22/04/2022 08:04
កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា
អ្នកយកសារព័ត៌មាន៖ ជម្រាបលោក តើលោកអាចរៀបរាប់ឲ្យដឹងអំពីការលំបាករួមរបស់ស្រុកថ្កូវកាលពីប៉ុន្មានឆ្នាំមុននេះបានទេលោក?
លោកឡេថាញ់បិញ៖ នៅឆ្នាំ ២០០៩ ស្រុកថ្កូវជាស្រុកមួយក្នុងចំណោមស្រុកក្រីក្រទាំង ៦២ របស់ទូទាំងប្រទេស (តាមសេចក្ដីសម្រេចចិត្តលេខ ៣០ (អា)/QĐ-CP ចុះថ្ងៃទី ២៧ ធ្នូឆ្នាំ ២០០៨ របស់រដ្ឋាភិបាល “ស្ដីពីកម្មវិធីឧបត្ថម្ភកាត់បន្ថយភាពក្រីក្ររហ័ស និងស្ថិរភាព”។ ឆ្នាំ ២០២១ ខណៈដែលចាប់ផ្ដើមអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ថ្កូវជាស្រុកមួយក្នុងចំណោមស្រុកទាំង ០៧ របស់ទូទាំងប្រទេសមានអត្រាគ្រួសារក្រីក្រខ្ពស់បានឧបត្ថម្ភមានគោលដៅពីថវិកាមជ្ឈិមតាមសេចក្ដីសម្រេចចិត្តលេខ ៦១៥/QĐ-CP ចុះថ្ងៃទី ២៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
ខណៈនោះ ថ្វីត្បិតមូលដ្ឋានខិតខំយ៉ាងខ្លាំង ប៉ុន្ដែអាស្រ័យសេដ្ឋកិច្ចសំខាន់គឺផលិតកសិកម្ម មានតំបន់ដីជាច្រើនត្រូវជ្រាបជាតិជូរប្រៃ គ្មានជីជាតិ ការអនុវត្តន៍រចនាសម្ព័ន្ធកសិកម្មនៅយឺត រចនាសម្ព័ន្ធសេដ្ឋកិច្ចមិនទាន់បានបង្វែរសមស្រប សក្ដានុពលដីធ្លីមិនទាន់ពង្រីក ។ ទន្ទឹមនឹងនោះ លទ្ធភាពកេណ្ឌប្រមូលទុនវិនិយោគនៅអន់ថយ។ ហេតុនោះហើយ ជីវភាពប្រជាជនជួបការលំបាកច្រើន សេដ្ឋកិច្ចកើនមិនបានព្រមៗគ្នា កម្លាំងប្រជែងនៅទាប ។
អ្នកយកសារព័ត៌មាន៖ ការខិតខំរបស់ស្រុកថ្កូវក្នុងការផ្លាស់ប្ដូរការផលិត ពង្រីកសេដ្ឋកិច្ច និងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីយ៉ាងណាដែរ?
លោកឡេថាញ់បិញ៖ ដល់ចុងឆ្នាំ ២០២០ ស្រុកថ្កូវបានចេញផុតពីបញ្ជីរាយនាមស្រុកក្រីក្ររបស់ទូទាំងប្រទេស វិស័យជនបទមានការវិវឌ្ឍន៍យ៉ាងសកម្ម។
បច្ចុប្បន្ន ស្រុកថ្កូវមាន ១២/១៥ ឃុំសម្រេចកិត្តិនាមឃុំជនបទថ្មី ក្នុងនោះមាន ០២ ឃុំ (ង៉ុកបៀង និងដាយអាង) សម្រេច ២០/២០ លក្ខឋានឃុំជនបទថ្មីលើកកម្ពស់ ស្រុកសម្រេច ០៦/០៩ លក្ខឋានស្រុកជនបទថ្មី។ ខិតខំឆ្នាំ ២០២២ កសាង ០៣ ឃុំទៀត (ង៉ាយស្វៀង គីមស៊ើង ហាមយ៉ាង) សម្រេចលក្ខឋានឃុំជនបទថ្មី និងស្រុកអនុវត្ត ០៣ លក្ខឋានទៀត។
រចនាសម្ព័ន្ធសេដ្ឋកិច្ចសន្សឹមៗបានផ្លាស់ប្ដូរសមស្រប ក្រោយរយៈពេលជាង ១០ ឆ្នាំ កសាងជនបទថ្មី លេចធ្លោបំផុតគឺ ការវិនិយោគទុនពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទ វិស័យជនបទស្រស់បំព្រង។ ទូទាំងស្រុកមានគ្រួសារប្រជាជន ៩៩,៥៧% ប្រើប្រាស់អគ្គិសនីសុវត្ថិភាព គ្រួសារ ៩៩,៩៩% ប្រើប្រាស់ទឹកស្របអនាម័យ លំនៅឋានប្រជាជន ៩២,៨២% សម្រេចតាមសម្បទារបស់ក្រសួងស្ថាបនា សាលារៀនបានកសាងរឹងមាំ (មាន ១៩ សាលាបានទទួលស្គាល់សម្រេចសម្បទាជាតិ)។ ទទួលបានការយកចិត្តទុកដាក់របស់មជ្ឈិម របស់ខេត្ត គម្រោងការហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗមួយចំនួនបានផ្សព្វផ្សាយ។ ប្រព័ន្ធគមនាគមន៍នៅលើភូមិសាស្រ្តស្រុកមានផ្លូវជាតិលេខ ៥៣, ៥៤ (ប្រវែង ៤០,១ គីឡូម៉ែត្រ) បណ្ដាផ្លូវខេត្តលេខ ៩១៤, ៩១៥ (ប្រវែង ២១,៦៣ គីឡូម៉ែត្រ) ផ្លូវស្រុកលេខ ១២, ១៧, ១៨, ២៥, ២៧, ២៨ (ប្រវែង ៩០,២២៥ គីឡូម៉ែត្រ) ផ្លូវទៅកាន់មជ្ឈមណ្ឌលឃុំ ១០០% បានកសាងដោយកៅស៊ូ បណ្ដាផ្លូវនៅតាមភូមិ ផ្លូវទៅកាន់វាលស្រែបានកសាងរឹងមាំសម្រេចជិត ៦០%។ បណ្ដាផ្លូវគមនាគមន៍ធានា បម្រើតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជន ការទាក់ទាញ កោះហៅវិនិយោគក្នុងបណ្ដាឆ្នាំ កន្លងមានភាពរីកចម្រើន សមាមាត្រឧស្សាហកម្ម សេវាកម្មកើនឡើង។
អ្នកយកសារព័ត៌មាន៖ សូមលោកឲ្យដឹងអំពីបណ្ដាលទ្ធផលសម្រេចបានក្នុងការពង្រីកសេដ្ឋកិច្ច សង្គមរបស់ស្រុកក្នុងឆ្នាំ ២០២១ និងកំណត់ទិសដៅភារកិច្ចឆ្នាំ ២០២២?
លោកឡេថាញ់បិញ៖ ថ្វីត្បិតជះឥទ្ធិពលអំពីអាសន្នរោគកូវីដ ១៩ ប៉ុន្តែដោយមានការសាមគ្គី ប្ដេជ្ញាខ្ពស់របស់ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជន សេដ្ឋកិច្ច សង្គមរបស់ស្រុកថ្កូវ ឆ្នាំ ២០២១ សម្រេចបានលទ្ធផលមួយចំនួនគួរកត់សម្គាល់។ សរុបតម្លៃផលិតសម្រេច ១០.៣៨២ ពាន់លានដុង សម្រេច ៨៨,៦៨% នៃផែនការ (កើន ២១៤,២ ពាន់លានដុង និងកើន ២,១១% បើប្រៀបជាមួយឆ្នាំ ២០២០)។ ការកេណ្ឌប្រមូលទុនវិនិយោគទូទាំងសង្គមបាន ២.៧៥០ ពាន់លានដុង ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ៤៩ លានដុងក្នុងមួយឆ្នាំ (កើន ៣,៥ លានដុង ប្រៀបជាមួយឆ្នាំ ២០២០)។ តាមការពិនិត្យឡើងវិញរួចវាយតម្លៃលទ្ធផលមាន ២៨/៣៤ កម្រិតផែនការសម្រេច និងសម្រេចលើសកម្រិតផែនការ ០៦ កម្រិតផែនការមិនសម្រេច។
ឆ្នាំ ២០២២ តាមការណ៍ព្យាករណ៍នៅជួបការលំបាកច្រើនដោយសារអាសន្នរោគកូវីដ ១៩ នៅរាតត្បាតស្មុគស្មាញ គ្រោះធម្មជាតិ ជំងឺអាសន្នរោគលើដំណាំ សត្វចិញ្ចឹមអាចនឹងកើតឡើង។ ថ្វីត្បិតដូច្នោះក្ដី ដើម្បីពង្រីកសក្ដានុពល តម្លភាពពីលក្ខណៈធម្មជាតិ ស្រុកថ្កូវសម្រេចចិត្តចង្អុលការ និងដាក់ចេញ ៣៤ កម្រិតផែនការសំខាន់ៗក្នុងការពង្រីកសេដ្ឋកិច្ច សង្គម។ ក្នុងនោះ ប្រមូលផ្ដុំរាល់ប្រភពកម្លាំងជំរុញមាំការពង្រីកសេដ្ឋកិច្ច ខិតខំឲ្យតម្លៃផលិតកើនឡើង ១៥,៥៤% ប្រៀបនឹងឆ្នាំ ២០២១ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ៥៣ លានដុងក្នុងមួយឆ្នាំ។ ប្រមូលប្រភពទុនវិនិយោគទូទាំងសង្គម សម្រេច ៣.៥៧០ ពាន់លានដុង។ កសាងឃុំ ០៣ សម្រេចលក្ខឋានជនបទថ្មី ឃុំ ០១ សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ល។ ទន្ទឹមនឹងនោះ កាត់បន្ថយគ្រួសារក្រីក្រ ១,៨៦% ក្នុងនោះកាត់បន្ថយគ្រួសារខ្មែរក្រីក្រ ១,៨៤% (ប្រៀបជាមួយចំនួនគ្រួសារខ្មែររួម) រក្សាស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ស្រុកអនុវត្តព្រមៗគ្នា មានប្រសិទ្ធភាពបណ្ដាវិធីសាស្រ្តពង្រីកសេដ្ឋកិច្ច-សង្គម សរុបតម្លៃផលិតអនុវត្តសម្រេច ៣.០៨០,៧ ពាន់លានដុង (សម្រេច ២៦,៣% នៃសេចក្ដីសម្រេចចិត្ត) ជាបុព្វបទសម្រាប់ការអភិវឌ្ឍន៍បណ្ដាខែចុងឆ្នាំ។
អ្នកយកសារព័ត៌មាន៖ ដើម្បីសម្រេចគោលដៅខាងលើ គណៈកម្មាធិការប្រជាជនស្រុកដាក់ចេញបណ្ដាវិធីសាស្រ្តអ្វីខ្លះក្នុងការពង្រីកសេដ្ឋកិច្ច សង្គមក្នុងឆ្នាំ ២០២២ និងកំណត់ទិសដៅដល់ឆ្នាំ ២០២៥?
លោកឡេថាញ់បិញ៖ គណៈកម្មាធិការប្រជាជនស្រុកដាក់ចេញវិធីសាស្រ្តជាច្រើនដើម្បីចង្អុលការជម្នះការលំបាក អនុវត្តមានប្រសិទ្ធភាពការស្ដារ និងពង្រីកសេដ្ឋកិច្ច សង្គម។
អាណត្តិកាល ២០២០-២០២៥ ចំពោះវិស័យសេដ្ឋកិច្ច សង្គម ស្រុកថ្កូវបានកំណត់ ០២ ភារកិច្ចប្រមូលផ្ដុំ៖ បង្វែររចនាសម្ព័ន្ធផ្នែក កសិកម្ម ជំរុញមាំការអនុវត្តន៍វិទ្យាសាស្រ្ត បច្ចេកវិទ្យាទៅក្នុងការផលិត ដើម្បីបង្កើនទិន្នផល គុណភាពមុខទំនិញ និងបង្កើនគុណភាពលក្ខឋានកសាងជនបទថ្មី ខិតខំកសាងសម្រេចស្រុកជនបទថ្មីមុនឆ្នាំ ២០២៣។ អនុវត្តភារកិច្ច ទម្លុះទម្លាយ “ពង្រីកតំបន់ចិញ្ចឹមជលផលតាមទិសដៅមុខទំនិញប្រមូលផ្ដុំ ទ្រង់ទ្រាយធំ និងធានាបរិស្ថានស្អាតស្អំ។ កសាងពាណិជ្ជសញ្ញាយី ហោផលិតផល និងពង្រីកវិស័យទេសចរណ៍”។
ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្ដាកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាព កសាងជនបទថ្មី។ ផ្ដុំកម្លាំងចង្អុលការផលិតកសិកម្មស្ថិរភាព លើកកម្ពស់គុណភាព តម្លៃកសិផល ពង្រីកតំបន់ជំនាញផលិតមុខទំនិញទ្រង់ទ្រាយធំ អាទិភាពបង្កើនសមាមាត្រវិស័យសេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ឧស្សាហសិប្បកម្ម និងស្ថាបនា កាត់បន្ថយសន្សឹមៗសមាមាត្រវិស័យកសិកម្ម។ ជាពិសេស យកចិត្តទុកដាក់ទាក់ទាញ និងកោះហៅវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនៅមណ្ឌលឧស្សាហកម្ម ០៣ កន្លែង៖ ភូមិផ្សារ ភូមិស្វាយលើ (ឃុំលឺវង៉ីបអាញ់) និងឃុំអាងក្វាងហ៊ឺវចាប់ផ្ដើមកសាងកំពង់ផែចម្រុះហាមតឹង។ ទន្ទឹម នឹងនោះ បង្កើនការងារជំរុញ និងកោះហៅបណ្ដាអាជីវកម្មវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅតំបន់សេដ្ឋកិច្ចឌិញអាងវិនិយោគពង្រីកឧស្សាហកម្ម ឧស្សាហសិប្បកម្មចំពោះបណ្ដាឃុំនៅប្របទន្លេហូវតាមបណ្ដោយផ្លូវខេត្តលេខ ៩១៥ កោះហៅវិនិយោគពង្រីកវិស័យទេសចរណ៍ ហើយចាត់ទុកនេះជាវិស័យសំខាន់ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ស្រុក។
ពង្រីកបណ្ដាសក្ដានុពល តម្លាភាពអំពីសេដ្ឋកិច្ច នយោបាយ បក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកថ្កូវខិតខំអនុវត្តសម្រេចបណ្ដាកម្រិតផែនការសេចក្ដីសម្រេចចិត្តដាក់ចេញ បង្ករាល់លក្ខណៈងាយស្រួលទាក់ទាញអាជីវកម្មចូលមកវិនិយោគនៅស្រុកថ្កូវ លើកកម្ពស់គោលលំនាំចែករំលែកសក្តានុពលរួមគ្នាអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន៕
ប្រែសម្រួល៖ ថាច់ហ្វាង