណ្តាធនាគារ ការងារហ្វឹកហាត់ បណ្តុះបណ្តាលជូនបណ្តាម្ចាស់ដែលមានផលិតផល OCOP ជំរុញពាណិជ្ជ កម្មអំពីច្រកចេញឱ្យផលិតផលកសិ-រុក្ខជល ផល OCOP ច្រកចេញក្រៅប្រទេស ឧបត្ថម្ភ សម្ភារ ឧបករណ៍ជូនបណ្តាម្ចាស់ OCOP។ល។
នាឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណសរសើរចំនួន ២៥ ច្បាប់ដល់សមូហភាព ១៤ កន្លែង និងបុគ្គល ១១ រូបដែលមានស្នាដៃឆ្នើមអនុវត្តកម្មវិធី OCOP ខេត្តត្រាវិញដំណាក់កាល ២០១៩-២០២២។
មានយោបល់ចង្អុលការសន្និបាត សមមិត្ត ង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវាយតម្លៃខ្ពស់តួនាទីរបស់បណ្តាមន្ទីរ ផ្នែក មុខជំនាញ ពិសេសគឺមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធី OCOP។
ក្នុងពេលខាងមុខនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការគប្បីបន្តចាត់តាំង បណ្តុះបណ្តាលបំពាក់បំប៉ន លើកកម្ពស់លទ្ធភាព។ល។ ជូនកម្មាភិបាល និងម្ចាស់ចូលរួមកម្មវិធី។ ជានិច្ចកាលប្រឹក្សា ឧបត្ថម្ភ ណែនាំដោះ ស្រាយការលំបាកជូនបណ្តាម្ចាស់ OCOP។ ផ្សព្វផ្សាយបណ្តាសកម្មភាពជំរុញសាយភាយផលិតផល OCOP នៅលើបណ្តាមធ្យោបាយ ព័ត៌មាន ណែនាំបណ្តាម្ចាស់ដែលមានផលិតផល OCOP ដើម្បីដាក់លើបណ្តាញស្ថានីយ ដោះដូរពាណិជ្ជកម្មអេឡិចត្រូនិច៕
ប្រែសម្រួល៖ រតនា