• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ជនរួមជាតិខ្មែររៀនសូត្រ និងធ្វើតាមអ៊ំហូ

18/04/2022 16:48

ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានរបៀបរៀបរយ ក្លាយជាភារកិច្ចសំខាន់ ជានិច្ចកាលរបស់កម្មាភិបាល បក្ខជន និងមហាជនប្រជាជននៅលើភូមិសាស្ត្រខេត្តត្រាវិញ។

ដើម្បីទុកឱ្យការរៀនសូត្របានស៊ីជម្រៅ កាលពីថ្ងៃទី ១៨ ឧសាភា ឆ្នាំ ២០២១ ការិយាល័យនយោបាយបានចេញផ្សាយសេចក្តីសន្និដ្ឋានលេខ ០១‑KL/TW ស្តីពីបន្តការអនុវត្តន៍សារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ “ស្តីពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយបថហូជីមិញ” ឆ្លងតាមនោះ មានគំរូឆ្នើម ទម្រង់លេចធ្លោជាច្រើន ក្នុងជនរួមជាតិខ្មែរបានចូលរួមយ៉ាងសកម្ម។ លេចធ្លោក្នុងចលនានេះមានសាខាបក្សភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវជាមួយទម្រង់ “សំណេះសំណាលជាមួយពលរដ្ឋក្នុងថ្ងៃច័ន្ទប្រចាំសប្តាហ៍”។

សាខាបក្សភូមិស្វាយសៀមជួបសំណេះសំណាលជាមួយប្រជាជនក្នុងថ្ងៃច័ន្ទប្រចាំសប្តាហ៍។

លោកថាច់ធី ប្រធានគណៈកម្មការប្រជាជនភូមិស្វាយសៀមឱ្យដឹង៖ អនុវត្តតាមដំបូន្មានរបស់អ៊ំហូ “កិច្ចការណាមានផលប្រយោជន៍ចំពោះប្រជាជនត្រូវតែខិតខំធ្វើឱ្យបានល្អ កិច្ចការណាដែលមានផលអាក្រក់ចំពោះប្រជាជនត្រូវតែចៀសវាង”។ នោះជាមូល ហេតុដែលទម្រង់ “សំណេះសំណាលជាមួយពលរដ្ឋក្នុងថ្ងៃច័ន្ទប្រចាំសប្តាហ៍” បានបង្កើត ឡើងកាលពីដើមឆ្នាំ ២០២១ និងបានពង្រីកមកដល់បច្ចុប្បន្ននេះ។ ឆ្លងអស់រយៈពេល ១ សប្តាហ៍រៀបចំការងារផ្ទះបានរួចរាល់​ លេខាសាខាបក្សភូមិ និងជាប្រធានគណៈកម្មការប្រជាជនភូមិស្វាយសៀម ឆ្លៀតពេលថ្ងៃច័ន្ទ ប្រចាំសប្តាហ៍ ពីម៉ោង ៧​ និង ៣០ នាទីដល់ម៉ោង ១០ និង ៣០ នាទី តែងមានមុខនៅទីស្នាក់ការគណៈកម្មការប្រជាជនភូមិស្វាយសៀម ដើម្បីទទួលសំណេះសំណាលជាមួយប្រជាជន និងដោះស្រាយបណ្តាបែបបទរដ្ឋបាល​ដែលទាក់ទងដល់មាមីងនៅក្នុងភូមិ។

សាខាបក្សភូមិស្វាយសៀមចាត់តាំងទទួលសំណេះសំណាលជាមួយប្រជាជនក្នុងពេលព្រឹកប្រចាំសប្តាហ៍បានប្រមាណ ២០ លើក។ ទម្រង់បានរួមចំណែកដោះស្រាយទាន់ពេលបណ្តាបែបបទរដ្ឋបាលទាក់ទងដល់ភូមិ និងដោះស្រាយបណ្តាបញ្ហាជុំវិញ៖ បុលទុនពង្រីក ការផលិត បណ្តាគោលនយោបាយសុខុមាលភាពសង្គម បណ្តាសំណុំលិខិតទាក់ទងដល់ការឧបត្ថម្ភពលករស្វៃរិនអាស្រ័យរងឥទ្ធិពលអាសន្នរោគកូវីដ‑១៩ បណ្តាកម្មវិធីកសាងជនបទថ្មីនៅមូលដ្ឋាន គាំពារសុខាភិបាល។ល។ តែងបានដោះស្រាយត្រឹមត្រូវ និងបានមាមីងខ្មែរនៅក្នុងភូមិព្រមព្រៀងខ្ពស់។

នៅព្រឹកថ្ងៃចន្ទជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី យើងខ្ញុំបានជួប និងសំណេះសំណាលជាមួយលោកមា ថាច់រី (កើតឆ្នាំ ១៩៥៥) នៅភូមិ ស្វាយសៀម កំពុងទៅកាន់ទីស្នាក់ការគណៈកម្មការប្រជាជនភូមិស្វាយសៀមទទួលបណ្ណគាំពារសុខាភិបាល លោកមារីករាយឱ្យដឹង​៖ ផ្តើមពីមានទម្រង់ “សំណេះសំណាលជាមួយពលរដ្ឋក្នុងថ្ងៃច័ន្ទប្រចាំសប្តាហ៍”​ នោះបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនខ្លាំងណាស់។ មិនត្រឹមតែប្រិតសំចៃបានពេលវេលាប៉ុណោះ បណ្តាបញ្ហាដែលគ្រួសារលោកមាមានតម្រូវការនោះ ដូចជា៖ បណ្ណគាំពារសុខាភិបាល បណ្តាចម្ងល់ទាក់ទងដល់ការចាក់វ៉ាក់សាំងបង្ការអាសន្នរោគកូវីដ‑១៩ សម្រាប់អ្នកមានវ័យចាស់ បណ្ណសម្គាល់ពលរដ្ឋ។ល។ តែងបានមូលដ្ឋានទទួលយកយោបល់ និងដោះស្រាយបានទាន់ពេល មានប្រសិទ្ធភាពទៀតផង។ លោកមាឃើញថានេះជាទម្រង់ពូកែមួយគប្បីបានរក្សា និងពង្រីកទូលាយដើម្បីជំនួយឱ្យកម្មាភិបាលភូមិ និងប្រជាជន ប្រិតសំចៃបានពេលវេលា បណ្តាបញ្ហាពាក់ព័ន្ធត្រូវការជួបសំណេះសំណាលជាមួយកម្មាភិបាលភូមិ មាមីងឆ្លៀតពេលព្រឹកថ្ងៃច័ន្ទមានមុខនៅទីស្នាក់ការគណៈកម្មការប្រជាជនភូមិនឹងបានដោះស្រាយក្នុងសមត្ថកិច្ច។ ករណីបណ្តាបញ្ហាដែលពិសេសត្រូវការដោះស្រាយជាបន្ទាន់ មិនអាចរង់ចាំដល់ថ្ងៃច័ន្ទនោះ​ មាមីងអាចទាក់ទងជាមួយលេខទូរស័ព្ទជាមួយកម្មាភិបាលភូមិ បានបិទដោយចំហនៅ ទីស្នាក់ការគណៈកម្មការប្រជាជនភូមិ និងទីសាធារណៈ។ល។

ប្រធានគណៈកម្មាការប្រជាជនភូមិស្វាយសៀម (ឆ្វេង) ជួបសំណេះសំណាលជាមួយលោមមាថាច់រីក្នុងព្រឹកថ្ងៃច័ន្ទ។

មកកាន់ភូមិស្វាយសៀមនៅបណ្តាថ្ងៃជិតដល់បុណ្យចូលរឆ្នាំថ្មី ប្រការដែលយើងខ្ញុំទាក់ទាញអារម្មណ៍គឺ ដងផ្លូវជនបទភ្លឺ‑ខៀវ‑ជ្រះ‑ស្អាត និងសុវត្ថិភាព។ ប្រធានគណៈកម្មការប្រជាជនភូមិស្វាយសៀមលោកថាច់ធីឱ្យដឹងបន្ថែម៖​ ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅជិត ៧០% ហេតុនោះ​ក្នុងការ​ខិត ខំកសាងភូមិជនបទថ្មីខ្នាតគំរូតម្រូវការចូលរួម ទាំងកម្លាំងកាយចិត្តរបស់មាមីងជនរួមជាតិខ្មែរក្នុងភូមិ។ ផ្តើមពីទម្រង់“សំណេះសំណាលជាមួយពលរដ្ឋក្នុងថ្ងៃច័ន្ទប្រចាំសប្តាហ៍” យើងខ្ញុំបានឆ្លៀតពេលបំផុសចលនាមាមីងបរិច្ចាគដី ដំណាំ ចូលរួមវិភាគទានកសាងផ្លូវជនបទ បង្គោលភ្លើងតាមផ្លូវ ជីកស្តារប្រឡាយវាល ស្រែ។ល។ លទ្ធផលពីឆ្នាំ ២០២១ មកដល់បច្ចុប្បន្ន បំផុសចលនាបរិច្ចាគដី​ដំណាំ ដើមឈើ ដើម្បីកសាងផ្លូវជនបទដោយមានប្រវែង ៦០០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ ជីកស្តាប្រឡាយបឹងសែនប្រវែង ១.២០០ ម៉ែត្រ ។ល។ ទន្ទឹមនឹងនោះ ភូមិនៅទាំងអនុវត្តទម្រង់កសាងបង្គោលភ្លើងតាមផ្លូវជនបទ ពីប្រភពទុនចូលរួមវិភាគទានរបស់ប្រជាជន សរុបថវិកាជាង ៣០ លានដុង។ ក្នុងនោះកម្មាភិបាលបក្ខជនរបស់ភូមិឈានមុខអនុវត្តមុន។ កម្មាភិបាលបក្ខជនម្នាក់ៗចូលរួមវិភាគទានពី ១០០.០០០‑៥០០.០០០ ដុង ចំណែកនៅមក អាស្រ័យមាមីងក្នុងភូមិចូលរួមតាមលទ្ធភាពរបស់គ្រួសារ។

អាស្រ័យលើកកម្ពស់តួនាទីឈានមុខរបស់កងជួរកម្មាភិបាល បក្ខជននៅមូលដ្ឋាន ក្នុងការអនុវត្តន៍ភារកិច្ចក៏ដូចជាក្នុងជីវភាព  សាខា បក្សភូមិស្វាយសៀមសម្រេចបានកិត្តិនាមជាសាខាបក្សស្អាតស្អំ រឹងមាំឆ្នើមច្រើនឆ្នាំបន្តបន្ទាប់ ។

លោកង្វៀងខាញ់ហ្វា លេខាបក្សឃុំង៉ាយ ស្វៀងវាយតម្លៃថា៖ ទម្រង់មិនត្រឹមតែរួមចំណែកដោះស្រាយទាន់ពេលបណ្តាបញ្ហា តក់ក្រហល់ជូនមាមីងក្នុងភូមិតាមសមត្ថកិច្ច នៅទាំងបង្កបានការជិតដិតរវាងបក្ស រដ្ឋអំណាចមូលដ្ឋាន និងមាមីងជនរួមជាតិខ្មែរ កសាង រដ្ឋអំណាចជិតដិតប្រជាជន មានតួនាទីស្មារតីទទួលបន្ទុកចំពោះប្រជាជន។ នេះក៏ជាទម្រង់រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញបានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុកថ្កូវ និងគណៈប្រចាំការនៃគណៈកម្មាធិការបក្សស្រុកថ្កូវវាយតម្លៃខ្ពស់ និងបានពង្រីកទូលាយនៅរាល់សាខាបក្សភូមិអនុសង្កាត់ក្នុងស្រុក៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.