
កសិករថែទាំម្ទេស ។
ទន្ទឹមនឹងនោះ ក្នុងស្ថានភាពអាកាសធាតុ ប្រែប្រួលស្មុគស្មាញ ទីផ្សារមិនលំនឹងខេត្ត មានគោលការណ៍រចនាសម្ព័ន្ធផ្នែកកសិកម្មតាមគោលដៅជំរុញមាំការចិញ្ចឹមសត្វ និងបើកទូលាយផ្ទៃដីចិញ្ចឹមជលផលជិតមាត់សមុទ្រ អាស្រ័យហេតុនោះតម្លៃផលិតដាំដុះក្នុងមួយឆ្នាំថយចុះ នៅ ១,៥៥ %។ សរុបតម្លៃចុះពូជដំណាំរៀង រាល់ឆ្នាំដល់ឆ្នាំ ២០២០ សម្រេច ២៥៥.៤០៣ ហិកតា (ក្នុងនោះផលិតស្រូវ ២០៥.១១៤ ហិកតា ដំដាំណាំ ៥០.២៨៩ ហិកតា) ថយចុះបើប្រៀបជាមួយឆ្នាំ ២០០៨ គឺ ២០.៥២២ ហិកតា ដល់ចុងឆ្នាំ ២០២១ តាមប៉ាន់ស្មាន សម្រេច ២៥៦.៧១៤ ហិកតា ថយចុះ ១៧.៣៤៥ ហិកតា បើប្រៀបជាមួយឆ្នាំ ២០០៨។ ដើម ឈើយូរឆ្នាំ (ឈើហូបផ្លែ ដើមដូង) សម្រេច ៤២.០៤៩ ហិកតា កើន ៩.៩៩៩ ហិកតា បរិមាណផលសម្រេច ៥៨៧.៦៥៣ តោន កើន ២៤៨.២៤៣ តោន បើប្រៀបជាមួយឆ្នាំ ២០០៨។ សរុបតម្លៃផលិតដីដាំដុះក្នុងមួយឆ្នាំសម្រេច ១៣៩,២ លានដុងក្នុងមួយហិកតា កើន ៨៣,២៨ លានដុងក្នុងមួយហិកតា បើប្រៀបជាមួយឆ្នាំ ២០០៨។ ក្រៅពីនោះខេត្តផ្តុំកម្លាំងចង្អុលការ កសាងទម្រង់សហការ ចងសម្ព័ន្ធដោយមានដី ៣.៥០០ ហិកតា និងមានអាជីវកម្ម ០៦ កន្លែងមកសហការម៉ៅទិញផលិតផលដំណាំ ដើមឈើឧស្សាហកម្មរយៈពេលខ្លី ដូចជាពោត បារាំង សណ្តែកបាយ ពោតបង្កាត់ ម្ទេសដៃ នាង។ល។ និងបន្តរក្សាយីហោកសិផល កសិ កម្មសរីរាង្គ កសិកម្មប្រើបច្ចេកវិទ្យាខ្ពស់ ២៦ កន្លែង៕ ប្រែសម្រួល៖ សុខា