• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បណ្តាភាពទម្លុះទម្លាយក្នុងការពង្រីកសេដ្ឋកិច្ច

18/04/2022 10:48

“ជាមួយការងាយស្រួលនិងឱកាស ក្រោយរយៈកាល ៣០ ឆ្នាំ ខេត្តត្រាវិញបាន​បង្កើតឡើងវិញ ស្រុកកូវង៉ាងសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន។ ជាពិសេស ក្នុងបណ្តាឆ្នាំមកអាយ ស្រុកមានភាពទម្លុះទម្លាយក្នុងកិច្ចចង្អុលការពង្រីកសេដ្ឋកិច្ច ​សង្គម យោងលើមូលដ្ឋាន ពង្រីកសក្តានុពលមូលដ្ឋាន” លោកង្វៀងវ៉ាំងង៉ាប្រធានគណៈកម្មាធិការស្រុកកូវង៉ាងឱ្យដឹងដូច្នេះ។

លោក ង្វៀងវុាំងង៉ា។ រូបថត៖ ឌិញកាញ់

      អ្នកយកសារព័ត៌មាន៖ សូមលោកឱ្យដឹង  ចាប់តាំងពីបង្កើតខេត្តត្រាវិញឡើង​វិញ មកដល់បច្ចុប្បន្ន ស្រុកកូវង៉ាងបានអនុវត្តបណ្តាដំណោះស្រាយអ្វីខ្លះ ដើម្បីជំរុញ​ សេដ្ឋកិច្ច សង្គម?
     លោកង្វៀងវុាំងង៉ា៖
     ជាស្រុកនៅប្របមាត់សមុទ្រ មានផ្ទៃដីធម្មជាតិ ៣២.៨២៦ ហិកតា ក្នុងនោះដីកសិកម្ម ២៦.៩៤៥ ហិកតា ដីក្រៅកសិកម្ម ៥.៨៩១ ហិកតា និងជា ស្រុកតំបន់វាលទំនាបមានប្រឡាយខ្វាត់ខ្វែងសម្រាប់ បម្រើការផលិតផងគមនាគមន៍ និងពង្រីកការ ចិញ្ចឹមជលផលផង។ ស្រុកមាន  ឃុំ ទីប្រជុំជន ចំនួន ១៥ មានភូមិ អនុសង្កាត់ ៩៧ ដោយមាន ៣៦.០៥២ គ្រួសារ ចំនួនប្រជាជន ១២១.២៥៤ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៣៤,៧៦%។
     ក្នុងរយៈកាល ៣០ ឆ្នាំកន្លង ស្រុកជួបការលំបាកយ៉ាងច្រើន៖ សេដ្ឋកិច្ចមិនទាន់បានរីកចម្រើន ដីផលិតកសិកម្មមិនទាន់ពង្រីកបានលទ្ធផល ជីវភាពប្រជាជនមិនទាន់លំនឹង។ ទន្ទឹមនឹងស្មារតីសាមគ្គី ពង្រីកបណ្តាលទ្ធផលដែលសម្រេចបានស្រុកផ្តុំបណ្តាវិធីសាស្រ្ត ក្នុងការចង្អុលការពង្រីកសក្តានុភាពនៅមូលដ្ឋាន ជំរុញសេដ្ឋកិច្ចសង្គម ឲ្យរីកចម្រើនរួមចំណែកជាមួយខេត្ត និងទូទាំង ប្រទេសជំរុញមាំគ្រប់វិស័យ ព្រមៗគ្នាការផ្លាស់ថ្មី ឧស្សាហូបនីយកម្មភាវូបនីយកម្ម។
     ជំរុញមាំការពង្រីកសេដ្ឋកិច្ចកសិកម្ម ក្នុងនោះ យកចិត្តទុកដាក់ដល់ការចិញ្ចឹមជលផល គួបផ្សំជាមួយការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេស។ ដើម្បីចិញ្ចឹមជលផលបានរីកចម្រើន ស្រុកផ្សព្វផ្សាយ គម្រោងផែនការទូទៅការពង្រីកជលផលដល់ឆ្នាំ ២០៣០ ឆ្ពោះដល់ឆ្នាំ ២០៤៥ ផ្តុំកម្លាំងវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកបណ្តាមុខសញ្ញាជលផល មានតម្លៃ តាមទិសដៅប្រមូលផ្តុំ ប្រពលវប្បកម្ម។ ទន្ទឹមនឹងនោះ អនុវត្តសម្បទា VietGAP បង្កបានផលិតផលមានគុណភាពឆ្លើយ តបតម្រូវការទីផ្សារនៅក្នុង និងក្រៅប្រទេស។
      ការពង្រីកឧស្សាហកម្ម បានកំណត់ជាជំហានទម្លុះទម្លាយ ដើម្បីពង្រីកសេដ្ឋកិច្ចបានឆាប់រហ័ស ស្ថិរភាព ផ្តើមពីនោះ ការងារអំពាវនាវវិនិយោគបានយកចិត្តទុកដាក់។ គិតមកដល់បច្ចុប្បន្ន ស្រុកមានកន្សោមឧស្សាហកម្មនៅឃុំហ៊ីបម៉ីតី មានអា ជីវកម្ម មូលដ្ឋានផលិតធ្វើអាជីវកម្ម ៤.៣៥១ កន្លែង ដោយមានពលករ ៩.៥៥៩ នាក់។
     ឆ្លៀតយកបណ្តាប្រភពទុនរបស់ខេត្ត មជ្ឈិម ស្រុក បានពង្រីកព្រមៗ គ្នា ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ទូរគមនាគមន៍ អគ្គិសនី ពាណិជ្ជកម្ម។ល។ មានទម្រង់ជាច្រើនបានវិនិយោគទុន និងពង្រីកប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចរួមរបស់ស្រុក។
     អ្នកយកសារព័ត៌មាន៖ បណ្តាសមិទ្ធផលលេចធ្លោ ក្នុងបណ្តាឆ្នាំមកអាយនេះ បានបង្កជា ស្លាកស្នាមឱ្យស្រុកមានភាពទម្លុះទម្លាយក្នុងការ ពង្រីកសេដ្ឋកិច្ច សង្គម បើប្រៀបជាមួយ ៣០ ឆ្នាំ មុន(ឆ្នាំ ១៩៩២) ជម្រាបប្រសាសន៍លោក?
     លោកង្វៀងវុាំងង៉ា៖ យោងលើសក្តានុភាពអំពីភោគផលសមុទ្រដីធ្លី។ល។ ស្រុកពង្រីក សក្តានុពលប្រៀបធៀបនិងតម្លាភាពរបស់មូលដ្ឋាន ក្តាប់ជាប់ឱកាសរួចដាក់ចេញគោលការណ៍ ត្រូវចំគោលដៅទាន់ពេល ផ្តើមពីនោះ សេដ្ឋកិច្ច របស់ស្រុករីកចម្រើន សរុបតម្លៃផលិតកើនឡើង មធ្យមក្នុងមួយឆ្នាំប្រមាណ ១២%។ បរិមាណផល ស្រូវឆ្នាំ ១៩៩២ សម្រេចបានប្រមាណ ៤៥.០០០ តោន ដល់ឆ្នាំ ២០២១ អាស្រ័យផ្ទៃដីផលិតបាន ប្រជាជនបង្វែរមកដាំដំណាំ និងចិញ្ចឹមជលផល ថ្វីត្បិតផ្ទៃដីផលិតស្រូវថយចុះប៉ុន្តែបរិមាណផលសម្រេចជាង ១៥០.០០០ តោន កើន ជាង ០៣ ដងបើប្រៀបជាមួយឆ្នាំ ១៩៩២។ ផ្ទៃដី និងបរិ មាណផលដំណាំកើនឡើងខ្ពស់ អាស្រ័យដោយអនុវត្តមានប្រសិទ្ធភាពវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការផលិត។ តម្លៃផលិតឧស្សាហកម្មកើនឡើងមធ្យមក្នុងមួយឆ្នាំ ១៥,៨% សេវាកម្មកើន ៣៩,២ ដង បើប្រៀបជាមួយឆ្នាំ ១៩៩២។ រចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្តូរតាមគោលដៅសកម្មសមាមាត្រតម្លៃកសិកម្ម ពីជាង ៨០% ថយចុះនៅក្រោម ៤០% ឧស្សាហកម្ម សាងសង់កើនពី ០៣% ឡើង ៣២% សេវាកម្មពី ១៧% កើនឡើងជាង  ២៨% មានឃុំ ១០០% កសាងបានផ្លូវកៅស៊ូចុះ ទៅដល់មជ្ឈមណ្ឌលឃុំមានគ្រួសារ ១០០% មាន អគ្គិសនីប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ អិុនធើណែតគ្រប ដណ្ដប់លើភូមិសាស្ត្រស្រុក។ ក្នុងឆ្នាំ ២០២១ ប្រភពចំណូលមនុស្សម្នាក់សម្រេចជាង ៥៥ លាន ដុង។ ប្រមូលថវិការដ្ឋសម្រេច ១.០៨២ ពាន់លាន ដុង កើនជាង ៩០ ដងប្រៀបជាមួយឆ្នាំ ១៩៩២ ចំនួនប្រភពទុនវិនិយោគអភិវឌ្ឍសម្រេចជាង ៤.៣០០ ពាន់ដុង។
     ការងារអប់រំ វប្បធម៌ សង្គមតែងបានយកចិត្តទុកដាក់វិនិយោគ គិតមកដល់បច្ចុប្បន្ន សាលា ១០០% បានសាងសង់រឹងមាំ មានសាលារៀន ១៣ កន្លែងសម្រេចសម្បទាជាតិ  កងជួរគ្រូបង្រៀន បណ្តុះបណ្តាលសម្រេច និងសម្រេចលើសពីសម្ប ទាកំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ បណ្តាគោលនយោបាយសុខុមាលភាពសង្គម ជនជាតិ សាសនាបានយកចិត្តទុកដាក់ពលករបាន បណ្តុះបណ្តាល បើប្រៀបជាមួយចំនួនពលករដែល មានការងារធ្វើស្មើ ៦២,៧៣% ឃុំ ទីប្រជុំជនមាន អាគារវប្បធម៌ ១០០% មានដំណាក់សុខាភិបាលសម្រេចសម្បទាជាតិ ១០០% ប្រព័ន្ធផ្សាយសំ ឡេងគ្របដណ្ដប់ជិតលើភូមិសាស្ត្រ។ ការងារការពារប្រទេស សន្តិសុខ សណ្តាប់ធ្នាប់សង្គម បានធានាយន្តការរដ្ឋអំណាចមូលដ្ឋានបានពង្រឹង និងពង្រីក អត្រាគ្រួសារក្រីក្រតាមសម្បទាថ្មីនៅ ៦,២១% បើប្រៀបជាមួយឆ្នាំ ១៩៩២ ថយចុះ នៅ ៣០%៕
                                                                                               អ្នកយកសារព័ត៌មាន៖   
                                                                                      សូបអរគុណលោក។ ប្រែសម្រួល៖ សុខា
TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.