08/04/2022 08:31
ឆ្នាំ ២០២១ ស្រុកចូវថាញ់ពង្រីកបក្ខជនបាន ១០៩ រូប សម្រេច ១០៩% សេចក្ដីសម្រេចចិត្ត។ ទទួលស្គាល់បក្ខជនបម្រុងជាបក្ខជនពេញសិទ្ធិ ១១៥ រូប។ តាមការវាយតម្លៃរបស់គណៈអចិន្រ្តៃយ៍បក្សស្រុកចូវថាញ់ បក្ខជនទាំងអស់ដែលបានពង្រីកចូលក្នុងកងជួរបក្សសុទ្ធសឹងសម្រេចសម្បទា លក្ខណៈ កម្រិតវិជ្ជាកាន់តែខ្ពស់ជាង ចំនួនបក្ខជនវ័យក្មេងកើនឡើងរហ័ស។ ការងារពង្រីកបក្ខជនបានធានាទាំងចំនួន និងគុណភាព អនុវត្តត្រូវតាមសម្បទា នីតិវិធីលក្ខន្តិកបក្សកំណត់។ ផ្ដើមពីនោះ មានគណៈកម្មាធិការបក្សជាច្រើនបានម្ចាស់ការដាក់ចេញបណ្ដាវិធីសាស្រ្តជម្នះការលំបាកក្នុងការបង្កប្រភពពង្រីកបក្ខជន ដូចជាប្រគល់កម្រិតផែនការឲ្យបណ្ដាអង្គការមហាជនជ្រើសបណ្ដាយុវជន សមាជិកឆ្នើមក្នុងអង្គការសម្ព័ន្ធយុវជន សមាគមកសិករ សមាគមសហព័ន្ធន៍នារី សហជីព។ល។ ដើម្បីបំប៉ន រួចពង្រីកបក្ខជន។
ចូវថាញ់ចាត់តាំងដាំដើមឈើបៃតង។ រូបថត៖ ថាញ់ញ៉ា
ដើម្បីជំរុញមាំការពង្រីកបក្ខជន គណៈកម្មាធិការបក្សស្រុកចាត់ទុកការអនុវត្តន៍ផែនការពង្រីកបក្ខជន ជាលក្ខឋានមួយសម្រាប់វាយតម្លៃ ចំណាត់ប្រភេទអង្គការចាត់តាំងបក្សរាល់ឆ្នាំ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស មូលដ្ឋានបក្សចាត់ឲ្យសមាជិកគណៈប្រតិបត្តិការបក្ស បក្ខជនអនុវត្តភារកិច្ចឧទ្ទេសនាមសមាជិកយុវជន សមាជិកសមាគមឆ្នើមក្នុងបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី ។ល។ នៅមូលដ្ឋានដើម្បីបំប៉នពង្រីកបក្ខជន។ រួមជាមួយការអនុវត្តន៍សម្រេចកម្រិតផែនការអំពីចំនួន គណៈកម្មាធិការបក្សត្រូវយកចិត្តទុកដាក់លើកកម្ពស់គុណភាពតាមរយៈការជ្រើសរើស បំពាក់បំប៉នត្រូវតាមមុខសញ្ញា បង្កើនការគ្រប់គ្រង អប់រំបក្ខជនតាមរយៈការក្ដាប់សតិអារម្មណ៍ សង្កេតពិនិត្យ ការងារស្វ័យទិតៀន និងទិតៀនត្រូវម៉ឺងម៉ាត់ពិតប្រាកដ។ ពិនិត្យឡើងវិញរួចជម្រើសបក្ខជនដែលមិនគ្រប់ឋានៈ ចេញពីកងជួរបក្ស។ ឆ្នាំ ២០២១ ទូទាំងស្រុកលុបឈ្មោះបក្ខជន ៤០ រូប អាស្រ័យដោយបោះបង់ការប្រជុំជីវភាព បោះបង់ការងារ។
លោកដងវ៉ាំងបិញ លេខាគណៈកម្មាធិការបក្សឃុំហ៊ឹងម៉ីឲ្យដឹងថា៖ ក្នុងបណ្ដាវិធីសាស្រ្តអនុវត្តល្អភារកិច្ចពង្រីកបក្ខជន ការយកចិត្តទុកដាក់បង្កប្រភព បំពាក់បំប៉នមុខសញ្ញាពង្រីកបក្ខជនក៏បានចាត់ទុកជាវិធីសាស្រ្តសំខាន់ រួមចំណែកកសាងបក្សស្អាតស្អំរឹងមាំ។ រាល់ឆ្នាំបក្ខភាគបានកសាងផែនការពង្រីកបក្ខជន ចាត់ឲ្យបក្ខជនទទួលបន្ទុក យកចិត្តទុកដាក់ដល់ការងារបង្កប្រភព បំពាក់បំប៉នពង្រីកបក្ខជន ប្រគល់ភារកិច្ចដើម្បីលត់ដំ សាកល្បង យកចិត្តទុកដាក់ដល់មុខសញ្ញាជាកម្មាភិបាលវ័យក្មេងមានលទ្ធភាព កម្មាភិបាលនារី។ ផ្សព្វផ្សាយបណ្ដាផែនការលើកកម្ពស់គុណភាពនិងយកចិត្តទុកដាក់ការងារបង្កប្រភព ពង្រីកបក្ខជនតាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សស្រុក។ ជ្រើសរើស បំពាក់បំប៉នយុវជន ឆ្នើមឲ្យទៅសិក្សាការយល់ដឹងអំពីបក្ស។
យោងតាមស្ថានភាពជាក់ស្ដែងរបស់ភូមិសាស្រ្ត បក្ខភាគឃុំចាត់តាំងផ្សព្វផ្សាយ ជ្រួតជ្រាបបណ្ដាសារលិខិតរបស់បក្ស បណ្ដាសេចក្ដីសម្រេចចិត្ត ផែនការរបស់គណៈកម្មាធិការបក្សឃុំស្ដីពីការងារចាត់តាំងកសាងបក្សនិយាយរួម អំពីភារកិច្ចពង្រីកបក្ខជនថ្មីនិយាយដោយឡែកដល់កម្មាភិបាល បក្ខជនក្នុងបណ្ដាសាខាបក្សស្ថិតក្រោមឱវាទ។ ផ្តុំកម្លាំងធ្វើល្អការងារផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ ដឹងជូនដល់កម្មាភិបាលអំពីអត្ថន័យ កត្តាសំខាន់នៃការពង្រីកបក្ខជន បំផុតគឺធ្វើឲ្យកម្មាភិបាល បក្ខជនយល់ដឹងច្បាស់ជាងទៀតអំពីគោលលំនាំ ទិសដៅ សម្បទា លក្ខណៈដើម្បី បានពង្រីកជាបក្ខជន។ នៅតាមបណ្ដាសាខាបក្សស្ថិតក្រោមឱវាទ ការងារវាយតម្លៃ វិភាគគុណភាពមហាជនដើម្បីកសាងផែនការបង្កប្រភព ពង្រីកបក្ខជន ចាត់តាំងផ្សព្វផ្សាយ អប់រំអំពីបក្សបានអនុវត្តជាប្រចាំ ម៉ឺងម៉ាត់ និងមានគុណភាព។
លោកឡេវ៉ាំងញៀង លេខាគណៈកម្មាធិការបក្សឃុំសុងឡុកបានឲ្យដឹងថា៖ ក្នុងបណ្ដាឆ្នាំកន្លង បក្ខភាគឃុំសុងឡុកតែងយកចិត្តទុកដាក់ដល់ការងារពង្រីកបក្ខជន ហើយចាត់ទុកនេះជាភារកិច្ចសំខាន់ ក្នុងការងារកសាងបក្ស បំពេញបន្ថែមកងកម្លាំងបក្ខជនវ័យក្មេង ធានាការស្នងបន្ត រីកចម្រើន បង្កើនលទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់បក្ស ឆ្លើយតបសំណូមពរភារកិច្ចអំពីការងារកសាងបក្សក្នុងស្ថានភាពបច្ចុប្បន្ន។
លោកហ្វិញកុងឡឹប លេខាបក្សស្រុកចូវថាញ់ឲ្យដឹងថា៖ រយៈពេលកន្លង ការងារពង្រីកបក្ខជន គ្រប់គ្រង លត់ដំកងជួរបក្ខជនបានបណ្ដាគណៈកម្មាធិការបក្សបង្កើនការយកចិត្តទុកដាក់ហើយមានការវិវឌ្ឍន៍យ៉ាងសកម្ម គុណភាពបក្ខជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់។ តាមកម្រិតផែនការ ឆ្នាំ ២០២២ ទូទាំងស្រុកបំពាក់បំប៉ន ពង្រីកបក្ខជនថ្មី ១០០ រូប។ មកទល់ពេលនេះពង្រីកបាន ០២ រូប។ ដើម្បីសម្រេចតាមផែនការដាក់ចេញ គណៈអចិន្រ្តៃយ៍បក្សស្រុកយកចិត្តទុកដាក់ដល់ការងារបង្កប្រភពក្នុងកងកម្លាំងយុវជន ប្រជាស្វ័យត្រាណ គ្រូបង្រៀន សមាជិកសមាគមអង្គការមហាជន សហករណ៍។ល។ ជាពិសេសយកចិត្តទុកដាក់លើកកម្ពស់គុណភាពបក្ខជនវ័យក្មេង បង្កការផ្សារភ្ជាប់ ជិតស្និទ្ធរវាងបក្ខជន ជាមួយមហាជន កសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ។
ផ្ដើមពីទង្វើជាក់ស្ដែងដោយប្រុងប្រយ័ត្ន ការងារពង្រីកបក្ខជននៅបក្ខភាគស្រុកចូវថាញ់សម្រេចបានលទ្ធផលលេចធ្លោ។ អាស្រ័យដោយធ្វើល្អការងារបង្កប្រភពបំពាក់បំប៉ន ការងារពង្រីកបក្ខជន នៅបក្ខភាគស្រុកចូវថាញ់ មានការវិវឌ្ឍន៍យ៉ាងសកម្ម កម្មាភិបាល បក្ខជនទាំងអស់យល់ដឹងជ្រៅជ្រះអំពីអត្ថន័យ សារសំខាន់យល់ច្បាស់ទស្សនៈអំពីភារកិច្ចពង្រឹង កសាងរៀបចំបក្សដើម្បីលើកកម្ពស់លទ្ធភាព ដឹកនាំកម្លាំងប្រយុទ្ធរបស់បក្ស៕
ប្រែសម្រួល៖ ថាច់ហ្វាង