03/12/2021 07:56
បណ្តាអ្នកគ្រូពេទ្យ មុនពេលត្រៀមធ្វើកោសល្យវិច័យដល់ប្រជាជន ។ រូបថត៖ រតនា
បណ្តាអ្នកជំនាញឯកទេសបានឱ្យដឹង ពេលដែលជួបប្រាស្រ័យជាមួយនឹងសំបុកមេរោគ ប្រសិនបើមិនទាន់បានចាក់វ៉ាក់សាំង គឺរយៈពេលឆាប់បំផុតអាចនឹងផ្តល់លទ្ធផលវិជ្ជមាន ពី ២៤-៤៨ ម៉ោង។ ប្រសិនបើអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយគឺក្នុងរយៈពេលប្រមាណ ពី ៥-៧ ម៉ោង បន្ទាប់ពីបានជួបប្រាស្រ័យជាមួយនឹងសំបុកមេរោគ។ ដោយហេតុតែតម្រូវការពេលវេលានេះគឺវីរុស SARS-CoV- ២ ពេលបានទន្ទ្រានចូលរាងកាយមានពេលវេលា ដើម្បីកកើត និងពង្រីកដល់កម្រិតដែលធ្វើកោសល្យវិច័យអាចនឹងរកឃើញ។ ក្នុងរយៈពេលនេះ រង់ចាំការធ្វើកោសល្យវិស័យ អ្នកគ្រប់គ្នាដែលបានចាក់វ៉ាក់សាំងរួចហើយឬមិនទាន់បានចាក់វ៉ាក់សាំង គប្បីត្រូវធ្វើចត្តាឡីស័ក មិនជួបប្រាស្រ័យ លាងដៃជាប្រចាំ និងពាក់របាំងមុខ ដើម្បីមិនទុកឱ្យឆ្លងរីករាលដាលដល់អ្នកផ្សេង។ វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះសម្រេចបានលទ្ធផល ខ្ពស់មែនពិត ប៉ុន្តែមិនអាចណាកំចាត់ចេញទាំង ១០០% គ្រោះអាសន្នឆ្លងមេរោគឡើយ។ មនុស្សម្នាក់ត្រូវជ្រាបមេរោគពិតជាគ្មានអាការៈ រោគពិតមែន ប៉ុន្តែអាចនឹងឆ្លងឱ្យអ្នកផ្សេងបានដោយងាយ។ បណ្តាអ្នកសិក្សាស្រាវជ្រាវបានបញ្ជាក់ថា៖ មានប្រមាណ ៦០% នៃចំនួនមនុស្ស ត្រូវជ្រាបមេរោគ F០ ដោយគ្មានអាការៈ។ ចំពោះបណ្តាអ្នកដែលមានអាការៈ ប្រសិនបើធ្វើកោសល្យវិច័យជាមួយនឹងការធ្វើតេស្តរហ័ស ប៉ុន្តែផ្តល់លទ្ធផលអវិជ្ជមានគឺគប្បីត្រូវធ្វើកោសល្យវិច័យលើកទី ២ ក្រោយរយៈពេលពី ២៤-៣៦ ម៉ោងបន្ទាប់ពីនោះ។ ប្រសិនបើឱ្យលទ្ធផលអវិជ្ជមានជាបន្តគឺគប្បីត្រូវធ្វើកោសល្យវិច័យដោយ PCR។
ពេលដែលជំងឺកូវីដ-១៩ នៅតែគម្រាមកំហែង គឺការចាក់វ៉ាក់សាំងជារបៀបល្អបំផុតដើម្បីការពារខ្លួន និងអ្នកផ្សេង។ បណ្តាអ្នកជំនាញឯកទេសបានបញ្ជាក់ច្បាស់ថាយើងគ្រប់គ្នា គប្បីអនុវត្តល្អតាមអនុសាសន៍ ៥K ជា និច្ចកាលបើកទ្វារកន្លែងនៅកន្លែងធ្វើការ ដើម្បីទុកឱ្យអាកាសធាតុបានស្រឡះ៕ យោងតាមវិទ្យាសាស្ត្រ-សុខភាព