02/02/2021 09:45
លោកគឹមង៉ុកថាយ ជូនប័ណ្ណសរសើរដល់ក្រុមហ៊ុនអគ្គិសនីខេត្តត្រាវិញ ។ រូបថត៖ ហ្វីហ្វាង
បណ្ដាឆ្នាំកន្លង ទន្ទឹមនឹងការអនុវត្តភារកិច្ចផលិតធ្វើអាជីវកម្មនិងអនុវត្តល្អភារកិច្ចនយោបាយ ធានាផ្គត់ផ្គង់អគ្គិសនីបម្រើក្នុងការពង្រីកសេដ្ឋកិច្ចសង្គមរបស់ខេត្តត្រាវិញ ក្រុមហ៊ុនអគ្គិសនីត្រាវិញនៅទាំងសកម្មចូលរួមបណ្ដាសកម្មភាពជា មួយក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អាណត្តិកាល ២០១៦-២០២១ ដូចជាកសាងអនុវត្តល្អរបៀបធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាពតំបន់ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតរបស់ក្រុមប្រតិភូតំណាងរដ្ឋសភាមុននិងក្រោយបណ្ដាសម័យប្រ ជុំរដ្ឋសភាចូលរួមសំណេះសំណាលឆ្លើយការស្នើរបស់ដល់ក្រុមប្រភូរដ្ឋសភា និងសហការដោះស្រាយល្អបណ្ដាការស្នើរបស់ម្ចាស់ឆ្នោត។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនអគ្គិសនីត្រាវិញតែងអនុវត្ត សម្រេចល្អការផលិតធ្វើអាជីវកម្ម អនុវត្តល្អការងារវិនិយោគ កសាងបណ្ដាញអគ្គិសនីនិងស្ថានភាពផ្គត់ផ្គង់ អគ្គិសនីលើភូមិសាស្រ្ដខេត្តត្រាវិញ។ ថ្នាក់ដឹកនាំក្រុមហ៊ុន បានសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្តគណៈកម្មាធិការប្រជាជនខេត្តនិងស្នើអគ្គក្រុមហ៊ុនអគ្គិសនី ភាគខាងត្បូងដោះស្រាយទាន់ពេលបណ្ដាតម្រូវការតប់ប្រមល់អំពីអគ្គីសនីរបស់មូលដ្ឋានបំផុត គឺក្នុងការងារវិនិយោគបណ្ដាញអគ្គីសនី ដោះស្រាយបណ្ដាតម្រូវការតប់ប្រមល់របស់ម្ចាស់ឆ្នោត។
រួមជាមួយការវិនិយោគពង្រីកបណ្ដាអគ្គិសនី ក្រុមហ៊ុនអគ្គីសនីត្រាវិញនៅទាំងបង្កើតរួចផ្សព្វផ្សាយរបៀប ធានាផ្គត់ផ្គង់អគ្គិសនីនិងវិនិច្ឆ័យល្អបណ្ដាស្ថានភាពពាក់ព័ន្ធដល់ការបញ្ជាបណ្ដាញអគ្គិសនីមុន និងក្នុងបណ្ដាថ្ងៃប្រព្រឹត្តឡើងការបោះ ឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ មហាសន្និបាតបក្ខភាគតេតង្វៀងដាង បណ្ដាថ្ងៃបុណ្យនិងព្រឹត្តិការណ៍សំខាន់ៗលើភូមិសាស្រ្ដខេត្ត ធានាផ្គត់ផ្គង់អគ្គិសនីឲ្យសម័យប្រឡងយកសញ្ញាប័ត្រ និងបម្រើល្អតម្រូវការ ប្រើប្រាស់អគ្គិសនីរបស់ប្រជាជននិងអាជីវកម្ម។
ដើម្បីនង្កើនគុណភាពការផ្គត់ផ្គង់អគ្គិសនី សេវាអតិថិជនក្នុងការប្រើប្រាស់អគ្គិសនី ក្រុមហ៊ុនបន្តអនុវត្តបណ្ដាបច្ចេក វិទ្យាថ្មីកាត់បន្ថយពេលវេលាដាច់ភ្លើង អាស្រ័យដោយការជួសជុលអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសេវាអតិថិជនបណ្ដុះបណ្ដាល កងជួកម្មាភិបាល កម្មករជំនាញដើម្បីនាំមកនូវភាពងាយស្រួលជូនដល់អតិថិជន។ ជំរុញមាំការផ្សព្វផ្សាយអនុវត្តការទូទាត់ប្រាក់អគ្គិសនី ដោយរបៀបមិនប្រើប្រាក់មុខលើភូមិសាស្រ្ដខេត្តតាមសេក្ដីសម្រេចចិត្តលេខ ០២/NQ-CP ចុះថ្ងៃទី ០១ មករា ឆ្នាំ ២០១៩ របស់រដ្ឋាភិបាលនិងគោលការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត សម្ព័ន្ធអគ្គីសនីវៀតណាម អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង។
ក្រៅពីនោះ ក្រុមហ៊ុននៅទាំងអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមលើភូមិសាស្រ្ដខេត្ត ដូចជា៖ សាងសង់ផ្ទះឧបការគុណ ៧០ ខ្នងជូនគ្រួសារគោល នយោបាយសរុបទឹកប្រាក់ ៣,៥ ពាន់លានដុង ទទួលទំនុកបម្រុងអ្នកម្ដាយវៀត ណាមវីរភាព ០៣ រូប ទទួលឧបត្ថម្ភឃុំក្រីក្រ ០២ ឃុំ ឧបត្ថម្ភបណ្ដាសកម្មភាពសង្គមរួមវិភាគទាន សប្បុរសជននៅមូលដ្ឋានក្នុងមួយឆ្នាំៗជាង ០,៥ ពាន់លានដុង។
ដើម្បីកត់ត្រាការចូលរួមបំពេញរបស់ផ្នែកអគ្គិសនី ក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាននាពេលកន្លង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណសរសើរដល់ក្រុមហ៊ុនជាមួយស្នាដៃក្នុងការងារសហការបម្រើសកម្មភាពរបស់ក្រុម ប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ អាណត្តិកាល ២០១៦-២០២១៕
ហ្វីហ្វាង-ថាច់ហ្វាង