• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

រៀនសូត្រ និងធ្វើតាមអ៊ំហូ អំពីទឹកចិត្តសប្បុរសធម៌

25/03/2022 06:45

ឃុំង៉ូឡាកស្រុកយ្វៀងហាយមាន ១០ ភូមិ មានគ្រួសារប្រជាជន ៤.៥៣៨ គ្រួ ដោយមានមនុស្សរាយ ១៨.៤៩៦ នាក់ គ្រួសារជនរួមជាតិខ្មែរស្រូបយកអត្រា ៦៣,៨៨%។ ឃុំមានគ្រួសារក្រីក្រ ៤៤៨ គ្រួ ស្រូបយកអត្រា ៩,៨៧%។ សេដ្ឋកិច្ចចម្បងរបស់ប្រជាជននៅទីនេះ គឺការផលិតកសិកម្ម និងចិញ្ចឹមជលផល មានមាមីងមួយចំនួនប្រកបរបរសិបក្បកម្ម និងសេវាកម្ម។

ក្នុងបណ្តាឆ្នាំកន្លង អាស្រ័យរបរដាំដំណាំ និងចិញ្ចឹមសត្វមិនសូវអំណោយផល ជំងឺអាសន្នរោគច្រើនកើតឡើងចំពោះមនុស្ស លើដំណាំ សត្វចិញ្ចឹម ម៉្លោះហើយគ្រួសារក្រីក្រគ្មានការងារធ្វើត្រូវឃ្លាតឆ្ងាយពីស្រុកកំណើតទៅរកទទួលទាន ស្ថានភាពសិស្សបោះបង់ការរៀនសូត្រពាក់កណ្តាលការ អាស្រ័យជីវភាពជួបការលំបាក ចំនួនអ្នកមានវ័យចាស់ កុមារ គ្មានកន្លែងពឹងផ្អែកកើនឡើង អ្នកមានវ័យចាស់ស្ថិតក្នុងគ្រួសារក្រីក្រ ខ្វះការថែទាំពីសំណាក់កូនចៅ​តែងកើតជម្ងឺតម្កាត់។ល។ បក្សនិងរដ្ឋ បានកសាងគោលការណ៍ គោលនយោបាយជាច្រើន ដើម្បីវិនិយោគទុន នៅលើភូមិសាស្ត្រឃុំ គោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ អ្នកមានស្ថានភាពលំបាកខ្លាំង។​ ថ្វីត្បិតដូច្នោះក្ដីនៅមានគ្រួសារក្រីក្រមួយចំនួនមិនអាចរួចផុតពីការលំបាក អាស្រ័យវ័យចាស់ គ្មានទីពឹងផ្អែក។ល។

បងស្រីលឺធីធីជូនអង្ករនិង អំណោយដល់គ្រួសារយាយថាច់ធីដៀក។ រូបថត៖ ហ្វិញណូយ

ដោយជ្រួតជ្រាបអំពីសីលធម៌របស់អ៊ំហូ ស្តីពីទឹកចិត្តសប្បុរសធម៌ អ្នកស្រី លឺធីធីអនុប្រធានសមាគមកាកបាទក្រហមឃុំង៉ូឡាក ផ្តើមគំនិតច្នៃប្រតិដ្ឋ កសាងទម្រង់ “ក្រុមចែករំលែកក្តីទុក្ខ” ហើយបានគណៈប្រតិបត្តិការសមាគមឯកភាព ស្នើគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ និងសមាគមកាក បាទក្រហមថ្នាក់លើ ដើម្បីបង្កើតក្រុម។ “ក្រុមចែករំលែកក្តីទុក្ខ” ធ្វើសកម្មភាពគឺដើម្បីអំពាវនាវ បំផុសចលនាបណ្តាអង្គការ បុគ្គល សប្បុរសជន នៅក្នុងនិងក្រៅឃុំចូលរួមវិភាគទាន  កេណ្ឌប្រមូលកម្លាំងពីសហគមន៍ ឧបត្ថម្ភដល់បណ្តាគ្រួសារ បុគ្គលលំបាកខ្លាំងនៅក្នុងឃុំ។ “ក្រុមចែករំលែកក្តីទុក្ខ” ធ្វើសកម្មភាពចាប់តាំងពីដើមឆ្នាំ ២០១៥។ ដំបូងក្រុមមានសមាជិកតែ ០៥ នាក់ចូលរួម បច្ចុប្បន្នចំនួនសមាជិកកើនឡើង ៧៥ នាក់។

ពេលទើបធ្វើសកម្មភាព “ក្រុមចែករំលែកក្តីទុក្ខ” ពង្រីកសមាជិកបាន ២១ នាក់ បំផុសចលនាអំណោយបាន ១២៨ ចំណែក សរុបតម្លៃ ២៨,២ លានដុង រួចឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ ១២៨ គ្រួសារ។ ក្រុមធ្វើសកម្មភាពកាន់តែរីកចម្រើនជាងឆ្នាំមុន ដោយឡែកក្នុងឆ្នាំ ២០២១ ក្រុមបំផុសចលនាបានអំណោយ ៤៦២ ចំណែក គិតជាតម្លៃ ៣៣៩,៧​ លានដុង ឧបត្ថម្ភដល់គ្រួសារមានស្ថានភាពលំបាកខ្លាំង គ្រួសារក្រីក្រ គ្រួសារជិតក្រ អ្នកមានជំងឺមានស្ថានភាពលំបាក និងសិស្សរបស់ឃុំង៉ូឡាក។ គិតដល់ត្រីមាសទី ១ ឆ្នាំ ២០២២ សមាជិករបស់ក្រុមបានចូលរួមវិភាគទាន និងបំផុសចលនាចូលរួមវិភាគទានសាច់ប្រាក់ និងអំណោយ គិតជាតម្លៃជាង ២,៦ បាន់លានដុង ជូនអំណោយជិត ២.០០០ ចំណែក និងជូនផ្ទះមេត្តាធម៌  ០៣ ខ្នងដល់គ្រួសារជួបការលំបាកអំពីលំនៅឋាន នៅលើភូមិសាស្ត្រឃុំ។

យើងខ្ញុំទើបមានឱកាសរួមដំណើរជាមួយបណ្តាសមាជិករបស់ “ក្រុមចែករំលែកក្តីទុក្ខ” ទៅសួរសុខទុក្ខ និងឧបត្ថម្ភលោកមា ថាច់បុង (អាយុ ៦៤ឆ្នាំ) និងគ្រួសារលោកមាគឺមីង ថាច់ធីគឹមលី (អាយុ ៦៧ ឆ្នាំ) នៅភូមិពលអាស្រ័យ ឃុំង៉ូឡាក ពេលទៅដល់ផ្ទះ មិនជួបលោកមា បុង ព្រោះលោកមាទៅមន្ទីរពេទ្យ ពិនិត្យជំងឺមិនទាន់មកដល់ផ្ទះ។ មីងគឹមលីពិការភ្នែក នៅផ្ទះម្នាក់ឯង។ ប្តីប្រពន្ធលោកមាបុង អាស្រ័យ មានវ័យចាស់ និងមានជំងឺរ៉ាំរ៉ៃផងនោះ គ្មានលទ្ធភាពពលកម្ម ជីវភាពគ្រួសារគាត់ត្រូវពឹងផ្អែកលើប្រភពឧបត្ថម្ភ“ក្រុមចែករំលែកក្តីទុក្ខ” និងមាមីងនៅជិតខាង។ ទទួលបានអំណោយ ឧបត្ថម្ភរបស់ក្រុម មីងគឹមលីសែនរំភើបចិត្ត។

មានស្ថានភាពលំបាកដូចគ្នា គ្រួសារលោកយាយ ថាច់ធីឌាក (អាយុ ៨៤ ឆ្នាំ) នៅភូមិសំពោងស័ក្ដិធំ ឃុំង៉ូវឡាក កំពុងរស់នៅជាមួយកូន ០២ នាក់ (លោកមាគឹមសាវណ្ណ និងមីង គាងធីសុហ្វាង) ក៏មានអាយុជាង ៦០​​ ឆ្នាំរួចហើយ ត្រូវពិការជើង គ្មានលទ្ធភាពពលកម្ម។ សព្វថ្ងៃគ្រួសារលោកយាយរស់ពឹងផ្អែកទៅលើ “ក្រុម ចែករំលែកក្តីទុក្ខ” និងប្រជាជននៅជិតខាង សប្បុរសជនឧបត្ថម្ភ។ ពេលដែលសមាជិករបស់ “ក្រុមចែករំលែកក្តីទុក្ខ” មកកាន់គ្រួសារដើម្បីឧបត្ថម្ភអង្ករ នៅវេលាម៉ោង ១០ គ្រួសារយាយឌាកសែនរីករាយហើយគាត់សំណេះសំណាលថា៖ គ្រួសារគ្មានអ្វីហូប ពីព្រឹករហូតដល់ពេលនេះមិនទាន់មាននរណាបានហូបអ្វីឡើយ”។

ដោយបានការដឹកនាំចង្អុលការយ៉ាងជិតដិតរបស់គណៈប្រតិបត្តិការសមាគមកាកបាទក្រហមឃុំង៉ូវឡាក “ក្រុមចែករំលែកក្តីទុក្ខ” មិនត្រឹមតែធ្វើសកម្មភាពតាមគោលការណ៍របស់បក្ស អនុវត្តសមស្របជាមួយស្ថានភាពជាក់ស្តែងរបស់មូលដ្ឋានដាក់ចេញផែនការធ្វើសកម្មភាពសមស្រប។ ផ្តើមពីនោះការងារសប្បុរសធម៌ មនុស្សធម៌ របស់សមាគមមានភាពសាយភាយទូលំទូលាយក្នុងទូទាំងប្រជាជន។ មាមីងលើកកម្ពស់ចំណេះដឹងអំពីការងារសប្បុរសធម៌ មនុស្សធម៌ នឹងស្រុះស្រួលចូលរួមវិភាគទានជាមួយ “ក្រុមចែករំលែកក្តីទុក្ខ” ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន​រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋាន អង្គការមហាជន អនុវត្តល្អការងារសុខុមាលភាពសង្គមនៅមូលដ្ឋាន៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.