• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បូកសរុបអនុវត្តផែនការពង្រីកកសិកម្ម ជនបទឆ្នាំ ២០២១ និងផ្សព្វផ្សាយផែនការឆ្នាំ ២០២២

07/01/2022 07:24

សប្តាហ៍កន្លងហើយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទចាត់តាំងសន្និបាតផ្សាយបន្ដផ្ទាល់ស្ដីពីការបូកសរុបលទ្ធផលអនុវត្តផែនការពង្រីកកសិកម្មជនបទឆ្នាំ ២០២១ និងផ្សព្វផ្សាយផែនការឆ្នាំ ២០២២។

ចូលរួមសន្និបាត មានលោកផាមមិញជីញ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាល លោកឡេមិញហ្វាង​រដ្ឋមន្រ្ដីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរួមជាមួយបណ្ដាអនុរដ្ឋមន្រ្ដី ក្រសួង ផ្នែកមជ្ឈិម និងថ្នាក់ដឹកនាំបណ្តាមូលដ្ឋានក្នុងទូទាំងប្រទេស។ ស្ថិតនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានលោកឡេវ៉ាំងហាំង​ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកផាមមិញត្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ។

បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ម៉ីញ៉ឹង

ឆ្នាំ ២០២១ ផ្នែកកសិកម្មក្នុងទូទាំងប្រទេសបន្ដបញ្ជាក់ជាបង្គោលទ្ររបស់ផ្នែកសេដ្ឋកិច្ច ខិតខំឈានឡើងពង្រីកចីរភាព។ សន្ទុះកំណើនបង្កើនទូទាំងផ្នែកប្រមាណ ២,៨៥%-២,៩%​ តម្លៃនីហរ័ណសរុបរួម ៤៨,៦ ពាន់លានដុល្លារ មានឃុំជាង ៦៨,២% សម្រេចលក្ខឋានជនបទថ្មី និង ២១៣ អង្គភាពថ្នាក់ស្រុកសម្រេចសម្បទាសម្រេចភារកិច្ចកសាងជនបទថ្មី អង្គភាព ឃុំ ៧៦% សម្រេចសម្បទាបរិស្ថានក្នុងការកសាងជនបទថ្មី អត្រាគ្របដណ្ដប់ព្រៃសម្រេច ៤២,០២%។

ខេត្តត្រាវិញតម្លៃផលិតទូទាំងផ្នែកឆ្នាំ ២០២១ សម្រេច ២៧.៨៦៣ ពាន់លានដុង កើន ០,២៤% ប្រៀបនឹងដំណាក់កាលជាមួយនៃឆ្នាំកន្លង។ ក្នុងនោះ​ផ្នែកកសិកម្មកើន ២,៨៣% រុក្ខកម្មថយចុះ ១៩,៤៧% ជលផលថយចុះ ៣,១៣%។ អត្រាគ្របដណ្ដប់ព្រៃសម្រេច ១០០% នៃផែនការ អត្រាគ្រួសារប្រជាជនជនបទប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៩,៨% សម្រេចលើសផែនការ​ ០,៧១%។ មានបន្ថែម ០៩ ឃុំសម្រេច ១៩/១៩ លក្ខឋាន សម្រេចលើសផែនការ ១២,៥% មាន ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ សម្រេចសារលិខិតស្នើពិនិត្យស្រុកចូវថាញ់សម្រេចលក្ខឋានស្រុកជនបទថ្មី។ បង្កើនចំនួនមកដល់ចុងឆ្នាំ ២០២១​ មាន ៧៨/៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី មាន ២១ ឃុំសម្រេចលក្ខឋានជនបទថ្មិលើកកម្ពស់។ ស្រុកទីវកឹង​ កូវកែ កាងឡុង និងចូវថាញ់សម្រេចលក្ខឋានស្រុកជនបទថ្មី ទីផ្សាររួមខេត្តយ្វៀងហាយ និងទីក្រុងត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មី។

ផែនការពង្រីកផ្នែកកសិកម្មជនបទឆ្នាំ ២០២២​ តម្លៃផលិតកសិកម្ម រុក្ខកម្ម ជលផលរបស់ខេត្តកើន ២,០២%​​ ប្រៀបជាមួយដំណាក់កាលឆ្នាំ ២០២១។ អត្រាគ្របដណ្ដប់ព្រៃ ៤,០៧% នៃផ្ទៃដីធម្មជាតិ អត្រាគ្រួសារប្រជាជនជនបទបានប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៩,៨%។ មានបន្ថែម ០៤ ឃុំ សម្រេចលក្ខឋានជនបទថ្មី មាន ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ខិតខំមានតិចបំផុតស្រុកនីមួយៗមានឃុំមួយសម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត ស្រុកកូវង៉ាង យ្វៀងហាយសម្រេចលក្ខឋានស្រុកជនបទថ្មី។

លោកផាមមិញជីញ វាយតម្លៃខ្ពស់បណ្ដាលទ្ធផលដែលសម្រេចបាន និងចង្អុលការទូទាំងផ្នែកកសិកម្មបន្ដជម្នះនិងផ្លាស់ប្ដូរថ្មីការត្រិះរិះក្នុងពេលខាងមុខ ជាពិសេសគឺលើកកម្ពស់កម្រិតព្យាករណ៍យុទ្ធសាស្រ្ដទាន់ពេល និងច្បាស់ជាង។ ចាត់តាំងអនុវត្តដោយមានប្រសិទ្ធភាព និងនាំមកតម្លៃកំណើនខ្ពស់ជាង។ ពង្រីកបណ្ដាលទ្ធផលដែលសម្រេចបាន នៅពេលវេលាខាងមុខនេះ ផ្នែកកសិកម្មគប្បីត្រូវដាក់ចេញបណ្ដាគោលដៅខ្ពស់ជាងសម្រាប់ឆ្នាំ ២០២១ យកចិត្ដទុកដាក់ដល់ការងារកសាងយុទ្ធសាស្រ្ដ កសាងគ្រោងផែនការ រចនាច្បាប់​គោលនយោបាយ គប្បីត្រដាងឡើងចក្ខុវិស័យពីចម្ងាយ និងការត្រិះរិះផ្លាស់ប្ដូរថ្មីជាក់ស្តែង។​ ច្បាមខ្ជាប់ស្ថានភាពជាក់ស្តែងដើម្បីធ្វើលម្អិតគោលការណ៍ គោមាគ៌ា គោលនយោបាយរបស់ផ្នែកកសិកម្ម។ ​អង្កេតពិនិត្យម៉ត់ចត់និងបន្ដសុក្រឹតរចនាច្បាប់ដើម្បីពង្រីកកសិកម្មចីរភាព ពង្រីកតាមគោលដៅជម្រៅ  ពង្រីកយោងលើបច្ចេកវិទ្យាផ្លាស់ប្ដូរថ្មី ច្នៃប្រតិដ្ឋ​ ដោយផ្អែកទៅលើការផ្លាស់ប្ដូរលេខ។ លើកកម្ពស់និងបង្កើនទិន្នផលកម្លាំងពលកម្មជនបទ ជំរុញមាំកែទម្រង់រដ្ឋបាលក្នុងផ្នែកកសិកម្ម៕

                          ម៉ីញ៉ឹង-លឺវវូ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.