• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

រៀនសូត្រ និងធ្វើតាមអ៊ំហូ រួមចំណែកនាំយកសេចក្តីសម្រេចចិត្តរបស់បក្សចូលក្នុងជីវភាព

12/04/2022 14:59

អនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ “ស្តីពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” កន្លងហើយ គណៈកម្មាធិការបក្សឃុំង៉ាយស្វៀងស្រុកថ្កូវធ្វើលម្អិតដោយបណ្តាចលនា និងធ្វើសកម្មភាពជាក់ស្តែង បង្កជាប្រភពកម្លាំងរាលដាលយ៉ាងទូលំទូលាយ ទាក់ទាញបានកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជនស្រទាប់ចូលរួមកម្លាំងនាំយកសេចក្តីសម្រេចចិត្តរបស់បក្សចូលក្នុងជីវភាព។

លោកង្វៀងខាញ់ហ្វា លេខាគណៈកម្មាធិការបក្សឃុំង៉ាយស្វៀងឱ្យដឹងថា៖ អស់រយៈកាល ០៥ ឆ្នាំកន្លងដែលអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ ភ្ជាប់ជាមួយការអនុវត្តន៍សេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ និងអនុវត្តចលនាកសាងជនបទថ្មី គណៈកម្មាធិការបក្សឃុំ និងបណ្តាអង្គការមហាជន បណ្តាសាខាបក្សភូមិ បានទទួលស្គាល់ ​និងវាយតម្លៃខ្ពស់ចំពោះការផ្តុំកម្លាំង ដឹកនាំចង្អុលការទាន់ពេល​ និងដោះស្រាយមានប្រសិទ្ធភាពបញ្ហាស្មុគស្មាញ  តក់ក្រហល់នៅលើភូមិសាស្ត្រឃុំដូ​ចជា៖ អនុវត្តសារាចរលេខ ១៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពីការដោះស្រាយទាន់ពេលបញ្ហាទន្ទ្រានមកលើផ្លូវថ្នល់ កសាងមកវិញសោភណភាពបរិស្ថាន និងប្តេជ្ញាចិត្ត អនុវត្តជោគជ័យការកសាងឃុំវប្បធម៌‑ជនបទថ្មី។ ឃុំចាត់តាំងអនុវត្តមានប្រសិទ្ធភាពភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន កសាងបក្ខភាគឲ្យកាន់តែស្អាតស្អំរឹងមាំ។ ឆ្លងតាមកិច្ច ចលនាបង្កបានភាពស្រុះស្រួលឯកភាពតាំងពីសតិអារម្មណ៍ និងទង្វើប្រចាំថ្ងៃ របស់កម្មាភិបាល បក្ខជន និងប្រជាជន ជាពិសេសគឺព្រះសង្ឃ និងពុទ្ធបរិស័ទ ជនរួមជាតិខ្មែរ។ ចលនាបានរួមចំណែកនាំយកសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុក និងឃុំចូលក្នុងជីវភាព។

ពិធីចេញបង្ហាញមុខក្លឹបពង្រីកតួនាទីរបស់ជនរួមជាតិខ្មែរក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់។

ផ្តើមពីអនុវត្តផ្សព្វផ្សាយការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ គិតមកដល់បច្ចុប្បន្ននេះ ឃុំង៉ាយស្វៀង កសាងបានបណ្តាទម្រង់ មានប្រសិទ្ធភាពដូចជា៖ ទម្រង់ “សមាគមកសិករចូលរួមការពារបរិស្ថានជនបទ”។ ឆ្លងតាមទម្រង់ប្រមូលសំរាមកសិកម្ម បណ្តាសមាជិកចូលរួមក្នុងទម្រង់បានចូលរួមវគ្គហ្វឹកហាត់ការពារបរិស្ថាន។ ទន្ទឹមជាមួយនឹងនោះ ទម្រង់បានគួបផ្សំជាមួយបណ្តាវិធីសាស្ត្រកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត ប្រើជី វិនិច្ឆ័យជំងឺ ដង្គូវ ក្រាលើវាលស្រែ។ល។ អាស្រ័យអនុវត្តបណ្តាវិធីសាស្ត្រ ដែលបានផ្សព្វផ្សាយនោះ ញ៉ាំងឱ្យប្រជាកសិករចូលរួមក្នុងទម្រង់កាត់បន្ថយចំនួនស្រូវពូជក្នុងមួយហិកតាបាន ១០០ គីឡូក្រាម​ និងប្រភពចំណូលបានកើនឡើងពី ០២‑០៣ លានដុង។ ទម្រង់ “ផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំមុខសញ្ញាក្នុងសហគមន៍ជនរួមជាតិខ្មែរ” បានរួមចំណែកលើកកម្ពស់ចំណេះដឹងរបស់ប្រជាជនស្តីពីគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋទៅក្នុងជីវភាព ជាពិសេសគឺតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ ផ្តើមពីនោះ បង្កបានភាពស្និទ្ធស្នាល រវាងរដ្ឋអំណាចមូលដ្ឋាន និងព្រះសង្ឃ គណៈអារាម្មាភិបាលបណ្តាវត្តខ្មែរនៅលើភូមិសាស្ត្រឃុំពង្រឹង និងពង្រីកផែនមហាសាមគ្គីរវាងជនជាតិខ្មែរ-កិញ។

លោកង្វៀងខាញ់ហ្វា (ខាងឆ្វេង) ត្រួតពិនិត្យការអនុវត្តន៍សេចក្តីសម្រេចចិត្តសាខាបក្ស។

លោកថាច់ធី ប្រធានគណៈកម្មការប្រជាជនភូមិស្វាយសៀម (ឃុំង៉ាយស្វៀង) ឱ្យដឹងថា៖ ក្នុងទូទាំងភូមិស្វាយសៀម មានគ្រួសារប្រជាជនចំនួន ៥៩៧ គ្រួសារ ក្នុងនោះជនរួមជាតិខ្មែរមានអត្រាជាង ៦០%។ ​សាខាបក្សភូមិមានបក្ខជន ៣២ នាក់។ ពង្រីកតួនាទីជាគោលនយោបាយស្នូល ជារៀងរាល់ឆ្នាំ យោងលើសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សឃុំ បណ្តាផែនការរបស់គណៈកម្មាធិការប្រជាជនឃុំ ស្តីពីកម្រិតផែនការពង្រីកសេដ្ឋកិច្ច-សង្គម សាខាបក្សភូមិបានកសាងសេចក្តីសម្រេចចិត្តជាលម្អិត ដើម្បីងាយអនុវត្ត។ ក្នុងឆ្នាំ ២០២២ នេះ សាខាបក្សសកម្មដឹកនាំ ចង្អុលការប្រជា ជនពង្រីកសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ ចីរភាព បន្តពង្រឹង និងពង្រីកក្រុមចិញ្ចឹមគោមេ និងផលិតស្រូវគុណភាពខ្ពស់ កសាងភូមិជនបទថ្មីខ្នាតគំរូ។ ដើម្បីលើកកម្ពស់គុណភាពការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សាខាបក្សបានផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជន និងប្រជាជន តាមរយៈការប្រជុំសាខាបក្សប្រចាំខែ​ប្រជុំជីវភាពក្រុម ស្វ័យគ្រប់គ្រង ប្រជុំក្លឹប។ល។ ភ្ជាប់ជាមួយនឹងអនុវត្តល្អ បណ្តាចលនាបដិវត្តន៍នៅមូលដ្ឋាន។ ក្នុងនោះភ្ជាប់ការ “ធ្វើតាមអ៊ំហូ” របស់សមូហភាពសាខាបក្ស និងបុគ្គលគ្រប់រូបទៅក្នុងភារកិច្ចជាក់ស្តែង សមស្របជាមួយលក្ខណៈ​របស់ភូមិក្រីក្រដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។

យោងទៅតាមគោលដៅខិតខំសម្រេចជាឃុំជនបទថ្មីក្នុងឆ្នាំ ២០២២ បក្ខភាគឃុំង៉ាយស្វៀងបន្តបំផុសចលនា និងអនុវត្តបណ្តាសំណង់ ពោរពេញដោយអត្ថន័យ “ គោលគំនិតរបស់បក្ស-ទឹកចិត្តតរបស់ប្រជាជន” ឆ្លងតាមនោះ បង្កបានការស្រុះស្រួលឯកភាពរបស់ប្រជាជនក្នុងការអនុវត្តន៍គោលការណ៍ផ្លាស់ប្តូររចនាសម្ព័ន្ធផលិតដំណាំ សត្វចិញ្ចឹម ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៅលើអង្គភាពផ្ទៃដីផលិតតែមួយ។ ទន្ទឹមនឹងនោះ ឃុំចាត់តាំងផ្សព្វផ្សាយចលនាចូលរួមវិភាគទានរបស់ប្រជាជនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជនបទនៅលើភូមិសាស្ត្រឃុំ ដើម្បីរួមចំណែក​កសាងជនបទថ្មី និងប្តេជ្ញាចិត្តរក្សាខ្ជាប់ស្នាដៃឆ្នើមក្នុងបណ្តាឆ្នាំមុនៗ នោះគឺ​បក្ខភាគសម្រេចឆ្នើម ភារ កិច្ចឆ្នាំ ២០២២ នេះ៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.