08/12/2020 09:10
សន្និបាតបូកសរុបលទ្ធផលប្រឡងប្រណាំងស្ងើចសរសើរឆ្នាំ ២០២០។ រូបថតៈ ផាងត្វឹង
ឆ្នាំ ២០២០ ការងារប្រឡងប្រណាំងស្ងើចសរសើរតំបន់ប្រឡងប្រណាំងការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភាបណ្តាខេត្តតីណាម បូបានវាយតម្លៃសម្រេចលទ្ធផលយ៉ាងសកម្ម។ ផ្សព្វផ្សាយ និងធ្វើលម្អិតទាន់ពេលបណ្តាឯក សារដឹកនាំចង្អុលការរបស់ការិយាល័យរដ្ឋសភា អំពីការងារប្រឡងប្រណាំងស្ងើចសរសើរបង្កជាឫទ្ធានុភាពផុលផុសក្នុងកម្មាភិបាល បុគ្គលិក អ្នកពលកម្ម។ ក្រុមប្រតិភូតំណាងរដ្ឋសភាក្នុងតំបន់នៅទាំងអនុវត្តល្អការងារធ្វើសេនាធិការសកម្មភាពត្រួតពិនិត្យស៊ើបអង្កេតឯកទេសប្រ ចាំឆ្នាំ។ ចាត់តាំងជួបសំណេះសំណាលជា មួយនឹងម្ចាស់ឆ្នោតមុននិងក្រោយសម័យប្រជុំលើកទី ០៩ លើកទី ១០ រដ្ឋសភា នីតិកាល ទី ១៤ បាន ១៩៩ លើក។ ឆ្លងតាមនោះធ្វើសេនាធិការឲ្យមជ្ឈិម និងមូលដ្ឋានបូកសរុប បាន ១.៣៩៧ យោបល់សំណើរបស់ម្ចាស់ ឆ្នោត។ ទទួលសវនាការពលរដ្ឋមកតវ៉ាបណ្តឹង សំណើ ឆ្លុះបញ្ជាំងបាន ២២០ លើក និងទទួល សំណុំលិខិតពិនិត្យស្រាវជ្រាវបាន ៨៧១ ច្បាប់ និងធ្វើសេនាធិការជួយដល់ក្រុមប្រតិភូតំណាង រដ្ឋសភាខេត្តផ្ទេរបញ្ជូនដល់បណ្តាផ្នែកមានសមត្ថកិច្ចពិនិត្យដោះស្រាយបាន ១៧៥ ច្បាប់។
ឆ្នាំ ២០២១ នេះ តំបន់ប្រឡងប្រណាំងការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភាបណ្តា ខេត្តតីណាមបូ បន្តអនុវត្តដោយមានប្រសិទ្ធភាពសារាចរលេខ ៣៤- CT/TW ចុះថ្ងៃទី ០៧ មេសាឆ្នាំ ២០១៤ របស់ការិយាល័យនយោ បាយ (នីតិកាលទី ៩) សារាចរលេខ ៣៥/CT-TTg ចុះថ្ងៃទី ១៩ ធ្នូឆ្នាំ ២០១៤ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីអំពីការជំរុញមាំចលនាប្រឡងប្រណាំងការងារស្ងើចសរសើរ ក្នុងនោះប្រមូលផ្តុំទៅលើការជ្រួតជ្រាប សតិអារម្មណ៍ប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ។ ជំរុញទឹកចិត្ត និងស្ងើចសរសើរទាន់ពេលដល់បណ្តាបុគ្គលធ្វើសេនាធិការ សំណើអនុវត្តបណ្តាការចៃ្នប្រតិដ្ឋ ដែលនាំមកលទ្ធផលជាក់ស្តែង។ តំបន់ប្រ ឡងប្រណាំង និងអង្គភាពជាសមាជិកនីមួយៗ ចាត់តាំងបំផុសចលនា និងចុះឈ្មោះប្រឡង ប្រណាំងនៅដើមឆ្នាំ បូកសរុបលទ្ធផលចលនា ប្រឡងប្រណាំងត្រឹមត្រូវតាមការកំណត់។
មានយោបល់ក្នុងសន្និបាតនេះ លោកគឹម យួយ ប្រធានការិយាល័យតំណាំងរដ្ឋសភា អង្គភាពខេត្តត្រាវិញ ប្រធានតំបន់ប្រឡងប្រណាំងការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភាបណ្តាខេត្តតីណាមបូបានសង្កត់ធ្ងន់ថា៖ដោយបញ្ជាក់បានការប្រឡងប្រណាំងគឺជាថាម ពលសម្រាប់បណ្តាសមូហភាព បុគ្គលអនុវត្ត សម្រេចល្អនិងសម្រេចឆ្នើមភារកិច្ច។ ក្នុងរយ:ពេលខាងមុខនេះតំបន់ប្រឡងប្រណាំងការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា បណ្តាខេត្តតីណាមបូបន្តអនុវត្តល្អការងារធ្វើសេនាធិការ ធ្វើសកម្មភាពវិនិច្ឆ័យបណ្តាបញ្ហារបស់ ការិយាល័យក្រុមប្រតិភូរដ្ឋសភាធានាគុណភាព ត្រឹមត្រូវតាមសន្ទុះកំណើនដាក់ចេញ។ ការងារជួបសំណេះសំណាលជាមួយនឹងម្ចាស់ ឆ្នោត ធ្វើសវនាការពលរដ្ឋ ដោះស្រាយបណ្តឹង តវ៉ាថ្កោលទោសរបស់ពលរដ្ឋនឹងបានអនុវត្តដោយមានប្រសិទ្ធភាពត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់ជាធរមាន។
ដោយបានដឹងនៅថ្ងៃទី ០៣-០៤ ធ្នូតំបន់ប្រ ឡងប្រណាំងការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភាបណ្តាខេត្តតីណាមបូ បានចាត់តាំង ទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនៅលើភូមិសាស្ត្រទីផ្សារ រួមខេត្តយ្វៀងហាយ សួរសុខទុក្ខទស្សនានឹងធ្វើការជាមួយក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ៕
ប្រែសម្រួល៖ រតនា