• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

លោកឡេវ៉ាំងហាំងប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនាយកកម្មវិធីជាតិ IFAD នៅវៀតណាម

13/03/2022 07:36

សប្តាហ៍កន្លងលោកឡេ​វ៉ាំង​ហាំង អនុ​​លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិ​ការប្រ​ជាជន​ខេត្ត​ទទួល​បដិសណ្ឋា​រ​កិច្ច​ និង​ធ្វើ​ការ​ជា​មួយ​លោក Fancisco Javier Pichon Angulo ​​នា​យក​កម្ម​វិ​ធីជាតិ IFAD ប្រ​ចាំ​​ការ​នៅ​ប្រទេសវៀត​​ណាម ព្រម​ទាំង​បណ្តា​សមា​​ជិក​​ក្រុម​ប្រតិភូការ​ងារ​របស់ IFAD (មូល​នីធិ​​ពង្រីក​​កសិ​កម្ម​អន្តរជាតិ)។

លោក Fancisco Javier Pichon Angulo ​​នា​យក​កម្ម​វិ​ធីជាតិ​ IFAD ប្រ​ចាំ​ការ​នៅ​ប្រទេសវៀត​ណាម ព្រម​ទាំង​បណ្តា​សមា​​ជិក​​ក្រុម​ប្រតិភូការ​ងារ​របស់ IFAD (មូល​នីធិ​​ពង្រីក​​កសិ​កម្ម​អន្តរជាតិ) បាន​​ដោះ​ដូរ​ជា​មួយ​និងលោកប្រធានគណៈ​​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ឡេវ៉ាំង​ហាំង អំពី​ស្ថាន​ភាព​ត្រួត​ពិ​និត្យមូលដ្ឋា​​នជាក់​ស្តែង​ ដើម្បី​​រ​ច​នាប្លង់ ត្រៀមបម្រុងឱ្យ​គម្រោង​ការ​ថ្មី​អា​ស្រ័យ​​ដោយ IFAD ឧបត្ថម្ភដំ​ណាក់​​កាល​ទី ៣ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ ស្ថិតលើមូលដ្ឋាននោះ នៅ​​​ប្រ​ទេស​វៀត​ណាម មូល​នីធិពង្រីក​​​​​កសិ​កម្ម​អន្ត​រជាតិ​ IFAD កំ​ពុ​ង​ស​ហ​ការ​​ជា​​មួយ​និងរដ្ឋា​ភិ​បាល​​​ និង​បណ្តា​​ក្រ​សួង ផ្នែក​មាន​ការ​​ទាក់​ទិន​ ដើម្បីក​សាង​គម្រោង​ការ​​​សំ​ណើ ស្នើ «ជំរុញការងារសហប្រតិបត្តិការ​គ្រប់គ្រង និងបង្កើតរចនាបទ​អា​ទិ​ភាព​​​ហិរញ្ញវត្ថុ​​ ដើម្បី​​គ្រប់គ្រងព្រៃរបាំងប្រកបដោយចីរភាពប្រភពចំណូល​នៅវៀតណាម»​។ ឆ្លង​តាម​នោះ ថ្លែង​អំ​ណរ​គុណដល់​​ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​បណ្តា​ផ្នែក​មាន​ការទាក់​ទិន​​​បាន​​បង្ក​លក្ខណៈ​​ងាយ​ស្រួល​សម្រាប់​ក្រុមប្រតិភូ​ការ​ងារ​របស់​ IFAD ប្រ​ចាំ​​ការ​នៅប្រទេស​វៀត​ណាម​​​​​ត្រួត​ពិ​​និត្យ​មូលដ្ឋាន​ជាក់​ស្តែង រ​ចនាបទ​​សម្រាប់​​គម្រោង​ការ​ថ្មី​ក៏​​ដូចជា​បណ្តា​គម្រោងការ​​ដែល​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នៅ​​ខេត្ត​ត្រា​វិញ។

បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ម៉ីញ៉ឹង

ថ្លែង​ការណ៍​នៅ​ពិ​ធី​ទទួល​​ និង​ធ្វើ​ការ​ជា​មួយ​​លោក Fancisco Javier Pichon Angulo ​​នា​យក​កម្ម​វិ​ធីជាតិ​ IFAD ប្រ​ចាំ​ការ​នៅប្រទេស​វៀត​ណាម និងបណ្តា​សមា​ជិក​ក្រុមប្រតិភូ​ការ​ងារ​​របស់​ IFAD ។ លោក ឡេ​វ៉ាំង​ហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានផ្តល់ជូនលទ្ធផល​​​លេច​ធ្លោ​​មួយ​​ចំ​នួន​ពី​ស្ថាន​ភាព​ពង្រីក​សេដ្ឋ​​កិច្ច - សង្គម​របស់​ខេត្ត​នា​រយៈ​ពេល​​កន្លង។ ឆ្លង​តាម​​នោះ​សង្កត់​ធ្ងន់ថា៖ ត្រា​វិញ​ជា​​ខេត្ត​មួយស្ថិត​​ក្នុង​ចំ​ណោម​ខេត្ត​​មាន​ស​ក្តា​​នុ​ពល​​ពង្រីក​សេដ្ឋ​កិច្ច​​ស​មុទ្រ​ ថាម​ពល​​ក​បង្កើតឡើង​វិញ​ជា​មួយ​​នឹង​បណ្តា​គម្រោង​​ការដែលបាន​​និង​កំ​ពុង​​វិ​និយោគ​ផ្សព្វ​ផ្សាយ​​អនុ​​វត្ត​​​នៅ​តាម​​បណ្តា​​តំ​បន់​សេដ្ឋ​​កិច្ច តំ​បន់​ឧស្សា​​ហ​កម្ម​ និង​បណ្តា​តំ​បន់​សំ​ខាន់​ៗ​​របស់​ខេត្ត​​។ លោក ឡេវ៉ាំង​ហាំង កំណត់​ត្រា​​នូវការ​រួម​ចំ​​ណែក​របស់ IFAD នៅប្រទេស​​វៀត​ណាម​ដែលបានយកចិត្តទុកដាក់ដល់ខេត្តត្រា​វិញ។ ទន្ទឹម​នឹង​នោះបានជូនព័ត៌មាន​បន្ថែម​ថា៖​ ថ្វី​ត្បិត​​ ​ខេត្ត​នៅ​មាន​ការជួប​លំ​បាកជា​ច្រើន ពិសេសគឺ​ការ​សម្រប​សម្រួល​អា​​កាស​ធាតុ​​ប្រែ​ប្រួល​​របស់​​ប្រ​ជា​ជន​នៅ​យឺត ប៉ុន្តែ​ជី​វភាព​រស់​នៅ​ ​សេដ្ឋ​​កិច្ច​របស់​​ប្រ​ជាជន​​​តំ​បន់​​មាត់​ស​មុទ្រ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​​​មាន​ភាពវិវឌ្ឍន៍ ចំណេះ​ដឹង​ និង​​ការធ្វើស​កម្ម​ភាពមានការកើនឡើងច្បាស់លាស់។​ អា​ស្រ័យ​ហេតុ​​នោះ លោក​ ឡេវ៉ាំង​ហាំង សង្ឃឹមថា​​​​ក្នុង​​រយៈ​ពេល​ខាង​​​មុខនេះ IFAD និង​​បន្ត​​ឧបត្ថម្ភ​​ខេត្ត​ត្រា​វិញ​ដោយ​គម្រោង​ការ «ជំរុញការងារសហប្រតិបត្តិ​គ្រប់គ្រង និងបង្កើតបណ្តារចនាបទ​អា​ទិ​ភាពហិរញ្ញវត្ថុ​​ដើម្បី​​គ្រប់គ្រងព្រៃរបាំងបង្កើនប្រភពចំណូលនៅប្រទេស​វៀតណាម(CM-FIM)» កំ​ពុង​ត្រួត​ពិ​​និត្យផ្ទាល់ រ​ច​នាបទ ​និង​​ត្រៀមបម្រុង​ផ្សព្វ​​ផ្សាយ​អ​នុ​​វត្ត​​​​នៅ​​ខេត្ត​ទាំង ​​២ គឺត្រា​វិញ ​​និង​បេន​ត្រែ។ ឆ្លង​តាម​​នោះ​​​សន្យាជាមួយនឹងខេត្ត​ត្រា​វិញ​ នឹង​សកម្ម​ស​ហ​ការ​ ខិត​​ខំ​ប្រឹង​​​ប្រែង​​អ​នុ​វត្ត​​​មាន​​ប្រ​សិទ្ធ​ភាព​​ប្រ​ភព​ធន​ធានឧបត្ថម្ភ អភិរក្ស ពង្រីក​នូវបណ្តា​សមិទ្ធផល​របស់​ IFAD នៅ​​ខេត្ត​ត្រា​វិញ៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.