• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១១/NQ-CP ស្តីពីកម្មវិធីស្តារឡើង និងពង្រីកសេដ្ឋកិច្ច-សង្គម

23/02/2022 10:17

សប្តាហ៍កន្លងហើយ ស្ថិតនៅរដ្ឋធានីហាណូយធនាគារគោលនយោបាយសង្គមវៀតណាមចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ជាមួយនឹង ៦៣ ខេត្ត ទីក្រុងដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១១/NQ-CP ស្តីពីកម្មវិធីស្តារឡើង និងពង្រីកសេដ្ឋកិច្ច-សង្គម។

សមមិត្តឡេមិញខាយ លេខាមជ្ឈិមបក្ស ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សមមិត្តយឿងវៀកថាំង អគ្គនាយកធនាគារគោលនយោបាយសង្គមវៀតណាមធ្វើជាអធិបតីសន្និបាត។ នៅមណ្ឌលផ្សាយបន្តខេត្តត្រាវិញមានសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

កាលពីថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ ២០២១ រដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP របស់រដ្ឋាភិបាលស្តីពីគោលនយោបាយមួយចំនួនឧបត្ថម្ភដល់អ្នកប្រើប្រាស់កម្លាំងពលករ និងអ្នកពលកម្មជួបការលំបាកអាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩ ធនាគារគោលនយោបាយសង្គមវៀតណាមម្ចាស់ការសហការជាមួយនឹងបណ្តាស្ថាប័នមានការទាក់ទិនផ្សព្វផ្សាយឱ្យបុលទាន់ពេលចំពោះអ្នកប្រើប្រាស់កម្លាំងពលករដើម្បីសងប្រាក់ខែឱ្យពលករក្នុងគ្រាត្រូវផ្អាកការងារធ្វើ និងក្រោយពីបានស្តារឡើងវិញការផលិត។ គិតមកដល់ពេលនេះ មាន ៦៣ ខេត្ត ទីក្រុងអនុវត្តការរំសាយឱ្យអ្នកប្រើប្រាស់កម្លាំងពលករចំនួន ១.៤៨៣ កន្លែងបានបុលជាមួយនឹង ចំនួនប្រាក់ ៣.៧៥៣ ពាន់លានដុងសម្រាប់សងប្រាក់ខែឱ្យពលករជួបលំបាកអាស្រ័យដោយមហាអាសន្នរោគជំងឺកូវីដ-១៩ តាមសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ចំនួន ៩៦៤.៥៦២ លើកនាក់។

បណ្តាតំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់។ រូបថត៖ ទ្រឿងអង

នៅខេត្តត្រាវិញ សមមិត្តយឿងហ្វីផុង នាយកសាខាធនាគារគោលនយោបាយសង្គមខេត្តបានឱ្យដឹងថា៖ អនុវត្តសេចក្តីសម្រេច ចិត្តលេខ ៦៨/NQ-CP សេចក្តីសម្រេចចិត្តលេខ ១២៦/NQ-CP និងសេចក្តីសម្រេចចិត្តលេខ ២៣/២០២០/QĐ-TTg សេចក្តីសម្រេចចិត្តលេខ ៣៣/២០២១/QĐ-TTg គិតមក ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ធនាគារគោលនយោបាយសង្គមខេត្ត ស្រុក ច្បាមបាន ៤១៩ ក្រុមហ៊ុន អាជីវកម្ម ជាមួយនឹងកម្លាំងពលកម្ម ២៣.០៧២ នាក់។ ក្នុងនោះមាន ០៩ ក្រុមហ៊ុន អាជីវកម្ម អង្គការចាត់តាំងមានតម្រូវការបុលប្រាក់ទុនសម្រាប់សងប្រាក់ខែឱ្យអ្នកផ្អាកការងារធ្វើ និងស្តារឡើងការផលិតជាមួយនឹងចំនួនពលករ ៣.០៨១ នាក់ សាខារំសាយសម្រេចជាមួយនឹងចំនួនប្រាក់ឱ្យបុល ១១,៤៣៨ ពាន់លានដុង។

កាលពិថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ រដ្ឋាភិបាលចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១១/NQ-CP ស្តីពីកម្មវិធីស្តារឡើងវិញ និងពង្រីកសេដ្ឋកិច្ច-សង្គម ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៤៣/២០២២/QH១៥ ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ របស់រដ្ឋសភាស្តីពីគោលនយោបាយរាល់ខ្ទង់ចំណាយ និងចំណូលថវិកា រូបីយបណ្ណឧបត្ថម្ភកម្មវិធីស្តារឡើងវិញ និងពង្រីកសេដ្ឋកិច្ច-សង្គម។ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ ធនាគារគោនយោបាយសង្គមបានចេញផ្សាយផែនការលេខ ៩៣៣/KH-NHCS ដើម្បីផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ១១/NQ-CP ទន្ទឹមនឹងនោះពិនិត្យឡើងវិញបណ្តាភារកិច្ចមានការទាក់ទិនដើម្បីចាត់តាំងអនុវត្ត។

អនុវត្តបណ្តាគោលនយោបាយឥណទានតាមសេចក្តីសម្រេចចិត្តលេខ ១១/NQ-CP ធនាគារគោលនយោបាយសង្គមវៀតណាមកសាងគម្រោងផែនការចេញផ្សាយប័ណ្ណរតនាគារដោយបានរដ្ឋាភិបាលជម្រាបជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបង្កើនកម្រិតធានារ៉ាបរងជាមួយនឹងបណ្ណរតនាគារផ្សាយក្នុងប្រទេសរបស់ធនាគារគោលនយោបាយសង្គមច្រើនបំផុតគឺ ៣៨.៤០០ ពាន់លានដុង ក្នុងនោះ​ឆ្នាំ ២០២២ ច្រើនបំផុតគឺ ១៩.០០០ ពាន់លានដុង។ ទន្ទឹមនឹងនោះ ធនាគារគោលនយោបាយសុក្រឹតសំណុំលិខិតសំណើស្នើផ្តល់សច្ចាប័នធានារបស់រដ្ឋាភិបាលដើម្បីផ្ញើទៅក្រសួងហិរញ្ញវត្ថុជម្រាបជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្តល់សច្ចាប័ន។ អនុវត្តសម្រេចការងារបញ្ជាក់តម្រូវការថវិកាឧបត្ថម្ភប្រាក់កម្រៃ ផ្តល់ បំពេញបន្ថែមប្រាក់កម្រៃ និងប្រាក់កម្រៃគ្រប់គ្រងដើម្បីអនុវត្តបណ្តាកម្មវិធីគោលនយោបាយរបស់កម្មវិធីក្នុងរយៈកាល ០២ ឆ្នាំ ២០២២-២០២៣ និងដល់ឆ្នាំ ២០២៥ ដើម្បីផ្ញើជូនក្រសួងផែនការ និងវិនិយោគបូកសរុបជម្រាប់ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

“ធនាគារគោលនយោបាយសង្គមបណ្តាខេត្ត ទីក្រុងប្រញាប់របាយការណ៍ ធ្វើសេនាធិការដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តចង្អុលការបណ្តាមន្ទីរ គណៈ ផ្នែកមានការទាក់ទិន បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមដែលទទួលការប្រគល់សិទ្ធិដើម្បីសហការជាមួយនឹងធនាគារគោលនយោបាយសង្គមពិនិត្យឡើងវិញមុខសញ្ញាទទួលផល ដើម្បីបូកសរុបតម្រូវការទុនចំពោះបណ្តាគោលនយោបាយឱ្យបុលអាទិភាពរបស់កម្មវិធីពីបណ្តាមូលដ្ឋានដើម្បីធ្វើជាមូលដ្ឋានប្រគល់ផែនការប្រភពទុនឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ផ្សព្វផ្សាយ ទាន់ពេល ប្រសិទ្ធភាពនៃបណ្តាកម្មវិធីគោលនយោបាយឱ្យបុលអាទិភាពដោយឆ្លងតាមធនាគារគោលនយោបាយសង្គម ឧបត្ថម្ភប្រាក់កម្រៃតាមសេចក្តីកំណត់របស់សេចក្តីសម្រេចចិត្តលេខ ១១/NQ-CP របស់រដ្ឋាភិបាល” ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឡេមិញខាយបានសង្កត់ធ្ងន់ដូច្នោះ៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.