• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ក្រសួងសុខាភិបាលត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅខេត្តត្រាវិញ

29/06/2021 08:04

កាលពីថ្ងៃទី ២៧ មិថុនា ក្រុមការងាររបស់​ ក្រសួងសុខាភិបាល អាស្រ័យដោយអនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ដូស្វឹងត្វៀង អនុប្រធានគណៈចង្អុលការជាតិបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ ធ្វើប្រធានក្រុមប្រតិភូអញ្ជើញមកត្រួតពិនិត្យ ការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅខេត្ត ត្រាវិញ។

ក្រសួងសុខាភិបាល ត្រួតពិនិត្យជាក់ស្តែងការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ។ រូបថត៖ ង៉ុកស្វង

       ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ឡេវុាំងហាំង ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តបានឲ្យដឹងថា៖ បច្ចុប្បន្នខេត្តមាន ០៨ ករណីវិជ្ជមានជំងឺកូវីដ-១៩ កំពុងបានធ្វើចត្តាឡីស័កព្យាបាលនៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ ១  ក្នុងនោះ មាន ០៣  ករណីរកឃើញនៅ ក្នុងសហគមន៍ ០៥ ករណី មកពីប្រទេសឥណ្ឌូណេស៊ី។ បណ្ដាករណីដែលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅខេត្តត្រាវិញ សុទ្ធសឹងទាក់ទងដល់សំបុកមេរោគនៅទីក្រុងហូជីមិញវិលមកកាន់មូលដ្ឋាន។ បន្ទាប់ពីរកឃើញការវិជ្ជមានជំងឺកូវីដ-១៩ ក្នុង សហគមន៍ដំបូងបង្អស់នៅថ្ងៃទី ៣០ ឧសភា នៅស្រុកកូវកែ គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តបានកំណត់ព្រំខ័ណ្ឌ បោស សម្អាតបណ្ដាករណីដែលប៉ះពាល់ទាក់ទង។ ក្នុងរាត្រីនៃថ្ងៃទី ៣០ ឧសភា ខេត្តបានបង្កើតមណ្ឌលគម្លាតសុខាភិបាល រួចបង្កើតបណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យ រំសាយតំបន់ផ្ទះដែលអ្នកជំងឺនេះរស់នៅ ផ្លូវ ៣០ មេសា អនុសង្កាត់លេខ ៥  សង្កាត់ទី ៦ ទីប្រជុំជនកូវកែស្រុកកូវកែមាន គ្រួសារប្រជាជន ៥២ គ្រួដើម្បីបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩។ ខេត្តក៏បានផ្សាយសារាចរស្ដី ពីការអនុវត្តន៍ជាបន្ទាន់បណ្ដាវិធានការចាំបាច់ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ គម្លាតសង្គមទូទាំងខេត្ត ផ្អាកបណ្ដាសកម្មភាពដើម្បីបង្ការទប់ ស្កាត់ជំងឺ ទន្ទឹមនឹងនោះបង្កើតប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល ០៤ កន្លែងនៅតាមបណ្ដាច្រកចូលកាន់ភូមិសាស្រ្តខេត្ត តាមផ្លូវជាតិលេខ ៥៣ លេខ ៥៤ និងផ្លូវជាតិលេខ ៦០។
     ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២១ ប៉ុស្ដិ៍ទាំងនេះបានត្រួតពិនិត្យមធ្យោបាយចំនួន ១១០.០១៥ គ្រឿងដោយមាន មនុស្សចូលមកខេត្ត ១៧៥.៣៦៦ លើក។ ឆ្លងតាមរយៈសកម្មភាព បណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យ សុខាភិបាលបានសម្រាំងបណ្ដាករណីដែលសង្ស័យជ្រាបជំងឺកូវីដ-១៩ ដើម្បីធ្វើចត្តាឡីស័ក សុខាភិបាលទាន់ពេល រួមចំណែកទប់ស្កាត់កុំឲ្យជំងឺរាលដាលក្នុងសហគមន៍។ ក្រៅពីនោះ ទូទាំងខេត្តបានបង្កើតក្រុមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៥.៧០០ ក្រុមដើម្បីពិនិត្យអង្កេត ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាតំបន់អាសយជន។ អំពីការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គិតមកទល់ពេលនេះចាត់តាំងបាន ០៣ លើក ដោយមានមនុស្សជាង ២៨.៥០០ នាក់ស្ថិតក្នុងមុខសញ្ញាអាទិភាពបាន ចាក់វ៉ាក់សាំងបង្ការតាមសេចក្ដីសម្រេចចិត្តលេខ ២១/NQ-CP ចុះថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២១ របស់រដ្ឋាភិបាល។ ខេត្តបានប្រដាប់ គ្រប់គ្រាន់បណ្ដាឧបករណ៍សម្រាប់បម្រើក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ មជ្ឈ មណ្ឌលត្រួតពិនិត្យជំងឺខេត្តបានបំពាក់ប្រព័ន្ធ សម្រាប់ធ្វើកោសល្យវិច័យ Real Time PCR ០១ គ្រឿង អាចធ្វើកោសល្យវិច័យក្នុងមួយថ្ងៃ ចំនួន ២០០ គំរូ។ រយៈពេលធ្វើកោសល្យ វិច័យដើម្បីបញ្ជាក់វិរុស SARS-CoV-2 ឆ្លើយ តបការវិនិច្ឆ័យជំងឺចាប់តាំងពីពេលយកគំរូ ដល់ពេលមានលទ្ធផល ប្រមាណ ០៨ ម៉ោង។
     មន្ទីរពហុព្យាបាលខេត្តត្រាវិញទើបពិនិត្យទទួលស្គាល់ប្រព័ន្ធធ្វើកោសល្យវិច័យ Real Time PCR ០១ អាចធ្វើកោសល្យវិច័យក្នុង មួយថ្ងៃចំនួន ៥០០ គំរូ។ ចំពោះការធ្វើតេស្ដ រហ័ស ខេត្តបានទិញប្រដាប់តេស្ដវិរុស SARS-CoV-2 ចំនួន ២១.០០០ គ្រឿងពីប្រភពមូលនិធិបង្ការទប់ស្កាត់ជំងឺរបស់ខេត្ត បត់បែងឲ្យ បណ្ដាមន្ទីរពេទ្យ មជ្ឈមណ្ឌលសុខាភិបាល បណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុង បច្ចុប្បន្នទូទាំង ខេត្តនៅសល់ឧបករណ៍ចំនួន ៨.០០០  គ្រឿង។
     នៅពេលធ្វើការផ្នែកសុខាភិបាលខេត្តត្រាវិញបានស្នើដល់ក្រសួងសុខាភិបាលឲ្យពិនិត្យឧបត្ថម្ភបណ្ដាប្រភពធនធានមនុស្ស ប្រញាប់ផ្គត់ផ្គង់ប្រភពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីខេត្តផ្សព្វផ្សាយចាក់ឲ្យប្រជាជនប្រមាណ ៨០០.០០០ នាក់។ ស្នើឲ្យមានរចនាច្បាប់ គោលនយោបាយ បង្កលក្ខណៈឲ្យបណ្ដាអាជីវកម្មក្នុងខេត្តបានប្រសព្វជាមួយប្រភពវ៉ាក់សាំងដើម្បីចាក់បង្ការជំងឺឲ្យកម្មករ ពលករក្នុងបណ្ដាមូលដ្ឋានផលិត ធ្វើអាជីវកម្ម និងមណ្ឌល ឧស្សាហកម្ម។
     ចំពោះបណ្ដាករណីធ្វើកោសល្យវិច័យរហ័ស វិរុស SARS-CoV-2 នៅបណ្ដាមូលដ្ឋានពិនិត្យព្យាបាលជំងឺខេត្តស្នើឲ្យបានទូទាត់ពីប្រភព គាំពារសុខាភិបាល។ ខេត្តស្នើឲ្យរដ្ឋាភិបាលឆាប់បើកទូលាយមុខសញ្ញាចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ក្នុងសេចក្ដីសម្រេចចិត្តលេខ ២១/NQ-CP។ បំពេញបន្ថែមបណ្ដាមុខសញ្ញា ដូចជា៖ អ្នកលក់សន្លឹកឆ្នោតចល័ត អ្នកទៅធ្វើការនៅបរទេស។ល។ ស្នើឲ្យក្រសួងសុខាភិបាលតាមដានផែនទីជំងឺកូវីដ-១៩ ទាន់ពេលដើម្បីបណ្ដាមូលដ្ឋានអនុវត្តល្អការងារពិនិត្យអង្កេតបង្ការទប់ ស្កាត់ជំងឺ។
     ថ្លែងយោបល់ក្នុងពេលត្រួតពិនិត្យ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលដូស្វឹងត្វៀងបានផ្ដល់ ព័ត៌មានអំពីកិច្ចចង្អុលការមួយចំនួនរបស់ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផាមមិញជិញក្នុងអង្គប្រជុំផ្សាយបន្តផ្ទាល់ស្ដីពីការងារបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៣ មិថុនា កន្លងហើយ។ អនុរដ្ឋមន្រ្តីដូស្វឹងត្វៀងបានសង្កត់ធ្ងន់ថា៖ បណ្ដាមូលដ្ឋានមិនត្រូវធ្វេស ប្រហែស ព្រងើយកន្តើយ បាត់ស្មារតីប្រុងប្រយ័ត្នពេលមិនទាន់មានអាសន្នរោគឬពេលមានជំងឺ ដើរឆ្លង។ ពង្រីកស្មារតីខ្លួនទីពឹងខ្លួន “០៤ នៅនឹងកន្លែង” ក្នុងការងារបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩។ ខេត្តមានផ្លូវតាមភ្លឺសមុទ្រប្រវែង ៦៥ គីឡូម៉ែត្រ មានច្រកនាំមុខទំនិញតាមផ្លូវសមុទ្រ ០១ នៅស្រុកយ្វៀងហាយ។ ដូច្នោះ ហើយកងកម្លាំងសមត្ថកិច្ចខេត្តត្រាវិញគប្បីត្រួតពិនិត្យម៉ត់ចត់ស្ថានភាពនាំមនុស្សចូលខុសច្បាប់ ផ្សព្វផ្សាយ ចលនានេសាទករ ម្ចាស់ កប៉ាល់ឲ្យចុះកិច្ចសន្យាមិនដឹកជញ្ជូនមុខ សញ្ញាចូលមកខុសច្បាប់។ ខេត្តបន្តពង្រីកតួនាទីរបស់ក្រុមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅ សហគមន៍ដើម្បីរកឃើញបណ្ដាករណីសង្ស័យ ជ្រាបជំងឺកូវីដ-១៩ អនុវត្តជាបន្ទាន់វិធានការជម្លៀសសុវត្ថិភាព ជៀសវាងកុំឲ្យរីករាលដាលក្នុងសហគមន៍។
ចំពោះតំបន់ដែលមានជនជាតិខ្មែររស់នៅ ច្រើនត្រាវិញគប្បីជំរុញមាំការផ្សព្វផ្សាយអំពីការងារបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ តាមរយៈ ឯកសារ បដាផ្សព្វផ្សាយ។ល។ ដោយអក្សរខ្មែរដើម្បីជនរួមជាតិខ្មែរយល់ច្បាស់ និងអនុវត្តត្រឹមត្រូវការបង្ការទប់ស្កាត់ជំងឺ។ ក្នុងការ ងារកំណត់ព្រំខ័ណ្ឌ និងរំសាយ មូលដ្ឋានអនុវត្ត សមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង សុវត្ថិ ភាព ធានា “គោលដៅទន្ទឹមគ្នាពីរ” គឺបង្ការ ទប់ ស្កាត់ជំងឺកូវីដ-១៩ និងពង្រីកសេដ្ឋកិច្ច-សង្គម។ ត្រាវិញបន្តបង្កើនបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺនៅបណ្ដាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម តំបន់ផ្ទះសំណាក់កម្មករ។ល។ គប្បីកសាងបណ្ដាវិធីសាស្រ្តប្រសិនបើមានអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ បណ្ដោះអាសន្នកើនឡើងជាង ៥០០ ករណី ទន្ទឹមនឹងនោះ លៃលកមជ្ឈមណ្ឌល ព្យាបាល ជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅនឹងមន្ទីរ ពហុព្យាបាលខេត្តត្រាវិញ អាចភ្ជាប់បន្តផ្ទាល់ជាមួយក្រុមប្រឹក្សាព្យាករណ៍មជ្ឈិម និងមន្ទីរ ពេទ្យចើរ៉ៃ។ 
     មន្ទីរព័ត៌មាន និងឃោសនាការត្រាវិញកសាងមជ្ឈមណ្ឌលរក្សាទុកឯកសារទាក់ទង ដល់ការបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ បន្តភ្ជាប់ជាមួយមជ្ឈមណ្ឌលឯកសារជាតិ ជួយឲ្យងាយស្រួលក្នុងកំណត់ព្រំខ័ណ្ឌ បោសសម្អាត បណ្ដាករណីប៉ះពាល់ទាក់ទងជាមួយអ្នកជ្រាបជំងឺកូវីដ-១៩៕
         

 ថាញ់ហ្វា-ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.