22/01/2022 06:03
ទោះជាដូច្នោះក៏ដោយជាមួយស្មារតីប្ដេជ្ញារបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកក្នុងការដឹកនាំចង្អុលការអនុវត្ត ម៉្លោះហើយកម្រិតផែនការសំខាន់ៗមួយចំនួនក៏សម្រេច និងសម្រេចលើសប្រៀបជាមួយសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជាតួយ៉ាងដូច ការកៀរគរប្រាក់ទុនទូទាំងសង្គមសម្រេចលើស ០,២៧% ប្រមូលថវិការដ្ឋសម្រេច ៣៩,៨៩% កម្រិតផែនការដែលបាន ប្រគល់ជូន។ កសាងសាលាសម្រេចសម្បទាជាតិសម្រេចលើស ២០០% ពង្រីកបក្ខជន សម្រេចលើស ៤%។ រចនាសម្ព័ន្ធសេដ្ឋកិច្ចមានជំហានវិវឌ្ឍន៍សកម្ម។ ការងារកសាងជនបទថ្មីលើកម្ពស់សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន (មាន ៣ ឃុំបន្ថែម៖ ហ៊ីវទឺ ហ៊ុងហ្វា ឡុងថើយ សម្រេច ២០/២០ លក្ខឋានជនបទថ្មី លើកកម្ពស់)។ គោលនយោបាយចំពោះអ្នកមានសគុណ គោលនយោបាយជនជាតិ សាសនា និងបណ្ដាបញ្ហាសង្គម សុខុមាលភាពសង្គមបានយកចិត្តទុកដាក់ដោះស្រាយទាន់ពេល។ ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ សម្រេចបានលទ្ធផលខ្ពស់។ ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមបានរក្សាលំនឹង ស្មារតីសាមគ្គីជនជាតិ សាសនា សាមគ្គីរវាងបក្ស រដ្ឋអំណាច និងប្រជាជនបានពង្រីក។
ជូនបណ្ណសរសើរដល់បណ្តាបុគ្គលឆ្នើម។ រូបថត៖ ថាញ់ក្វាង
លើមូលដ្ឋានបណ្ដាលទ្ធផលដែលសម្រេចបាន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹងសំណូមពរដល់បណ្ដាផ្នែក មូលដ្ឋាន ផ្ដុំពិភាក្សា រកដំណោះស្រាយជម្នះយ៉ាងឆាប់រហ័ស មានប្រសិទ្ធភាពបណ្ដាចំណុចអន់ខ្សោយនៃឆ្នាំ ២០២១។ ទន្ទឹមនឹងនោះជំរុញល្បឿនអនុវត្តបណ្ដាគោលដៅសារវន្តអំពីទីក្រុងឱ្យបានឆាប់រហ័ស បង្កជាឈ្នាន់សម្រាប់ការកសាងទីផ្សាររួមខេត្តស្ថិតក្រោមឱវាទខេត្តសម្រេចជោគជ័យនៅក្នុងឆ្នាំ ២០២៥។ ក្នុងនោះ ភារកិច្ចចំពោះមុខគប្បីប្រមូលផ្ដុំសម្រាប់ឆ្នាំ ២០២២ គឺ៖ ខិតខំពន្លឿនល្បឿនកំណើនតម្លៃផលិតពី ១២% ប្រមូលថវិការដ្ឋលើភូមិសាស្រ្តសម្រេច ៥០ ពាន់លានដុង។ សរុបទុនវិនិយោគទូទាំងសង្គមសម្រេច ២.០០០ ពាន់លានដុង ពង្រីកអាជីវកម្មថ្មី ៤០ កន្លែង បង្កការងារធ្វើថ្មីជូនពលករ ២.៧០០ នាក់ (ក្នុងនោះ ពលករ ១៣០ នាក់ទៅធ្វើការនៅប្រទេសក្រៅ) កាត់បន្ថយ គ្រួសារក្រនៅត្រឹម ០,២៣% អត្រាអ្នកចូលរួមគាំពារសុខាភិបាលសម្រេច ៩០%។ ឃុំ ទីប្រជុំជន ១០០% សម្រេចលក្ខឋានជាតិអំពីសុខាភិបាល កសាងឃុំជនបទថ្មីលើកកម្ពស់ចំនួន ២ ខិតខំឱ្យប្រាក់ចំណូលមធ្យមនៃមនុស្សម្នាក់ក្នុងឆ្នាំ ២០២២ សម្រេច ៧៤,៥ លានដុង។ ពង្រីកបក្ខជនថ្មី ១០០ នាក់ អង្គការមូលដ្ឋានបក្ស ១០០% សម្រេចភារកិច្ច មានបក្ខជនតិចបំផុត ៨០% សម្រេចល្អភារកិច្ច។ ឃុំ ទីប្រជុំ ជន ១០០% រឹងមាំអំពីការពារជាតិ។ បង្កើន និងពង្រីកចលនាទូទាំងប្រជាជនបង្ការ បង្រ្កាបបទល្មើស ធានាសន្តិសុខមាតុប្រទេស រួមចំណែករក្សាលំនឹងស្ថានភាពសន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន៕
ថាញ់ក្វាង‑សម្បត្តិ