25/01/2022 08:05
ចូលរួមសន្និបាតមានលោកត្រឹងត្វឹងអាញ់ សមាជិកការិយាល័យនយោបាយ ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម ប្រធានគណៈចង្អុលការបូកសរុបសេចក្តីសម្រេចចិត្តលេខ ២៦-NQ-TW លោកឡេវ៉ាំងថាញ់ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី រួមជាមួយតំណាងថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានក្នុងទូទាំងប្រទេស។ ចូលរួលកន្លែងផ្សាយបន្តផ្ទាល់នៅខេត្តត្រាវិញ មានលោក ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយតំណាងបណ្តាមន្ទីរ ស្ថាប័នខេត្ត។
បណ្តាតំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់។ រូបថត៖ ម៉ីញ៉ឹង
ដំណាក់កាលពីឆ្នាំ ២០០៨‑២០២០ ល្បឿនកំណើន GDP វិស័យកសិកម្មទូទាំងប្រទេសក្នុងមួយឆ្នាំសម្រេច ២,៩៤% ទ្រង់ទ្រាយ GDP ទូទាំងវិស័យកសិកម្មកើន ១,៣៩ ដង។ ទិន្ន ផលពលករកសិកម្មម្នាក់ៗសម្រេច ៥៣,៥ លានដុង កើន ០២ ដងបើប្រៀបនឹងឆ្នាំ ២០០៨ កើនក្នុងមួយឆ្នាំ ៥,៩%។ បរិមាណផលស្រូវពី ៣៨,៧ លានតោន កើនឡើង ៤២,៧៦ លានតោន។ ស្បៀងប្រភេទគ្រាប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់កើនពី ៥០៨,៧ គីឡូក្រាម ឡើង ៥៤៨,៥ គីឡូក្រាម (ឆ្នាំ ២០១៣) និងមាននិន្នាការថយចុះនៅ ៤៨៤,៩ គីឡូក្រាម (ឆ្នាំ ២០២០) ចំនួនរូបិយបណ្ណនីហរ័ណឆ្នាំ ២០២០ សម្រេច ៤១,៥៣ ពាន់លានដុល្លារអាមេរិក។ កសិផលរបស់វៀតណាមមានមុខនៅ ១៩៦ ប្រទេស ។ រចនាសម្ព័ន្ធផលិតមានការផ្លាស់ប្តូរយ៉ាងសកម្ម ដំណាំមាននិន្នាការថយចុះ វិស័យជលផល ចិញ្ចឹមសត្វ និងរុក្ខកម្មកើនឡើង។ តម្លៃនៃការ ផលិតកសិកម្ម ៥៣,៦% ថយចុះនៅ ៤៣% ក្នុងនោះ ចិញ្ចឹមសត្វពី ២០,៣៥% កើនឡើង ២៥,២% ជលផលពី ២២,០១% កើនឡើង ២៦,២% រុក្ខកម្មពី ២,៨៧% កើនឡើង ៤,១%។
ខេត្តត្រាវិញល្បឿនកំណើនតម្លៃផលិតកសិ‑រុក្ខកម្ម និងជលផល ដំណាក់កាល ២០០៨ ‑២០២០ គិតជាមធ្យមក្នុងមួយឆ្នាំសម្រេច ២,៩% (ផែនការក្នុងមួយឆ្នាំ ០៤%)។ ក្នុងនោះ វិស័យកសិកម្មពី ១,២១% កើនឡើង ២,៥៨% ជលផលកើន ៦,៤៣%។ តាមការប៉ាន់ស្មាន ឆ្នាំ ២០២១ សម្រេច ២៨.១០៥ ពាន់លានដុង កើន ១,៤៣ ដង បើប្រៀបនឹងឆ្នាំ ២០០៨ ។ សេដ្ឋកិច្ចកសិ‑រុក្ខកម្ម និងជលផល ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចរួមរបស់ខេត្តឆ្នាំ ២០០៨ ចំនួន ៦០,៣% ដល់ឆ្នាំ ២០២០ ថយចុះនៅតែ ៣០,៧២% ប៉ាន់ស្មានចុងឆ្នាំ ២០២១ ថយចុះ នៅ ២៩,៩៦%។ រចនាតម្លៃនៃការផលិតក្នុងផ្នែកមានការផ្លាស់ប្តូរត្រូវតាមទិសដៅ សន្សឹមៗ កាត់បន្ថយវិស័យកសិកម្ម បង្កើនវិស័យជលផល ដូចជា៖ វិស័យកសិកម្ម ៧៥,១៧% ថយចុះនៅ ៥៩,៣៨% ជលផលពី ២៣,៥៧% កើនឡើង ៣៩,៥៤%។ សរុបរូបិយបណ្ណនីហរ័ណជារៀងរាល់ឆ្នាំសម្រេចមធ្យមពី ៤០‑៤៥ លាន ដុល្លារ។ អំពីការកសាងជនបទថ្មី ខេត្តត្រាវិញមាន ៦៩/៨៥ ឃុំ សម្រេចលក្ខឋានឃុំជនបទថ្មី ស្រូបយកអត្រា ៨១,១៧% ។ មានគ្រួសារប្រជាជន ២៥៦.១១៤ គ្រួ សម្រេចលក្ខឋានគ្រួសារជនបទថ្មី មាន ៧១១ តំបន់ប្រជាជនស្នាក់នៅវប្បធម៌។
លោកវ៉វ៉ាំងធឿងអះអាងថា៖ វិស័យកសិកម្ម កសិករ ជនបទ មានតួនាទីសំខាន់ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេស ដោះស្រាយបានល្អបណ្តាបញ្ហាកសិកម្ម កសិករ ជនបទ គឺជាកត្តាសំខាន់ ជួយជំរុញឲ្យប្រទេសសម្រេចគោលដៅដែលមហាសន្និបាតបក្សលើកទី ១៣ បានដាក់ចេញដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។ ក្នុងពេលខាងមុខ បណ្តាក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ផ្តុំកម្លាំងអនុវត្តបណ្តាភារកិច្ច វិធានការច្បាស់លាស់ ក្បោះក្បាយ មានប្រសិទ្ធភាព ក្នុងនោះ គប្បីកំណត់បណ្តាវិធីសាស្រ្តឲ្យមានភាពទម្លុះទម្លាយសមស្របនឹងដំណាក់កាលនីមួយៗ មានដំណើរការអនុវត្តត្រូវតាមទិសដៅពង្រីកសេដ្ឋកិច្ចកសិកម្ម កសិករ ជនបទ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ បណ្តាគណៈ ក្រសួង ស្ថាប័ន គប្បីបង្កើនការយល់ដឹងពីតួនាទី ខ្លឹមសារនៃវិស័យកសិកម្ម កសិករ ជនបទ។ ការកសាងសេចក្តីសម្រេចចិត្តសម្រាប់អនុវត្ដបណាក៏មានកំណត់ដំណាក់កាល ០៥ ឆ្នាំ ១០ ឆ្នាំ និង ២០ ឆ្នាំ ធ្វើដូច្នោះទើបផ្សព្វផ្សាយសេចក្តីសម្រេចចិត្តបង្កបានភាពវិវឌ្ឍន៍ក្នុងការពង្រីកសេដ្ឋកិច្ចកសិកម្ម កសិករ ជនបទ។ យោងតាមមូលដ្ឋាននោះ គប្បីពង្រីកល្អខ្លឹមសាររបស់សេចក្តីសម្រេចចិត្ត និងខិតខំជម្នះចំណុចអន់ ខ្សោយគ្រប់យ៉ាង។ គណៈចង្អុលការស្រាវជ្រាវរួចសម្រាំងយកយោបល់ល្អៗទៅជម្រាបដល់ថ្នាក់មជ្ឈិមដើម្បីឆាប់បានផ្សព្វផ្សាយអនុវត្ត៕
ម៉ីញ៉ឹង‑សុជា