24/01/2022 15:50
វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្តទទួលបដិសណ្ឋារកិច្ចឧត្តមសេនីយ៍ឯកឌៀងសារុន។រូបថត៖ ហូយ៉ាង
ទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូការងារមាន លោក គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍ បក្សខេត្ត លោកថាច់ហែន អតីតអនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត លោក ត្រឹងស្វឹងអាញ់ វរសេនីយ៍ឯកនាយកនគរបាលខេត្ត និងថ្នាក់ដឹកនាំនៃអង្គភាពមួយចំនួន។ នៅពិធីជួបជុំ លោក ឧត្តមសេនីយ៍ឯក ដៀងសារុន វាយតម្លៃខ្ពស់រាល់លទ្ធផលដែលនគរបាលខេត្តត្រាវិញ សម្រេចបានក្នុងការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ពិសេសគឺសកម្មម្ចាស់ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងល្អអាសន្នរោគជំងឺកូវីដ-១៩។ នៅក្នុងបុណ្យតេតង្វៀងដាង ២០២២ លោកឧត្តមសេនីយ៍ឯក ផ្តាំផ្ញើ បិយវាចាជូនពរដល់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈនាយក នគរបាលខេត្តព្រមទាំងកម្មាភិបាល យុទ្ធជន និងប្រជាជនខេត្តត្រាវិញទទួលអំណរបុណ្យតេតង្វៀងដាងបានកត់ក្តៅ សប្បាយរីករាយ សុភមង្គល។
វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្ត បានថ្លែងអំណរគុណចំពោះលោក ឧត្តមសេនីយ៍ឯក ឌៀងសារុន ដែលបានអញ្ជើញ មកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេតដល់នគរបាលខេត្ត និងសូមប្រសិទ្ធពរដល់លោក ឧត្តមសេនីយ៍ឯក ឌៀងសារុន ព្រមទាំងសមាជិកក្នុងបញ្ជាការដ្ឋានអង្គរក្ស យោធពលខេមរភូមិន្ទ និងគ្រួសារមានសុខភាពល្អ សុភមង្គល សប្បាយ រីករាយ និងជោគជ័យ។ លោកនាយកនគរបាលខេត្តសង្ឃឹម និងជឿជាក់ថា ជាមួយសមត្ថ ភាពដឹកនាំ និងកិត្យានុភាព លោកឧត្តមសេ នីយ៍ឯក នឹងបន្តរក្សា ពង្រីកភាពទំនាក់ទំនង ដ៏ល្អប្រពៃរវាងវៀតណាម-កម្ពុជានិយាយរួម ពិសេសគឺភាពទំនាក់ទំនងរវាងនគរបាលខេត្ត ជាមួយបញ្ជាការដ្ឋានអង្គរក្ស យោធពលខេមរភូមិន្ទកម្ពុជា។ បន្តឧបត្ថម្ភ បង្កលក្ខណៈងាយ ស្រួលជូនអាណិកជនវៀតណាម ក្នុងនោះមានប្រជាជនខេត្តត្រាវិញកំពុងរស់នៅរកទទួលទាន ពលកម្ម រៀនសូត្រនៅប្រទេសកម្ពុជាបានស្ថិរភាព និងសុវត្ថិភាព៕ ប្រែសម្រួល៖ រតនា