15/03/2022 13:39
វគ្គហ្វឹកហាត់បច្ចេកទេសប្រយុទ្ធកងទ័ពថ្មើរជើង។ រូបថត៖ ហ៊ឺវហ៊ីប
ក្នុងរយៈពេល ០៥ ថ្ងៃ មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាឃុំ សង្កាត់ ទីប្រជុំជនចំនួន ១០៦ នាក់ ក្នុងខេត្តនឹងបានឧទ្ទេសនាមខ្លឹមសារមួយចំនួនរបស់ច្បាប់ស្ដីពីការអប់រំការពារជាតិ សន្ដិសុខ កងស្វ័យការពារ សន្ដិសុខជាតិ ព្រំដែនជាតិ ច្បាប់កាតព្វកិច្ចយោធា កំណែនបម្រុង កំណែនជាតិ ការពារស៊ីវិល សហការជិតស្និទ្ធអំពីសេដ្ឋកិច្ចវប្បធម៌សង្គមជាមួយការពារ ជាតិ សន្តិសុខក្នុងការកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម ចាត់តាំងហ្វឹកហាត់បច្ចេកទេសប្រយុទ្ធកងទ័ពថ្មើរជើង ឧទ្ទេសនាមនិងហ្វឹកហាត់តម្រង់កាំភ្លើង K៥៤ បាញ់គោល ដៅហោះហើរទាបដោយកាំភ្លើងកងទ័ពថ្មើរជើង ចាត់តាំងរបៀបហ្វឹកហាត់ប្រយុទ្ធការពារថ្នាក់ឃុំ ការងារប្រមូលព័ត៌មានបូកសរុបរាយការណ៍ សញ្ញាយោធាមួយចំនួន របៀបសរសេរ គូរលើ ផែនទី ។ ល។ ឆ្លងតាមវគ្គហ្វឹកហាត់នេះ គឺដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រង បញ្ជាការ វិធីសាស្រ្ដ ចរិយាក្នុងការងារ អនុវត្តហ្វឹកហាត់ឲ្យក្រុមកម្មាភិបាលនៅមូលដ្ឋាន ៕ ប្រែសម្រួល៖ លឺវវ៉ូ