03/01/2022 14:58
ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ រូបថត៖ ថាញ់ក្វាង
លើកនេះ ស្រុកទីវកឹងទទួលបានវ៉ាក់សាំង Pfizer ៣.២៥២ ម្ជុល។ គណៈចង្អុលការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ស្រុក ប្រគល់ឲ្យការិយាល័យសុខាភិបាលសហការជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុក ដំណាក់សុខាភិបាលបណ្តា ឃុំ ទីប្រជុំជន និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ជ្រើសរើសរៀបចំកន្លែងចាក់វ៉ាក់សាំងនៅ ១០ កន្លែងក្នុងស្រុក។
គិតមកទល់ពេលនេះ ស្រុកទីវកឹងចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី ៣២ ចំនួន ១៥៣.៦៩២ ម្ជុលជូនបណ្តាមុខសញ្ញាក្នុងស្រុក។ ក្នុងនោះ មុខសញ្ញាស្ថិតក្នុងអំឡុងអាយុ ពី ១៨ ឆ្នាំឡើងទៅបានចាក់ម្ជុលទី ១ សម្រេច តាមផែនការ។ ដោយឡែកសិស្សពីថ្នាក់ទី ៩ ដល់ ថ្នាក់ទី ១២ ចាក់ម្ជុលទី ១ សម្រេចអត្រា ៩៥,៦% ម្ជុលទី ២ សម្រេចអត្រា ៩២,២% និងកុមារស្ថិត ក្នុងអំឡុងអាយុពី ១២ ដល់ ១៤ ឆ្នាំ បានចាក់ម្ជុលទី ១ សម្រេចជាង ៨៣% បើប្រៀបនឹងកុមារស្ថិត ក្នុងអំឡុងអាយុស្មើគ្នាក្នុងស្រុក ៕ ថាញ់ក្វាង-សុជា