• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ផ្សព្វផ្សាយផែនការចាត់តាំងបណ្តាសកម្មភាពអនុស្សាវរីយ៍ឆ្នាំទី ៣០ បង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២)

04/01/2022 15:46

កាលពីថ្ងៃទី ២៩ ធ្នូ គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអង្គប្រជុំផ្សាយបន្តផ្ទាល់ផ្សព្វផ្សាយផែនការចាត់តាំងបណ្តាសកម្មភាពអនុស្សាវរីយ៍ឆ្នាំទី ៣០ បង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភាឆ្នាំ ១៩៩២-ខែឧសភាឆ្នាំ ២០២២)។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ ប្រធានគណៈចាត់តាំងធ្វើអធិបតីអង្គប្រជុំ។

កម្មវិធីអនុស្សាវរីយ៍ឆ្នាំទី ៣០ បង្កើតខេត្តត្រាវិញឡើងវិញ បានចាត់តាំងឡើងដើម្បីរំលឹក ឡើប្រវេណីបដិវត្តន៍ដ៏ត្រចះត្រចង់ អង្គអាច ក្លាហានរបស់បក្ខភាគ និងប្រជាជនខេត្តត្រាវិញដែលឆ្លងកាត់រយៈកាល ៣០ ឆ្នាំកសាង និងអភិវឌ្ឍន៍ ទន្ទឹមនឹងនោះស្ងើចសរសើរដល់បណ្តាសមិទ្ធផលរបស់ខេត្តក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ពិសេសគឺក្រោយរយៈកាល ៣០ ឆ្នាំ ដែលបានបង្កើនខេត្តឡើងវិញ។ ឆ្លងតាមនោះ អប់រំទឹកចិត្តស្នេហាជាតិស្នេហាមាតុភូមិ ពង្រីកប្រវេណីវីរភាពបដិវត្តន៍ ក្តីមោទនៈជនជាតិ ប្តេជ្ញាចិត្តអនុវត្តសម្រេចជោគជ័យភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត រួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០ -២០២៥។ និងឆ្នាំទី ១៣២ ទិវាខួបកំណើត លោកប្រធានហូជីមិញ (១៩ ខែឧសភា ឆ្នាំ ១៨៩០-១៩ ខែឧសភា ឆ្នាំ ២០២២)។ បណ្តាសកម្មភាពអនុស្សាវរីយ៍បានភ្ជាប់ជាមួយនឹងអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២២)។ យោងតាមផែនការ កន្សោមបណ្តាអនុស្សាវរីយ៍នឹងបានចាត់តាំងប្រមូលផ្តុំទៅក្នុងខែមេសា ដល់ខែឧសភា ឆ្នាំ ២០២២។ ក្នុងនោះមានបណ្តាសកម្មភាពអនុស្សាវរីយ៍ធំៗដូចជា៖ ដាក់កម្រងផ្កាអុជធូបគោរពវិញ្ញាណក្ខន្ធអ៊ំហូ និងវរយុទ្ធជនពលី ចាត់តាំងពិធីជួបជុំដឹងគុណដល់ អ្នកម្តាយវៀតណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធ។ល។ ចាត់តាំងពិធីមិទ្ទិញអនុស្សាវរីយ៍ឆ្នាំ ទី ៣០ ទិវាបង្កើតខេត្តឡើងវិញ។

បណ្តាតំណាងចូលរួមសន្និបាត។

បណ្តាសកម្មភាពវប្បធម៌ សិល្បៈ កីឡាហាត់ប្រាណនឹងបានផ្សព្វផ្សាយដូចជា៖ ចាត់តាំងនិពន្ធបទចម្រៀង ចម្រៀងវ៉ូង កអំពីត្រាវិញ តាំងពិព័ណ៌វិចិត្រសិល្បៈ រចនា “អំណរ ៣០ ឆ្នាំដែលបានបង្កើតខេត្តត្រាវិញឡើងវិញ” ចាត់តាំងតាំងពិព័រណ៍សមិទ្ធផល ៣០ ឆ្នាំ ដែលបានបង្កើតខេត្តត្រាវិញឡើងវិញ ពិធីប្រឡងរូបថតជាមួយនឹងបធានបទ”ត្រាវិញ ៣០ ឆ្នាំដែលបានបង្កើតខេត្តត្រាវិញឡើងវិញ និងអភិវឌ្ឍន៍” សមោសរសិល្បៈមហាជនខេត្តត្រាវិញលើកទី ១១ ឆ្នាំ ២០២២ និងចាត់តាំងមហាសន្និបាតកីឡាហាត់ប្រាណលើកទី ៧។

ស្ថិតក្នុងក្របខណ្ឌបណ្តាសកម្មភាពអនុស្សាវរីយ៍ ខេត្តក៏បានចាត់តាំងសន្និបាតជំរុញការវិនិយោគ ពាណិជ្ជកម្ម-ទេសចរណ៍ខេត្តត្រាវិញ ឆ្នាំ ២០២២ ផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជ កម្មផលិតឧស្សាហកម្មជនបទ-OCOP ត្រាវិញឆ្នាំ ២០២២ សិក្ខាសាលាអំពីពង្រីកទេសចរណ៍ខេត្តត្រាវិញ។

ទន្ទឹមនឹងនោះ ខេត្តបំផុសចលនាប្រឡងប្រណាំងលើកកំពូលបង្កើតស្នាដាំអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ បង្កើតខេត្តឡើងវិញដោយភ្ជាប់ជាមួយនឹងប្រឡងប្រណាំងសម្រេចបណ្តាផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១ និង ៦ ខែដើមឆ្នាំ ២០២២ ចាត់តាំងបើការដ្ឋាន និងសម្ពោធន៍បណ្តាសំណង់សំខាន់ៗ លើកតម្កើងបណ្តាបុគ្គល សមូហភាព អាជីវកម្មដែលមានស្នាដៃរួមវិភាគទានឱ្យការអភិវឌ្ឍន៍ទខេត្តត្រាវិញ និងចាត់តាំងបណ្តាសកម្មភាពតបស្នងសងគុណចំពោះគ្រួសារយុទ្ធជនពលី គ្រួសារអ្នកមានសគុណ អ្នកមានស្នាដៃរួមវិភាគទានដើម្បីពង្រីករបស់ខេត្តដែលឆ្លងកាត់បណ្តាជំនាន់។

ចាប់ពីខែមករា ឆ្នាំ ២០២២ នឹងចាត់តាំងបណ្តាសកម្មភាពផ្សព្វផ្សាយដើម្បីរីកសាយភាយបណ្តាសកម្មភាពអនុស្សាវរីយ៍ដូចជា៖ ផ្សព្វផ្សាយដោយផ្ទាំងបដា រូបគំនូរឃោសនា ផ្ទាំងទស្សនីយភាព LED ។ល។ សហការជាមួយនឹងស្ថានីយវិទ្យុ-ទូរទស្សន៍វៀតណាម VTV1 បណ្តាកាសែត ទស្សនាវដ្តីក្នុងប្រទេសកសាងបទពណ៌នាអំពីតំបន់ដី និងមនុស្សត្រាវិញ ចេញផ្សាយបញ្ជីកត់ត្រាសង្ខេប “ត្រាវិញ ៣០ ឆ្នាំដែលបានបង្កើត-ទម្លុះទម្លាយឆ្ពោះទៅមុខ និងអភិវឌ្ឍន៍” សៀវភៅ “កាលប្បវត្តិនៃបណ្តាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បក្ខភាគខេត្តត្រាវិញ ដំណាក់កាល ១៩៩២-២០២២” ចាត់តាំងផ្សាយរលកអាកាសផ្សាយបន្តផ្ទាល់កម្មវិធីទូរទស្សន៍ចេញផ្សាយបណ្តាលេខកាសែតអនុស្សាវរីយ៍ពិសេស។

សន្និដ្ឋានអង្គប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ សំណូមពរអចិន្ត្រៃយ៍នៃគណៈចាត់តាំងកំណត់ត្រា សុក្រឹតបណ្តាឯកសារដោយយោងលើមូលដ្ឋានយោបល់រួមបំពេញរបស់បណ្តាសមាជិកគណៈចាត់តាំង។ ពេលវេលាត្រៀមបម្រុងឱ្យបណ្តាសកម្មភាពអនុស្សាវរីយ៍គ្មាននៅច្រើនឡើយ ហើយផែនការធំៗក៏ច្រើនហេតុនោះហើយបណ្តាសមាជិកគណៈចាត់តាំងគប្បីប្រមូលផ្តុំកម្លាំង ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះដើម្បីទុកឱ្យបណ្តាសកម្មភាពបានប្រព្រឹត្តទៅងាយស្រួល និងសម្រេចជោគជ័យប្រសើរ៕                   

រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.