25/01/2022 15:16
ក្រុមត្រួតពិនិត្យជាក់ស្តែងតំបន់ផលិតបន្លែសុវត្ថិភាពភូមិផូ ឃុំអាងក្វាងហឺវ។ រូបថត៖ ហុងភុក
ក្រុមការងារត្រួតពិនិត្យជាក់ស្តែងទម្រង់ផលិតផលដែលសម្រេចសម្បទា OCOP នៅមូលដ្ឋាន ម្សៅប្រធៀងមិញហុង ត្រួតពិនិត្យជាក់ស្តែងតំបន់ ផលិតបន្លែសុវត្ថិភាពភូមិផូ ឃុំអាងក្វាងហ៊ឺវ ។ មូលដ្ឋានផលិតទឹកបរិសុទ្ធតឹមថាញ់ ភូមិកាតុក បេ ឃុំថាញ់ស៊ើង ត្រួតពិនិត្យទិដ្ឋភាព បរិស្ថាន រចនាច្បាប់វប្បធម៌ និងបណ្តាភូមិវប្បធម៌ អាគារវប្បធម៌ នៅបណ្តាឃុំអាងក្វាងហ៊ឺវ ថាញ់ស៊ើង តឹងហ៊ីប។
ឆ្លងតាមការត្រួតពិនិត្យជាក់ស្តែងក្រុមការងារ វាយតម្លៃខ្ពស់អំពីការងារកសាងជនបទថ្មីនៅ ៣ ឃុំ អាងក្វាងហ៊ឺវ ថាញ់ស៊ើង និងតឹងហ៊ីប។ ក៏ដូច ជាការកសាងជនបទថ្មីភ្ជាប់ជាមួយការរក្សាពង្រីក មុខរបរប្រវេណីបង្កការងារធ្វើជូនប្រជាជនបង្កើន ប្រាក់ចំណូល ភ្ជាប់ជាការកសាងទិដ្ឋភាព បរិស្ថាន ភ្លឺ-ខៀវ-ជ្រះ-ស្អាត បង្កសោភណភាពនៅតំបន់ជនបទ។ ការត្រួតពិនិត្យជាក់ស្តែងនេះ ដើម្បីវាយតម្លៃសត្យានុម័តបណ្តាលទ្ធផល ដែលសម្រេចបានក្នុងការកសាងជនបទថ្មីរបស់ ៣ ឃុំ អាង ក្វាងហ៊ឺវ ថាញ់ស៊ើង តឹងហ៊ីប ក្នុងឆ្នាំ ២០២១ ដើម្បីធ្វើជាមូលដ្ឋានស្នើឡើងគណៈកម្មាធិការប្រ ជាជនខេត្តចេញសេចក្តីសម្រេចចិត្តទទួលស្គាល់ ៣ ឃុំខាងលើសម្រេច ១៩/១៩ លក្ខឋានជន បទថ្មី ៕ ហុងភុក-ថាច់ហៀង