• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ក្នុងទូទាំងខេត្តមានបេក្ខសិស្ស ១.៩១៨ អង្គ និងរូបចូលរួមប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក ទីក្រុង

23/01/2024 08:26

ទិដ្ឋភាពបេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិស្រុកកូវង៉ាង ចូលរួមរាត្រីប្រកាសលទ្ធផល។  រូបថត៖ សម្បត្តិ

 

ឆ្នាំសិក្សា ២០២៣-២០២៤ ទូទាំងខេត្តមានបេក្ខសិស្ស ១.៩៦៩ អង្គ និងរូបចូលរួមប្រឡងថ្នាក់ស្រុក ក្រុង (ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១, ទី ២, ទី ៣)។ ក្នុងនោះ សមណសិស្ស ១.០៩១ អង្គ យុវសិស្ស ៨៧៨ រូប។ កម្មវិធីប្រឡងប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់បានចាត់​តាំងមណ្ឌលប្រឡងរួមនៅតាមបណ្តាស្រុក ទីក្រុងក្រុងនីមួយៗដែលប្រព្រឹត្តឡើងក្នុងរយៈកាល ០២ ថ្ងៃគឺថ្ងៃទី ២០-២១ រួចចាត់តាំងប្រកាសលទ្ធផលនៅរាត្រីថ្ងៃទី ២១ ខែមករាតែម្តង។ ដោយ​ ឡែកស្រុកទីវកឹង បានចាត់តាំងប្រឡងនៅថ្ងៃទី ២៧- ២៨ ខែមករា។

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត (ទី ៦ រាប់ពីឆ្វេងទៅស្តាំ) និងព្រះចៅអធិការវត្តចុងទ័ព ប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ដល់បេក្ខសិស្សពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ នៅមណ្ឌលប្រឡងវត្តចុងទ័ព។
*ស្ថិតនៅមណ្ឌលប្រឡងស្រុកចូវថាញ់បានដាក់នៅវត្តពោធិវង្សារាម (ចុងទ័ព)៖ បេក្ខសិស្ស ប្រឡងជាប់ថ្នាក់ស្មើនឹង ៩៧,៣% 
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត   គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក និងតំណាងថ្នាក់ដឹកនាំស្រុកចូវថាញ់ និមន្ត និងអញ្ជើញចូលរួម។
នៅមណ្ឌលប្រឡងរួមនៅវត្តពោធិវង្សារាម (ចុងទ័ព) ឃុំលឿងហ្វា អា ដោយមានបេក្ខសិស្ស  ២៥២ អង្គ និងរូបចូលរួមប្រឡង។ លទ្ធផល បេក្ខសិស្សប្រឡងជាប់ថ្នាក់ស្មើនឹង ៩៧,៣% បើប្រៀបនឹងចំនួនសិស្សរួមក្នុងស្រុក។ ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មានបេក្ខសិស្ស ១៤៤ ប្រឡងជាប់ថ្នាក់ ស្មើនឹង ៩៧,៣%។ សាមណេរ គាងហ្វាងដូរ គង់នៅវត្តគងជ័យរឹងឫទ្ធិស័ក (ផ្នោរ កំបុត) សិក្សានៅវត្តផ្នោរកំបុត ទទួលជ័យលាភីលេខ ១។ សាមណេរ យ័ញខាង គង់នៅខេត្តហូវយ៉ាង សិក្សាវត្តបិដកត្យារាម (ក្នុងស្រុក) ទទួលជ័យលាភីលេខ ២។ សាមណេរគឹមហ្វាងយ៉ូវ គង់នៅវត្តផ្នោរ កំបុត សិក្សាវត្តផ្នោរកំបុតទទួលជ័យលាភីលេខ ៣ ។ 
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មានបេក្ខសិស្ស ៦២ អង្គ និងរូបចូលរួមប្រឡង។ លទ្ធផល ប្រឡងជាប់ ១០០%។ ភិក្ខុគម្ពីររបញ្ញោ ថាច់សារ៉ាត់ គង់នៅខេត្តវិញឡុង សិក្សានៅវត្តសិលាទ្រ (ថ្មទល់) សង្កាត់លេខ ៩ ទីក្រុងត្រាវិញ ទទួលជ័យលាភីលេខ ១។ ភិក្ខុអកបិចិត្តោ ហ្វិនស៊ើងដុង គង់នៅវត្តចំ ប៉ីសោភ័ណ (ត្រោកកើត) សិក្សានៅវត្តពោធិទេពចេត្យារាម (ផ្នោអណ្តែត) ឃុំដាឡុក ទទួលជ័យលាភី លេខ ២។ សាមណេរ ថាច់សម្បត្តិ គង់នៅខេត្តគាងយ៉ាង សិក្សានៅវត្តបទុមវង្សកំពង់ថ្ម (ទ័ពថ្ម) ឃុំ លឿងហ្វា ទទួលជ័យលាភីលេខ ៣ ។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានបេក្ខសិស្ស ៤២ អង្គ និងរូបចូលរួម ប្រឡង ។ លទ្ធ ផលប្រឡងជាប់ ១០០% ។សាមណេរ ថាច់សច្ចា គង់នៅវត្តពន្លាជ័យ (ពន្លា) ឃុំលឿងហ្វា សិក្សានៅ វត្តជុំប្រាសាទ (ខ្សាច់កណ្តាល) ឃុំហ្វាធ្វឹង ទទួលជ័យលាភីលេខ ១។ ភិក្ខុវិរិយមង្គលោ ថាច់ត្វៀង គង់ នៅវត្តខ្សាច់កណ្តាល សិក្សានៅវត្ត ខ្សាច់កណ្តាល ទទួលជ័យលាភីលេខ ២ ។ សាមណេរ ថាច់ស៊ើង គង់ នៅវត្តអង្គរជុំ (ភាវ) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង សិក្សានៅវត្ត មហិង្គុទ្យារាម (សំរោងធំ) ទទួលជ័យលាភី លេខ ៣ ។
*ស្ថិតនៅមណ្ឌលប្រឡងវត្តចម្ប៉ាអង្គរជ័យ (ចំការ) ទីក្រុងត្រាវិញ៖ បេក្ខសិស្សប្រឡងជាប់ ៨៨,៧៩% 
មណ្ឌលប្រឡងរួមនៅវត្តចម្ប៉ាអង្គរជ័យ (ចំការ) ដោយមានបេក្ខសិស្ស ១១៦ អង្គ និងរូបចូលរួមប្រ ឡង។ លទ្ធផលបេក្ខសិស្សប្រឡងជាប់ ៨៨,៧៩% បើប្រៀបនឹងសិស្សទូទាំងក្រុង។ ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មានបេក្ខសិស្ស ៤៨ អង្គ និងរូប ចូលរួមប្រឡង ។ លទ្ធផល បេក្ខសិស្សប្រឡងជាប់ថ្នាក់ ៩៥,៨៣% ។ ភិក្ខុហាសធម្មោ យ័ញហឹង គង់នៅខេត្តអាងយ៉ាង សិក្សានៅ វត្តចម្ប៉ាអង្គជ័យ (ចំការ) សង្កាត់លេខ ៩ ទទួលជ័យលាភីលេខ ១។ យុវតីត្រេវធីង៉ុកដាង នៅខេត្តសុក ត្រាំង សិក្សានៅវត្តសិលាទ្រ (ថ្មទល់) សង្កាត់លេខ ៩ ទទួលជ័យលាភីលេខ ២ ។ យុវតី ចូវធីស្រីលក្ខណ៍ នៅស្រុកកាងឡុង សិក្សានៅវត្ត ថ្មទល់ ទទួលជ័យលាភីលេខ ៣។

តំណាងចូលរួមថតរូបអនុស្សាវរីយ៍ជាមួយបេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ជាប់ពីលេខ ១ ដល់លេខ ៥ (រាប់ពីស្តាំទៅឆ្វេង) នាមណ្ឌលប្រឡងវត្តចំការ ។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មានបេក្ខសិស្ស ៣១ អង្គ និងរូបចូលរួមប្រឡង។ លទ្ធផល បេក្ខសិស្សប្រឡងជាប់ថ្នាក់ ៨០,៦៤%។ សាមណេរ ថាច់ត្វឹង គង់នៅវត្តសម្បួរសំរឹទ្ធិស័ក (សម្បួរ)  សង្កាត់លេខ ៨ ទីក្រុងត្រាវិញ សិក្សានៅវត្តនិគ្រោធកំពង់ក្សាន្ត សង្កាត់លេខ ៦ ទីក្រុងត្រាវិញ ទទួលជ័យលាភីលេខ ១។ សាមណេរ គឹមយ្វីថាញ់ គង់នៅវត្តសម្បួរសំរឹទ្ធិស័ក (សម្បួរ) សង្កាត់លេខ ៨ ទី ក្រុងត្រាវិញ សិក្សានៅវត្តនិគ្រោធកំពង់ក្សាន្ត សង្កាត់លេខ ៦ ទីក្រុងត្រាវិញ ទទួលជ័យលាភីលេខ ២ ។ សាមណេរ គឹមមិញតាយ គង់នៅវត្តអង្គររាជបូរី (អង្គ)សង្កាត់លេខ ៨ ទីក្រុងត្រាវិញ សិក្សានៅវត្តនិគ្រោធ កំពង់ក្សាន្ត សង្កាត់លេខ ៦ ទីក្រុងត្រាវិញ ទទួលជ័យលាភីលេខ ៣។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានបេក្ខសិស្ស ៣៤ អង្គ និងរូបចូលរួមប្រឡង ។ លទ្ធផលបេក្ខ សិស្សប្រឡងជាប់ ៧៣,៥២%។ សាមណេរថាច់ង្វៀង គង់នៅវត្តអង្គររាជបូរី (អង្គ) សង្កាត់លេខ ៨ ទី ក្រុងត្រាវិញ សិក្សានៅវត្តចម្ប៉ាអង្គរជ័យ (ចំការ) ទទួលជ័យលាភីលេខ ១។ សាមណេរ ថាច់ថាយល្វឹង គង់នៅខេត្ត សុកត្រាំង សិក្សានៅវត្តចម្ប៉ាអង្គរជ័យ (ចំការ)ទទួលជ័យលាភីលេខ ២។  សាមណេរ ចៅសុធន គង់នៅខេត្តអាងយ៉ាង សិក្សានៅវត្តចម្ប៉ាអង្គរជ័យ (ចំការ) ទទួលជ័យលាភីលេខ ៣៕     ដំណឹង-រូបថត៖ សុជា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.